ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​សាទរ​ចំពោះ​កម្ពុជា​ពង្រីក​វិស័យ​កម្មន្តសាល និង​កែ​លម្អ​ការងារ​នៅ​តាម​រោងចក្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា ហើយ​ត្រូវ​បាន​បញ្ចប់​អាណត្តិ​បាន​សាទរ​ចំពោះ​កម្ពុជា​ដែល​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ពង្រីក​វិស័យ​កម្មន្តសាល ហើយ​កែ​លម្អ​ស្ថានភាព​ការងារ​នៅ​តាម​រោង​ក​ច្រ ។ ការ​សាទរ​របស់​ឯកអគ្គរដ្ឋទូត​ដែល​មាន​មាន​ប្រព័ន្ធ​ដើម​កំណើត​ខ្មែរ​នោះ​បញ្ជាក់​ក្នុង​ជំនួប​ពិភាក្សា​ការងារ និង​ជម្រាបលា​លោក អ៊ិ​ត សំ​ហេង…

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា ហើយ​ត្រូវ​បាន​បញ្ចប់​អាណត្តិ​បាន​សាទរ​ចំពោះ​កម្ពុជា​ដែល​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ពង្រីក​វិស័យ​កម្មន្តសាល ហើយ​កែ​លម្អ​ស្ថានភាព​ការងារ​នៅ​តាម​រោង​ក​ច្រ ។

ការ​សាទរ​របស់​ឯកអគ្គរដ្ឋទូត​ដែល​មាន​មាន​ប្រព័ន្ធ​ដើម​កំណើត​ខ្មែរ​នោះ​បញ្ជាក់​ក្នុង​ជំនួប​ពិភាក្សា​ការងារ និង​ជម្រាបលា​លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃ​ទី​៨ វិច្ឆិកា​នេះ​នៅ​ទីស្តីការក្រសួង​បាន​បញ្ជាក់​ថា យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​អរគុណ​ឯកឧត្តម​រដ្ឋមន្ត្រី​ចំពោះ​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ ហើយ​បាន​អបអរសាទរ​ឯកឧត្តម​ចំពោះ​ជោគជ័យ​ដែល​កម្ពុជា​សម្រេច​បាន​នៅ​ក្នុង​ការ​ពង្រីក​វិស័យ​កម្មន្តសាល​របស់​កម្ពុជា ហើយ​កែ​លំអ​ស្ថានភាព​ការងារ​នៅ​តាម​រោងចក្រ​» ។

លោក William A. Heidt ឯកអគ្គរដ្ឋទូត​បាន​កត់សម្គាល់​ពី​សារៈសំខាន់​ជា​គន្លឹះ​ក្នុង​ការ​ព​ង្លឿ​ន​កំណែទម្រង់ ដើម្បី​លើកកម្ពស់​សិទ្ធិ​កម្មករ និង​ទំនាក់ទំនង​រវាង​ថៅកែ និង​កម្មករ ដើម្បី​រក្សា​ទំនុកចិត្ត​របស់​អ្នកបញ្ជា​ទិញ​អន្តរជាតិ និង​លទ្ធភាព​ក្នុង​ការ​ចូល​ទៅ​ក្នុង​ទីផ្សារ​នៅ​ក្រៅប្រទេស ។ លោក​បាន​ស្នើ​លោក​រដ្ឋមន្ត្រី​ធ្វើការ​ពិគ្រោះ​យោបល់​ឲ្យ​បាន​ទំ​លំ​ទូលាយ​មួយ​ផលិតករ​សហជីព និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ដូច​ជា ។

លោក​ទូត ពិត ជា​រីករាយ​ដែល​ស្ថានទូត​សហរដ្ឋអាមេរិក​ធ្លាប់​បាន​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​របស់​រដ្ឋាភិបាល​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​នានា ។ ចំពោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជា​ដៃគូ​សហប្រតិបត្តិការ​ដ៏​ល្អ​ដែល​យើង​បាន​ធ្វើការ​ខិតខំ​រួម​គ្នា​កន្លង​មក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​បញ្ហា​ធ្វើ​ឱ្យ​មានការ​រីក​ចម្រើន​ជា​ច្រើន​ជាមួយ​គ្នា​ដែល​វា​បាន​ឆ្លុះ​បញ្ចាំង​នូវ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​សហរដ្ឋអាមេរិក​ជាមួយ និង​កម្ពុជា ។ ក្នុង​ជំនួប​នោះ​ដែ​លោក​រដ្ឋមន្ត្រី អ៊ិ​ត សំ​ហេង បាន​បញ្ជាក់​ថា «​ខ្ញុំ​ពិតជា​មានការ​សប្បាយ រីករាយ​ផង និង​អាឡោះអាល័យ​ផង នា​ឱកាស​ដែល​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ត្រូវ​បញ្ចប់​បេស​ក កម្ម​ការទូត​នៅ​កម្ពុជា ។ ពេលវេលា​ដូច​ជា​លឿន​ណាស់ រយៈពេល​មួយ​អាណត្តិ​របស់​លោក​ទូត​កន្លង​មកនេះ យើង​មាន​ទំនាក់ទំនង​ទៅ​លើ​វិស័យ​ពាណិជ្ជកម្ម លក្ខខណ្ឌ​ការងារ​ជាដើម​» ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ក្នុង​នាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សូម​អរគុណ និង​សម្តែង​នូវ​ការ​វាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​របស់​លោក​អគ្គរដ្ឋទូត​ដែល​បាន​រួម​វិភាគទាន​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម នៅ​កម្ពុជា​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ