ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូងគ្រាន់តែសង្ស័យទេ…ឃាត់សួរ​មែន

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​​​២​នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ស្ទាក់​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់ កាលពី​រសៀល​ថ្ងៃ​ទី​០៧​ វិច្ឆិកា នៅ​តាម​ដងផ្លូវ​មួយ​កន្លែង ក្នុងភូមិ​សាំង​រាំង ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល…

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​​​២​នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ស្ទាក់​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់ កាលពី​រសៀល​ថ្ងៃ​ទី​០៧​ វិច្ឆិកា នៅ​តាម​ដងផ្លូវ​មួយ​កន្លែង ក្នុងភូមិ​សាំង​រាំង ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​។

អធិការ​នគរបាល​ស្រុក​ប​វេ​ល លោក​សុខ សា​រិ​ន បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ​
យ៉េ​ត ឡាក់​ឈុត ​អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​រូង​អំពិល ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល និង​ម្នាក់​ទៀត​ឈ្មោះ​វ៉េ វី ​អាយុ​២៧​ឆ្នាំ នៅ​ភូមិ​សាំង​រាំង ឃុំ​ប​វេ​ល​។ លោក​អធិការ​បាន​ប្រាប់​ថា ជនសង្ស័យ​ត្រូវ​កម្លាំង​របស់​លោក​ដែល​ចេញ​ល្បាត​ស្ទាក់​ឃាត់​សួរនាំ ក្រោយ​ពី​មានការ​សង្ស័យ​ទៅ​លើ​សកម្មភាព​ពួក​គេ​។

លុះ​ឆែកឆេរ​ទើប​រក​ឃើញ​មាន​លាក់​ទុក​នូវ​សារធាតុ​ញៀន​ជា​ច្រើន​ថង់ ហើយ​កម្លាំង​ជំនាញ​ ក៏​នាំ​ខ្លួន​ពួក​គេ​ទៅ​កាន់​អធិការដ្ឋាន ដើម្បី​សួរនាំ​តែ​ម្ដង​។ លោក​សុខ សា​រិ​ន បាន​បញ្ជាក់​ថា ដំបូង​កម្លាំង​ជំនាញ​បាន​ឃាត់​ខ្លួន​ឈ្មោះ​យ៉េ​ត ឡាក់​ឈុត មុន តែ​ក្រោយ​ពី​ជន​នេះ ​សារភាព​អំពី​ទីតាំង​លក់ដូរ​ថ្នាំ​ញៀន​នេះ ទើប​លោក​សុំ​យោបល់​លោកស្នងការ និង​លោក​ព្រះរាជអាជ្ញា ដើម្បី​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ​វ៉េ វី ម្នាក់​ទៀត​ដែល​ជា​មេខ្លោង​។

បើ​តាម​របាយ​ការ​ណ៍​​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ មន្ត្រី​ជំនាញ​ដកហូត​បាន​នូវ​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ICE (​ម៉ា​ទឹកកក​) ជំ​សរុប​ចំ​នួ​ុ​ន​០២​ថង់​ធំ និង​០៧​ថង់​តូច រួម​ទាំង​សម្ភា​រះ​វេច​ខ្ចប់ និង​ឧ​បករ​ណ៏​សំរាប់​ជក់​ថ្នាំ​ញៀន​ជា​ច្រើន​ទៀត​។ បើ​តាម​​ចម្លើយ​ជនសង្ស័យ​ទាំង​២​នាក់​នេះបាន​ទ​ទូល​ស្គាល់​ថា ថ្ម​ញៀន​និង​វត្ថុ​តាង​នានា ដែល​សមត្ថកិច្ច​បាន​ដកហូត​នោះ ​គឺ​ពិតជា​របស់​ខ្លួន​មែន​។

អត្ថបទសរសេរ ដោយ