ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​បុរស​ចំណាស់​ម្នាក់​ជួប​គ្រោះ​អកុសល​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ពេល​រថយន្ត​មួយ​គ្រឿង​បាន​ឡើង​ចំណោត តែ​ឡើង​មិន​រួច ហើយ​រថយន្ត​បាន​រអិល​ថយក្រោយ​កិន​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ។ ហេតុ​ការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៥…

ខេត្តតាកែវ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ពេល​រថយន្ត​មួយ​គ្រឿង​បាន​ឡើង​ចំណោត តែ​ឡើង​មិន​រួច ហើយ​រថយន្ត​បាន​រអិល​ថយក្រោយ​កិន​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ។

ហេតុ​ការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៥ ខែ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ភូមិ​ចំបក​ទឹម ឃុំ​គិរី​ចុង​កោះ​ស្រុក​គិរីវង់ ខេត្តតាកែវ ។

រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ប្រភេទ​២​តោន​កន្លះ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ​.​ព​៣.​ដ ០១៤៦ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​កើតហេតុ​បាន​រត់គេច​ខ្លួន ។

ចំណែក​ភាគី​ខាង​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ទុ​យ ស្វាំ​ង ភេទ​ប្រុស អាយុ​៦០​ឆ្នាំ នៅ​ភូមិ​ពោធិ៍ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ មុខរបរ កសិករ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ប្រគល់​សព​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គី​រី​វង់​ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ