ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ​ដក​តំណែង​រដ្ឋមន្ត្រី​យុត្តិធម៌​

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​៧ ​វិច្ឆិកា ​បាន​ដក​តំណែង​រដ្ឋមន្ត្រី​យុត្តិធម៌ លោក​JEFF SESSIONS ​ដែល​នោះ​ជា​សេចក្ដីសម្រេច​ដំបូង​របស់​លោក ក្រោយ​ការ​បោះ​ឆ្នោត​ពាក់កណ្ដាល​អាណត្តិ…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​៧ ​វិច្ឆិកា ​បាន​ដក​តំណែង​រដ្ឋមន្ត្រី​យុត្តិធម៌ លោក​JEFF SESSIONS ​ដែល​នោះ​ជា​សេចក្ដីសម្រេច​ដំបូង​របស់​លោក ក្រោយ​ការ​បោះ​ឆ្នោត​ពាក់កណ្ដាល​អាណត្តិ ដែល​ពង្រឹង​សំឡេង​ភាគច្រើន​របស់​ពួក​សាធារណរដ្ឋ​ក្នុង​ព្រឹទ្ធសភា តែ​សំឡេង​ភាគច្រើន​ក្នុង​សភា​ត្រូវ​របូត​ធ្លាក់​ក្នុង​ដៃ​ពួក​ប្រជាធិបតេយ្យ​។

មិន​ដល់​១​ម៉ោង​ផង​ក្រោយ​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​លោក​ឈោង​ដៃ​ទៅ​រក​ពួក​ប្រឆាំង​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​ធ្វើការ​ជាមួយ​គ្នា លោក​ត្រាំ​ប្រកាស​តាម​រយៈ​សារ​TWITTER២ ពី​ការ​ចាកចេញ​របស់​លោក​JEFF SESSIONS​ពី​តំណែង​រដ្ឋមន្ត្រី​យុត្តិធម៌ ហើយ​ជំនួស​បណ្ដោះអាសន្ន​ដោយ​នាយក​ខុទ្ទកាល័យ​ផ្ទាល់​របស់​លោក គឺ​លោក​MATTHEW WHITAKER​។

ចាប់តាំងពី​ជាង​១​ឆ្នាំ​មក​ហើយ​លោក​ត្រាំ​រិះគន់​លោក​JEFF SESSIONS​ថា​ជា​រដ្ឋមន្ត្រី​ដែល​ខ្សោយ​បំផុត​មួយ​រូប ពុំ​អាច​ការពារ​អំពើ​អយុត្តិធម៌​ក្នុង​ការ​ព្យាយាម​តាម​កម្ចាត់​លោក​ទាក់់ទិន ការ​សើ​ុ​ប​អង្កេត​លើ​ការ​លូកដៃ​របស់​រុ​ស្ស៊ី​ចូល​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​ឆ្នាំ​២០១៦ ដែល​លោក​ត្រាំ​អាច​ឈ្នះ​លើ​លោកស្រី​ហ៊ី​ល​ឡា​រី​គ្លី​ន​តុ​ន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ