ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​រួច​ជា​ស្រេច​សម្រាប់​ស្វាគមន៍ពិធី​បំបែក​ឯក​គ្គ​ទ្ទក​ម្មទូក​.​ង​វែង​ជាងគេ​ក្នុង​ពិភពលោក

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​កម្លាំង​សមត្ថកិច្ច​ក៏​ដូច​ជា​មន្ត្រីរាជការ​គ្រប់​ស្ថាប័ន នៅ​ក្នុងស្រុក​ពាមរ​ក៌ កំពុង​តែម​មារ​ញឹក​ក្នុង​ការ​ធ្វើ​អនាម័យ និង​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​ទីប្រជុំជន​អ្នក​លឿង ដើម្បី​ត្រៀម​រៀបចំ​កម្មវិធី​ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨…

ខេត្តព្រៃវែង ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​កម្លាំង​សមត្ថកិច្ច​ក៏​ដូច​ជា​មន្ត្រីរាជការ​គ្រប់​ស្ថាប័ន នៅ​ក្នុងស្រុក​ពាមរ​ក៌ កំពុង​តែម​មារ​ញឹក​ក្នុង​ការ​ធ្វើ​អនាម័យ និង​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​ទីប្រជុំជន​អ្នក​លឿង ដើម្បី​ត្រៀម​រៀបចំ​កម្មវិធី​ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។

លោកស្រី ស្រេង ទៀង អភិបាលស្រុក​ពាមរ​ក៌​បាន​មាន​ប្រសា​ស​ន៌​ថា នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​អាជ្ញាធរ​ខេត្តព្រៃវែង និង​រៀបចំ​កម្មវិធី​ធំ​ៗ​ចំនួន​២​នៅ​ចំណុច​អតីត​កំពង់ចម្លង​អ្នក​លឿង​ត្រើយ​ខាងកើត ដែល​ស្ថិត​ក្នុងភូមិ​៤ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពមរ​ក៌ ដែល​កម្មវិធី​ទី​១​គឺ​ការ​បំបែក​ឯក​គ្គ​ទ្ទ​កម្ម ទូក​.​ង​វែង​ជាងគេ​បំផុត​ក្នុង​ពិភពលោក ដោយ​មាន​មន្ត្រី​ជំនាញ​នៃ​ស្ថាប័ន​កំណត់​ត្រា​ពិភពលោក ដែល​ហៅ​កាត់​ថា « Guinness » ចុះ​មក​វាយតម្លៃ​ទៀត​ផង និង​កម្ម​ទី​២​គឺ​វិធី​ប្រណាំងទូក​ថ្នាក់​ខេត្ត ដែល​មាន​ទូក និង​កីឡាករ​ជា​ច្រើន​នឹង​មក​ចូលរួម​ប្រកួតប្រណាំង​ផង​ដែរ ។

លោកស្រី​អភិបាលស្រុក​បាន​បញ្ជាក់​ថា ដើម្បី​អោយ​កម្មវិធី​ជា​ប្រវត្តិសាស្ត្រ​នេះ កាន់តែ​មាន​ភាព​អ​ធឹ​ក​អធម និង​គួរ​ជាទី​ទាក់ទាញ​បំផុត​នោះ អាជ្ញាធរ​ខេត្តព្រៃវែង​ក៏​ដូច​ជា​មន្ត្រីរាជការ​គ្រប់​ស្ថាប័ន​ទាំងអស់ បាន​រួម​គ្នា​ធ្វើ​កិច្ចការ​ជា​ច្រើន ដូច​ជា​ការ​រៀបចំ​ទីតាំង​ធ្វើ​កម្មវិធី ការ​ត្រៀមកម្លាំង​សន្តិសុខ​នៅ​គ្រប់​គោលដៅ​សំរាប់​ការពារ​ក្នុង​ពេល​ប្រារព្ធ​ពិធី និង​ការ​បង្កើត​អោយ​មាននូវ​កម្មវិធី​កំសាន្ត​ជា​ច្រើន​ទៀត សំរាប់​អោយ​បងប្អូន​ប្រជាពលរដ្ឋ បាន​ទស្សនា​កំសាន្ត​ផង​ដែរ ជា​ពិសេស​បញ្ហា​សណ្តាប់ធ្នាប់ អនាម័យ ដែល​យើង​កំពុង​តែ​រៀបចំ​ធ្វើ​នៅ​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ