អាន​ត្រួស​ៗ​មើល​! បុណ្យអុំទូក​ឆ្នាំ​នេះ ស្រា​បៀរ​កម្ពុជា​ត្រៀម​អី្វ​ខ្លះ​សម្រាប់​កីឡាករ​ទូក.ង និង​ភ្ញៀវ​ជាតិ-អន្តរជាតិ


ភ្នំពេញ ថ្ងៃ​ទី ៧ ខែ វិ​ច្ឆ​កា ឆ្នាំ ២០១៨ ៖ ដូច​សព្វមួយដង ជា​រៀង​រាល់​ឆ្នាំ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស តែងតែ​រៀបចំ​កម្មវិធី​ផ្សេង​ៗ​ដើម្បី​ទទួល និង ឧបត្ថម្ភ​ដល់​កីឡាករ​ទូកង​កម្ពុជា និង​ផ្តល់​ការ​កម្សាន្ត​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​មក​ចូលរួម​ទស្សនា​ព្រះរាជ​ពិធី​បុណ្យ​​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ក្នុង​រាជធានី​ភ្នំពេញ​។

ដោយឡែក​សម្រាប់​ពិធីបុណ្យ​អុំទូក​ឆ្នាំ ២០១៨ នេះ លោក លាង ពៅ (​ភី​ធើ​រ​) អគ្គនាយក​ក្រុម​ហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស រៀបរាប់​ពី​កម្មវិធី​ដែល​ក្រុមហ៊ុន​បម្រុង​នឹង​រៀបចំ សម្រាប់​ចូល​រួម ​និង​អបអរសាទរ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ដ៏​ធំ​ក្នុង​ឆ្នាំនេះ​៖

​ទី​១ – ក្រុមហ៊ុន នឹង​បន្ត​ឧបត្ថម្ភ​កីឡាករ​ទូកង​ដូច​រាល់​ឆ្នាំ​នូវ ភេសជ្ជៈ​ចំនួន 6500 កេស (ទឹក​​សុទ្ធ​កម្ពុជា ទឹក​ផ្លែ​ឈើ​ជូ​ប ស្រា​បៀរ​គូ​ដូ និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក​) ទៅ​ដល់​កីឡាករ​ទូកង​ចំនួន​១០០ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ស្នាក់​នៅ​របស់​កីឡាករ​ទូកង​ក្នុង​ពេល​ប្រកួត និង​សម្រាប់​ការ​អបអរ​សប្បាយ​ជុំ​គ្នា​ក្រោយ​ពេល​សំរាក​ពី​ការ​ប្រណាំង​។

ទី​២ – ផ្នែក​អនាម័យ និង បរិស្ថាន គឺ​យើង​នឹង​ប្រើប្រាស់​រថយន្ត​សម្អាត​ផ្លូវ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ធ្វើការ​បោសសម្អាត​ផ្លូវ​សំខាន់​ៗ និង ពង្រាយ​ធុងសំរាម​ប្រមាណ ២៥០ ធុង នៅ​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធីបុណ្យ​។

ទី​៣- យើង​នឹង​មានការ​តាំង​ពិ​ព័រ​ណ៌​ផលិតផល​ភេសជ្ជៈ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស លំដាប់​ស្តង់ដារ​នៅ​ក្នុង​បរិយាកាស​ប្លែក​ភ្នែក​ជាមួយ​ការ​តុបតែង​លម្អរ​បែប​ប្រណិត​ទៅ​តាម​ប្រភេទ​​ភេសជ្ជៈ​នីមួយ​ៗ​នៅ​ក្នុង​ស្តង់​យក្ស​ធំ​ៗ ចំនួន ៦ ដែល​ស្តង់​នីមួយ​ៗ​មាន​កម្ពស់ និង អង្កត់​ផ្ចិត​ប្រវែង​រហូត​ដល់ ១៥ ម៉ែត្រ ឯណោះ នៅ​លើ​ទីធ្លា​មុខ​សាល​មហោស្រព​កោះ​ពេជ្រ​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ២១ រហូត​ដល់​ថ្ងៃ​ទី ២៣ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ ខាង​មុខ​នេះ រួម​ជាមួយ​កម្មវិធី​បន្ថែម​ជូន​នូវ​កាដូ​ជា​ច្រើន និង តម្លៃ​ពិសេស​លើ​ការ​ទិញ​ភេសជ្ជៈ​ទាំងអស់ និង សកម្មភាព​កម្សាន្ត​ផ្សេង​ៗ​សម្រាប់​អ្នកចូលរួម​ទស្សនា​ចាប់ពី​ម៉ោង ១០ ព្រឹក​រហូត​ដល់​ពាក់កណ្តាល​អ​ធ្រា​ត​។

ទី​៤- សម្រាប់​ពេល​រាត្រី​ចាប់ពី​ម៉ោង ៧ ល្ងាច​តទៅ យើង​នឹង​រៀបចំ​ការ​ប្រគុំ​តន្ត្រី​ដែល​មានការ​ចូលរួម​សម្តែង​ជូន​ទាំង​សិល្បៈ​បុរាណ និង សម័យ​ក្នុង​ទំរង់​ផ្សេង​ៗ​គ្នា​ដើម្បី​បង្កើត​បិ​​រ​យាស​កាស​អោយ​កាន់តែ​សប្បាយ​រីករាយ និង អធិកអធម​ដល់​កីឡាករ​ទូកង និង ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់​ដែល​អាច​ចូលរួម​រាំ​លេង​កម្សាន្ត​ជាមួយ​សិល្បៈករ និង តារាចម្រៀង​ល្បី​ៗ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ការ​ប្រគុំ​តន្ត្រី​នេះ​ក៏​នឹង​មានការ​ផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​ផង​ដែរ​។

លោក លាង ពៅ (​ភី​ធើ​រ​) ក៏​សូម​អំពាវនាវ និង គោរព​អញ្ជើញ​ប្រជាជន​កម្ពុជា​តាម​បណ្តា​ខេត្ត​ក្រុង​ផ្សេង​ៗ​អោយមក​ចូលរួម​ទស្សនា​ផ្ទាល់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​មុខ​ព្រះ​បរមរាជវាំង និង កម្មវិធី​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស នៅ​ទីតាំង​ខាងលើ​។

ជា​ចុង​ក្រោយ​លោក ក៏​សូម​ជូនពរ​ដំណើរ​កម្សាន្ត​របស់​ប្រជាជន​កម្ពុជា​ទាំងអស់​ដែល​មក​ចូលរួម​កម្សាន្ត​ព្រះរាជ​ពិធី​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​រាជធានី​ភ្នំពេញ ឬ ទៅ​តាម​ខេត្ត​នានា​ក្តី សូម​អោយ​មាន​សុវត្ថិភាព និង សប្បាយ​រីករាយ​ជាមួយ​ក្រុម​គ្រួសារ​គ្រប់​ៗ​គ្នា​នា​រដូវ​ការ​ឈប់​សម្រាក​នេះ​។ ដោយ​សហ​ការ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ