ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​មេគណ​បក្ស​ផ្ញើ​សារ​អបអរសាទរ​ខួប​ទី​៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ផ្ញើ​សារ​អបអរសាទ​ខួប​លើក​ទី​៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ១៩៥៣…

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ផ្ញើ​សារ​អបអរសាទ​ខួប​លើក​ទី​៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ១៩៥៣ និង​៩ វិច្ឆិកា ២០១៨ ទាំង​ខ្លួន​កំពុង​ជាប់​ក្នុងផ្ទះ ។

លោក កឹ​ម សុខា បាន​សរសេរ​សារ​នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា​នេះ​ដែល​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា ស្ថិត ក្នុង​ឱកាស​ដ៏​មហា​ឡា​រិ​ក​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ខួប​លើក​ទី​៦៥ ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​យ៉ាង​កក់​កៅ្ត​បំផុត ជាមួយ​បងប្អូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់ ។ លោក កឹ​ម សុខា បាន​បញ្ជាក់​ថា «​ខ្ញុំ​សូម​សម្តែង​នូវ​អំណរ​គុណ​ប្រកបដោយ​កតញ្ញូតាធម៌​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​បុព្វបុរស​ខ្មែរ​ដែល​បាន​ធ្វើ​ពលិកម្ម ការ​លះបង់ និង​ការ​តស៊ូ ដើម្បី​ទាមទា​នូវ​ឯករាជ្យ​ជាតិ​ជូន​ជាតិ​មាតុភូមិ ។ ខ្ញុំ​យល់​ថា ការ​ទាមទារ និង​កែ​រក្សា​ការងារ​ឯករាជ្យ​ជាតិ​ពិតប្រាកដ​បាន​ទេ បើ​យើង​បែកបាក់​គ្នា​» ។

នៅ​ថ្ងៃនេះ​ដែរ​លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ក៏​បាន​លើក​ឡើង​ថា ថ្ងៃ ០៩ វិច្ឆិកា ស្អែក​នេះ​ជា​ខួប​៦៥​ឆ្នាំ​នៃ​ឯករាជ្យ​ប្រទេស​កម្ពុជា​ពី​អាណានិគមនិយម​បារាំង ។ លោក​បន្ត​ថា សូម​រំលឹក​ថា ឯករាជ្យ​ជាតិ​ដែល​ប្រទេស​យើង​ដណ្តើម​បាន​នៅ​ថ្ងៃ​០៩ វិច្ឆិកា ឆ្នាំ ១៩៥៣ គឺជា​ស្នា​ព្រះ​ហ​ស្ថ​របស់​សម្តេចព្រះ​នរោត្តម​សីហ​នុ និង​ខ្មែរ​អ្នក​ស្នេហា​ជាតិ​មួយ​ចំនួន​ទៀត​ដែល​បាន​តស៊ូ​ជាមួយ​ព្រះ​អង្គ ។ លោក​ក៏​បាន​គួរ​រំលឹក​ផង​ដែរ​ថា នៅ​ពេល​ដែល​ខ្មែរ​អ្នក​ស្នេហា​ជាតិ​កំពុង​តែ​តស៊ូ ដើម្បី​ដណ្តើម​ឯករាជ្យ​ពី​ប្រទេស​បារាំង​មាន​ក្រុម​ខ្មែរ​ក្បត់ជាតិ​មួយ​ក្តាប់​តូច​ចង់​ប្រគល់​ប្រទេស​កម្ពុជា​ឲ្យ​ទៅ​វៀតណាម​កុម្មុយនីស្ត​ត្រួតត្រា​ជំនួស​បារាំង តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៥០ ។

សម្តេចព្រះ​នរោត្តម សីហ​នុ បាន​ហៅ​ជន​ក្បត់ជាតិ​ទាំងនោះ​ថា​ជា «​ខ្មែរ​យៀកមិញ​» គឺ​អា​យ៉ង​យួន ដែល​បាន​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ឆ្នាំ​១៩៥១ ។ ពេល​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​មេដឹកនាំ​ឈ្មោះ សឺ​ង ង៉ុ​ក​មិ​ញ ដែល​ត្រូវ​បាន​បន្តវេន​ដោយ​ហេង សំ​រិ​ន និង​ហ៊ុន សែន រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ