អ៊ី​តា​លី​ជំរុញ​ឱ្យ​ពលរដ្ឋ​បង្កើតកូន​ដោះ​ដូរ​យក​ដី​កសិកម្ម


AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នៅ​ក្នុង​ផែនការ​ដែល​គ្រោងទុក​ពី​ក្រុម​អ្នក​នយោ​បាយ​ស្ដាំ​និយម និង​សេចក្តី​ព្រាង​នៃ​ការ​ចំណាយ​នៅ​ឆ្នាំ​ក្រោយ​បង្ហាញ​ថា រដ្ឋា​ភិបាល​យល់ព្រម​ប្រគល់​ដីធ្លី​សម្រាប់​កសិកម្ម​រយៈពេល​២០​ឆ្នាំ ចំពោះ​ឪពុក​ម្ដាយ​ដែល​មានកូន​ទី​៣​នៅ​ក្នុង​អំឡុង​ពី​ឆ្នាំ​២០១៩-២០២១ ។

លោក​Gian Marco Centinaio រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​រុក្ខា​ប្រមាញ់​អ៊ីតា​លី​ថ្លែង​ថា អ៊ី​តា​លី​មាន​ទារក​ទើប​កើត​ថយ​ចុះ ដូច្នេះ​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ប្រើ​វិធាន​ការណ៍​ក្នុង​ការ​ចែក​ដីធ្លី ពិសេស​នៅ​ទី​ជនបទ​ពលរដ្ឋ​ត្រូវ​មានកូន ។

អ៊ីតា​លី​មាន​អត្រាកំណើត​ទាប​បំផុត​នៅ​ទ្វីបអឺរ៉ុប កាលពី​ឆ្នាំ​មុន​មានការ​ចុះបញ្ជី​ក្មេង​ទើប​កើត​ប្រហែល​៤៦៤.០០០​នាក់​ទាប​បំផុត​ជា​តួលេខ​ថ្មី ធ្វើ​ឲ្យ​អ៊ី​តា​លី​ក្លាយជា​ប្រទេស​មាន​មនុស្ស​វ័យ​ចំណាស់​ច្រើន ។

គោល​គំនិត​ដោះ​ដូរ​ដីធ្លី​នឹង​ការ​មានកូន បាន​ទទួល​ការ​គាំទ្រ​ពី​លោក​Lorenzo Fontana រដ្ឋមន្ត្រី​គ្រួសារ បាន​បញ្ជាក់​ថា​ផែនការ​នេះ​នឹង​កំណត់​ទៅ​លើ​គូ​ស្វាមី​ដែល​រៀប​ការ​ស្រប​ច្បាប់ មិន​រួម​បញ្ចូល​ជាមួយ​ដៃគូ​ដែល​មិន​បាន​ចុះបញ្ជី​អាពាហ៍ពិពាហ៍ ។ ចំណែក​ជន​បរទេស​ដែល​ចាប់អារម្មណ៍​លើ​សំណើ​នេះ ត្រូវ​ស្នាក់​នៅ​ក្នុង​អ៊ី​តា​លី​យ៉ាងតិច​១០​ឆ្នាំ ។

តាម​ទិន្នន័យ​របស់​អង្គការ​សមាគម​កសិកម្ម​អ៊ី​តា​លី​បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​បាន​កាន់កាប់​ដីធ្លី​ដើម្បី​កសិកម្ម​មាន​ប្រហែល​១,២​លាន​ហិ​កតា មាន​តម្លៃ​ជិត​១០០.០០០​លាន​អឺ​រ៉ូ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ