ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​១៥​ឆ្នាំ ប្រើ​ល្បិច​បង្វែងដាន​រឿង​សម្លា.ប់​ម្តាយ​យ៉ាង​ព្រៃ.ផ្សៃ

5 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ Gregory Ramos ត្រូវ​បាន​គេ​ចាត់ទុកជា​ក្មេង​រោគ​ចិត្ត​បាត​សង្គម ក្រោយ​ពី​សម្លាប់​ម្តាយ​ដោយ​ច្របាច់ក…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ Gregory Ramos ត្រូវ​បាន​គេ​ចាត់ទុកជា​ក្មេង​រោគ​ចិត្ត​បាត​សង្គម ក្រោយ​ពី​សម្លាប់​ម្តាយ​ដោយ​ច្របាច់ក ហើយ​យក​ទៅ​កប់​ក្នុង​ដី​។ អ្វី​ដែល​កាន់តែ​បង្ហាញ​ថា ក្មេង​ប្រុស​ម្នាក់​នោះ​មាន​ល្បិច​ដេញ​តាម​ស្ទើរ​មិន​ទាន់ គឺ​គេ​ហ៊ាន​ទូរស័ព្ទ​ហៅ​ប៉ូលិស​ធ្វើ​ដូច​ជា​ផ្ទះ​ត្រូវ​បាន​ចោរប្លន់​សម្លាប់​ម្តាយ​បាត់​អ៊ីចឹង​។

រឿងហេតុ​នេះ​កើតឡើង​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ស​ប្តា​ហ៍​មុន ក្នុង​ក្រុង Daytona Beach រដ្ឋ Florida សហរដ្ឋអាមេរិក​។ ក្មេង​ប្រុស​ជា​កូន អាយុ​១៥​ឆ្នាំ ឈ្មោះ Gregory Ramos បាន​សម្លាប់​ស្ត្រី​ជា​ម្តាយ​អាយុ​៤៦​ឆ្នាំ ឈ្មោះ Gail Cleavenger ក្រោយ​ពី​ឈ្លោះ​គ្នា​រឿង​បាន​លេខ​អន់​នៅ​សាលា​។

Ramos បាន​ទៅ​ច្របាច់ក​ម្តាយ​របស់​ខ្លួន ពេល​គាត់​កំពុង​ដេក​លង់លក់ ក្នុង​គោល​បំណង​​សម្លាប់​។ ក្រោយ​ពី​គិត​ថា ស្លាប់​ហើយ រូបគេ​ក៏​ដើរទៅ​យក​រទេះរុញ សម្រាប់​រុញ​សាកសព​យក​ទៅ​កប់​។ តែ​ពេល​មក​វិញ ក៏​ឃើញ​ម្តាយ​នៅ​មាន​ដង្ហើម​។ ឃើញ​ដូច្នេះ Ramos ក៏​ច្របាច់ក ថែម​៣០​នាទី​ទៀត​ឲ្យ​ដាច់ដង្ហើម​តែ​ម្តង មុន​ពេល​ទៅ​ហៅ​មិត្តភក្តិ​ពីរ​នាក់​អាយុ​១៧​ឆ្នាំ ឈ្មោះ Dylan Celglarek និង Brian Porras ឲ្យ​មក​ជួយ​សែង​សព​យក​ទៅ​កប់​។

បន្ទាប់​ពី​យក​សព​ទៅ​កប់​រួចរាល់ ក្មេង​ទាំង​បី​ក៏​នាំ​គ្នា​មក​រើ​ផ្ទះ​ឲ្យ​រប៉ាត់រប៉ាយ ដើម្បី​ប្រាប់​ប៉ូលិស​ថា ផ្ទះ​ត្រូវ​បាន​ចោរប្លន់​។ ក្រោយ​ចេញពី​រៀន Ramos បាន​ទូរស័ព្ទ​ប្តឹង​ប៉ូលិស​។ តែ​ជា​អកុសល ប៉ូលិស​បាន​ធ្វើការ​សាកសួរ រហូត​ទាល់តែ​ចេញ​ជាស​ម្តី​សារភាព​។ លោក​ប៉ូលិស Chitwood ថា បច្ចេកទេស​សម្តែង​របស់ Ramos គឺ​ដល់​កំពូល​តែ​ម្តង​។ ខ្លាំង​ត្រង់​ហ៊ាន​សម្លាប់​ម្តាយ​ហើយ ទូរស័ព្ទ​ទៅ​ប៉ូលិស​ទៀត​។

ពេល​នេះ Ramos ត្រូវ​បាន​ជាប់ចោទ​ពី​បទ​ឃាតកម្ម​កម្រិត​ទី​មួយ ខណៈ​ដែល​ដៃជើង​ត្រូវ​ជាប់​ពី​បទ​រួម​ផ្សំ​គំនិត​ធ្វើឃាត​កម្ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ