ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​នៅ​ស្រុក​សៀ​​ម​ប៉ា​ង បើ​ផ្ទុះ​វិញ​មិនដឹង​មនុស្ស​ប៉ុន្មាន​នាក់​ទេ​រង​គ្រោះ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ប្រភេទ​ធន់​ធ្ងន់​សេសសល់​ពី​សម័យ​សង្គ្រាម​មួយ​គ្រាប់​ត្រូវ​គេ​ប្រទះ​ឃើញ​កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​ស្រុក​សៀម​ប៉ា​ង ខេត្ត​ស្ទឹង​ត្រេង ។ ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ខាងលើ​មាន​ប្រវែង…

ខេត្តស្ទឹងត្រែង ៖ គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ប្រភេទ​ធន់​ធ្ងន់​សេសសល់​ពី​សម័យ​សង្គ្រាម​មួយ​គ្រាប់​ត្រូវ​គេ​ប្រទះ​ឃើញ​កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​ស្រុក​សៀម​ប៉ា​ង ខេត្ត​ស្ទឹង​ត្រេង ។

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ខាងលើ​មាន​ប្រវែង និង​ទំហំ​ធំ​ក្នុង​សភាព​កាន់​ច្រែស​ចាប់ ក្រោយ​ការ​ប្រទះ​ឃើញ​នៅ​ច្រាំង​ទន្លេ​ភូមិ​បាន​មួ​ង ឃុំ​សេ​កុង ស្រុក​សៀម​ប៉ា​ង រួច​នោះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ដើម្បី​មាន​វិធានការ​នាំ​បញ្ចៀស​ចេញ​រក្សា​សន្តិសុខ ។

នៅ​ព្រឹក​ទី​៨ ខែវិច្ឆិកា ដដែល​ដោយ​ទទួល​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាល​ឃុំ​សេ​កុង​បាន​បន្ត​រាយការណ៍​ទៅ​កម្លាំង​ជំនាញ​ដោះ​មីន ហៅ​កាត់​ថា «​ស៊ី​ម៉ាក់​» ចុះ​ទៅ​ពិនិត្យ និង​ជម្លៀស​ចេញពី​មូលដ្ឋាន​នោះ​នាំ​ទៅ​រក្សា​ទុក​ទីតាំង​សុវត្ថិភាព ។

មន្ត្រី​ស៊ី​ម៉ាក់​ក្នុង​ប្រតិបត្តិ​ការណ៍​អោយ​ដឹង​ថា គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ធុន​ធ្ងន់​នេះ​ជា​ប្រភេទ​គ្រាប់ MK82 ជា​ប្រភេទ​គ្រាប់​បាញ់​ផ្លោង ឬ​ទម្លាក់​ពីលើ​យន្តហោះ​ហើយ​គ្រាប់​ប្រភេទ​ខាងលើ​នេះ​វា​មាន​អនុភាព​អាច​សម្លាប់​មនុស្ស​រាប់​សិប​នាក់​ប្រ​សិន​វា​ផ្ទុះ​ឡើង ។ ហើយ​គ្រាប់​នេះ​ដែរ​ត្រូវ​បាន​គេ​ប្រើប្រាស់​ក្នុង​សម័យ​សង្គ្រាម​អា​មេ​រិ​កាំ​ង​ដែល​ទម្លាក់​ក្នុង​ដែនដី​ខ្មែរ​បង្ក​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​យ៉ាងច្រើន​នា​សម័យ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ