ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ពិធី​ប្រណាំងទូក​សម​កម្លាំង​នៅ​រសៀល​ថ្ងៃ​១៩ វិច្ឆិកា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ពិធី​ប្រណាំងទូក ក្នុង​ក្រប​ខណ្ឌ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ដើម្បី​ត្រៀម​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក…

រាជធានី​ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ពិធី​ប្រណាំងទូក ក្នុង​ក្រប​ខណ្ឌ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ដើម្បី​ត្រៀម​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ប្រ​ខែ អកអំបុក ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។

យោងសេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ពិធី​ប្រណាំងទូក ក្នុង​ក្រប​ខណ្ឌ​រាជធានី​ភ្នំពេញ​នេះ ចាប់ផ្ដើម​ពី​ម៉ោង​១៣​រសៀល​តទៅ នៅ​មាត់ទន្លេ​ក្បែរ​រូបសំណាក​តេ​ជោ​មាស តេ​ជោ​យ​ត មុខ​វត្ដ​ឧណ្ណាលោម ដោយ​មានការ​ចូលរួម​ពី​បណ្ដា​ទូក​ប្រកួត​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ។

ការ​រៀបចំ​ពិធី​ប្រណាំងទូក​នេះ ដើម្បី​សម​កម្លាំង​ត្រៀម​ចូលរួម​ណាំង ក្នុង​ឱកាស​ព្រះរាជ​ពី​ធី​បុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៨​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ