ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​២​នាក់​មាន​អារម្មណ៍​ភ័យ​ខ្លាច ក្រោយ​ចាប់​ពស់ថ្លាន់​នេះ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ពស់ថ្លាន់​មួយ​ក្បាល​ទម្ងន់​2​គីឡូ​ប្រវែង​1​ម៉ែត្រ​3​តឹក ត្រូវ​បាន​ប្រជាពលរដ្ឋ​ដាក់​មង​ក្នុង​បឹង​មួយ ស្រាប់តែ​ចាប់​បាន​តែ​ម្តង កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ច្រេស ឃុំ​បឹង​សាលា​ខាងត្បូង…

ខេត្តកំពត ៖ ពស់ថ្លាន់​មួយ​ក្បាល​ទម្ងន់​2​គីឡូ​ប្រវែង​1​ម៉ែត្រ​3​តឹក ត្រូវ​បាន​ប្រជាពលរដ្ឋ​ដាក់​មង​ក្នុង​បឹង​មួយ ស្រាប់តែ​ចាប់​បាន​តែ​ម្តង កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ច្រេស ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ។

បើ​តាម​ប្រជាពលរដ្ឋ​ឈ្មោះ ពៅ លៀម ភេទ​ប្រុស ដែល​ចាប់​បាន​ពស់ថ្លាន់​នោះ​និយាយ​ថា ថ្វី​ត្បិត​តែ​ពស់ថ្លាន់​នោះ​តូច​មែន ប៉ុន្តែ​ពេល​គាត់​ចាប់​បាន​ពស់ថ្លាន់​នោះ​ពិតជា​មាន​អារម្មណ៍​មួយ​ភ័យ​ខ្លាច​។ ពស់ថ្លាន់​នេះ ជាប់​ក្នុង​មង​គាត់​កាលពី​ព្រឹក​ថ្ងៃ​ទី​6 វិច្ឆិកា​។

លោក​ពៅ លៀម និង​ប្រពន្ធ​គាត់​បាន​អុច​ធូប​បែរបន់​សុំ​សេចក្ដីសុខ​ពី​ពស់ថ្លាន់​ថា គ្រួសារ​គាត់​គ្មាន​បំណង​អាក្រក់​ទេ បើ​ក្រៅពី​គ្រួសារ​គាត់​ប្រហែល​គេ​យក​ធ្វើ​ម្ហូប ឬ​យក​ទៅ​លក់​បាត់​ទៅ​ហើយ​។

លោក​ពៅ លៀម និយាយ​បន្ត​ថា ឃើញ​មនុស្ស​ជា​ច្រើន​នាក់​ដែល​ចាប់​បាន​សត្វព្រៃ គឺ​ច្រើន​តែ​នាំទុក្ខ​គ្រោះអាក្រក់​ដល់​អ្នក​ដែល​ចាប់​បាន​។ ដូច្នេះ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​បាន​លាប​ក្រមួន ប្រេង ម្សៅ​ដល់​ពស់ថ្លាន់ ហើយ​ក៏​ដឹក​ពស់ថ្លាន់​នោះ​មក​កាន់​សាលាស្រុក​កំពង់ត្រាច កាលពី​ព្រឹក​ថ្ងៃ​ទី​8 វិច្ឆិកា តែ​ម្តង​។

បើ​តាម​ការ​បង្ហាញ​ហេតុផល​របស់​លោក អូន ខន អភិបាលស្រុក​កំពង់ត្រាច ឱ្យ​យក​ពស់ថ្លាន់​មួយ​ក្បាល​នេះ​មក​លែង​ក្នុង​បឹង​មួយ​ជាប់​ភ្នំរ​ម្មណី​ដ្ឋា​ន​ទេសចរណ៍​ស្រុក​កំពង់ត្រាច អាច​រួច​ផុត​ពី​អ្នក​ប្រើ​ឧប្បករណ៍​ឆក់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ