ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី០៣ ឧសភា

13 ឆ្នាំ មុន

ឆ្នាំ​១៩៤៦
-​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទីក្រុង​តូ​ក្យូ បាន​ចាប់ផ្ដើម​ដំណើរការ​កាត់ក្ដី ដោយ​មានជនជាប់ចោទ​២៨​នាក់​រង​ការ​ចោទប្រកាន់​ពី បទឧក្រិដ្ឋ​កម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ ។ តុលាការ​នេះ​ដំណើរការ​ក្ដី​អស់២​ឆ្នាំ​កន្លះ ដោយ​មាន​សាក្សី​៤១៩​នាក់ និង ភស្ដុ​តាង​ជាក់ស្ដែង​៤.៣៣៦ ។

ឆ្នាំ​១៤៩៤
-​លោក​គ្រី​ស្ដូ​ហ្វ័​រ កូ​ឡុំ​បឺស បាន​រក​ឃើញ និង​ចូល​ចត​សំពៅ​របស់​លោក​លើ​ដែនដី​មួយ ដែល​បច្ចុប្បន្ន​ជា​ប្រទេស​ហ្សា​ម៉ា​អ៊ិ​ត ហើយ ពេល​នេះ​មាន​ភូមិ​ប្រមាណ​២០០ ទាមទារ​ទឹកដី​នេះ​ជា​របស់​ប្រទេស​អេ​ស្ប៉ា​ញ​ថែម​ទៀត ។
ឆ្នាំ​១៧៩១
-​រដ្ឋធម្មនុញ​ថ្ងៃ​៣ ឧសភា ត្រូវ​បានប្រកាស​ឡើង​ដោយ​សភា​នៃ​ប្រទេស​ប៉ូ​ឡូញ លី​ទុ​យ​អា​នី  ហើយ​រដ្ឋធម្មនុញ​នេះ គឺជា​រដ្ឋធម្មនុញ​ទំនើប​ទី​១ នៅ​ក្នុង​ទ្វីបអឺរ៉ុប ។
ឆ្នាំ​១៨០២
-​វ៉ា​ស៊ី​ន​តោនត្រូវ​បាន​គេ​បញ្ចូល​ជាទី​ក្រុងមួយ​របស់​សហរដ្ឋអាមេរិក ។
ឆ្នាំ​១៨១៥
-​មានការ​ប្រយុទ្ធ​គ្នា​មួយ​នៅ​ទីក្រុង តូ​ឡេ​នទី​ណូ ដែល​បច្ចុប្បន្ន​ជាទី​ក្រុង​របស់ប្រទេស​អ៊ី​តា​លី រវាង​កងទ័ព​ប្រទេស​អូ​ទ្រី​ស និង​ស្ដេច​នេ​ផល​ ព្រះ​នាម​ចូ​អា​ឈី​ម​មូរ៉ា​ត ។ ជ័យ​ជំនះ​បាន​ទៅ​លើ​ប្រទេស​អូ​ទ្រី​ស ដោយប្រើ​កំលាំង​ទ័ព​ទាំងអស់​១១.៩៣៨​នាក់ ទ័ពសេះ​១.៤៥២​នាក់ និង​កាំភ្លើង​២៨​ដើម តែត្រូវ​ស្លាប់​ទ័ព​៨០០​នាក់ របួស​១០០​នាក់ ។ ចំណែក​ប្រទេស​នេ​ផលដែល​ចាញ់​នោះ​មានទ័ព​២៥.៥៨៨​នាក់ ទ័ព​សេះ​៤.៧៩០​នាក់ និងកាំភ្លើង​៥៨​ដើម ដោយ​ត្រូវ​ស្លាប់​ទ័ព​១.១២០នាក់ របួស​៦០០​នាក់ ចាប់ខ្លួន​២.៤០០​នាក់ ។
ឆ្នាំ​១៨៣៧
-​សាកលវិទ្យាល័យ​អា​ថែ​ន ត្រូវ​បានបង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​ក្រិ​ច ។
ឆ្នាំ​១៨៤៩
-​មានការ​បះបោរ​នៅ​ក្នុង​ទីក្រុង​ដ្រេ​សដេ​ន ប្រទេស​អា​ល្លឺ​ម៉​ង់ ហើយ​ការ​បះបោរ​នេះ ជា​ចលនា​បដិវត្ដន៍​ចុង​ក្រោយ​របស់​ប្រទេស អា​ល្លឺ​ម៉​ង់ ដើម្បី​ទាមទារ​សិទ្ធិ​នានា​ឱ្យ​ប្រជាពលរដ្ឋ ។ ការ​បះបោរ​នេះ ធ្វើ​ឱ្យ​ក្រុម​បាតុករស្លាប់​ប្រមាណ​២០០​នាក់ ចាប់ខ្លួន​១.២០០នាក់ ព្រោះ​ត្រូវ​កងទ័ព​ព្រះរាជាណាចក្រ​សាកសូ​នី​បង្ក្រាប ហើយ​បច្ចុប្បន្ន​ជា​ប្រទេស​អា​ល្លឺម៉​ង់ ។
ឆ្នាំ​១៨៧៧
-​ឡា​បាត​ផាក ដែល​ជា​ពហុ​កីឡដ្ឋាន​ដ៏ចាស់​ជាងគេ​បំផុត​របស់​កីឡា​បេស​ប​ល ក្នុងសហរដ្ឋអាមេរិក មាន​កំណត់​ត្រា​ថា មានការ ប្រកួត​លើក​ទី​១ របស់​ខ្លួន ។
ឆ្នាំ​១៩១៦
-​មេដឹកនាំ​ការ​បះបោរ​នៅ​ទីក្រុង​ឌូ​ប្លី​ន ប្រទេស​អៀរ​ឡង់ ដើម្បី​ប្រឆាំង​ការ​គ្រប់គ្រងរបស់​ប្រទេស​អង់គ្លេស ចាប់តាំងពី​ថ្ងៃ​ទី​២៤ មេ​សា មក​នោះ ត្រូវ​បាន​គេ​កាត់ទោសប្រហារជីវិត​អស់​១៦​នាក់ ។ ការ​ប្រឆាំង​ការបះបោរ​នេះ ធ្វើ​ិ​ឱ្យ​ប្រជាពលរដ្ឋ​ស៊ី​វិល​២២០នាក់​ស្លាប់ របួស​៦០០​នាក់ ចំណែក​ក្រុម​បា​តុករ​របួស​១.៦១៧​នាក់ ស្លាប់​៧២​នាក់ ឯ​ទ័ពអង់គ្លេស​ដែល​មក​បង្ក្រាប​ស្លាប់​១៥៧​នាក់ របួស​៣១៨​នាក់ ។
ឆ្នាំ​១៩២៨
-​កងទ័ព​ប្រទេស​ជប៉ុន បាន​ធ្វើការ​បង្ក្រាបយ៉ាង​សាហាវ​លើ​កងទ័ព​បក្ស​ជាតិនិយម​ចិននៅ​ទីក្រុង​ជី​ន​ណា​ន ប្រទេស​ចិន ហើយ​បក្ស នេះ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩១៩ ។
ឆ្នាំ​១៩៤២
-​ក្នុង​សង្គ្រាមលោក​លើក​ទី​២ កង​នាវាចរណ៍​ប្រទេស​ជប៉ុន បាន​ចូល​ឈ្លានពាន​កោះ ទូ​ឡូ​ហ្គី នៃ​ប្រជុំ​កោះ​សូ​ឡូ​ម៉ុ​ន របស់​ប្រទេស មេ​ឡា​នេ​ស៊ី បង្ក​ឱ្យ​មានការ​ប្រយុទ្ធ​គ្នា​រវាងប្រទេស​ជប៉ុន និង​ប្រទេស​អូស្ដ្រាលី និង​សហរដ្ឋ​អា​មេ​រិ​ក ។
ឆ្នាំ​១៩៤៥
-​នាវា​ដឹក​អ្នកទោស​របស់​ប្រទេស​អា​ល្លឺម៉​ង់ ចំនួន​៣​គ្រឿង ត្រូវ​កងទ័ពអាកាស​របស់ប្រទេស​អង់គ្លេស វាយប្រហារ​បណ្ដាល​ឱ្យ លិច​នៅ​ឈូង​សមុទ្រ​លូ​បេ​ក ។ នាវា​ទាំង​៣គ្រឿង​នោះ មានឈ្មោះ​កាប អា​កូ​ណា​, ទី​បេ​ក និង Deutschland  សរុប​អ្នក​ស្លាប់មាន ប្រហែល​៨៤.៧៥០​នាក់ ។
ឆ្នាំ​១៩៤៦
-​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទីក្រុង​តូ​ក្យូ បាន​ចាប់ផ្ដើម​ដំណើរការ​កាត់ក្ដី ដោយ​មានជនជាប់ចោទ​២៨​នាក់​រង​ការ​ចោទប្រកាន់​ពី បទឧក្រិដ្ឋ​កម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ ។ តុលាការ​នេះ​ដំណើរការ​ក្ដី​អស់២​ឆ្នាំ​កន្លះ ដោយ​មាន​សាក្សី​៤១៩​នាក់ និង ភស្ដុ​តាង​ជាក់ស្ដែង​៤.៣៣៦ ។
ឆ្នាំ​១៩៤៧
-​រដ្ឋធម្មនុញ​ថ្មី​របស់​ប្រទេស​ជប៉ុន​បានចូល​ជា​ធរមាន ហៅ​ថា​រដ្ឋធម្មនុញ​សន្ដិភាពដោយ​បាន​កំណត់​ពី​តួនាទី​ភារកិច្ច​នៃ​ព្រះ​ចៅ អធិរាជ​របស់​ប្រទេស​ជប៉ុន​ជា​ថ្មីសភា និងរ​ដ្ឋាភិ​បាល​របស់​ប្រទេស​នៅ​លើ​អធិបតេយ្យភាពដែនដី​របស់​ខ្លួន ។
ឆ្នាំ​១៩៧៣
-​អគារ Sears នៅ​ទីក្រុង​ស៊ី​កា​ហ្កោ គឺជាអគារ​ដែល​ខ្ពស់​ជាងគេ​បំផុត​នៅ​លើ​ពិភព លោកដោយ​មានកំ​ពស់​៤៤២​ម៉ែត្រ និង១០៨​ជាន់ ហើយ​ឈរ​ជា​អគារ​ខ្ពស់​បំផុត​លើពិភពលោក​រហូត​ដល់​ឆ្នាំ​១៩៩៨ ។
ឆ្នាំ​២០០១
-​សហរដ្ឋអាមេរិក បាន​បាត់បង់​កៅអី​ជាលើក​ទី​១ នៅ​ក្នុង​គណៈកម្មការ​សិទ្ធិ​មនុស្ស នៃ​អង្គការសហប្រជាជាតិចាប់តាំងពី​បាន បង្កើត​នៅ​ឆ្នាំ​១៩៤៧ មក ។
ឆ្នាំ​២០០៥
-​នៅ​ក្នុង​ប្រទេស​នេ​ប៉ា​ល់ មាន​អ្នកកាសែត​ជា​ច្រើន​ពាន់​នាក់ បាន​ប្រមូលផ្ដុំ​គ្នាធ្វើ​បាតុកម្ម ដើម្បី​ទាមទារ​នូវ​សេរីភាព​សារព័ត៌មាន​ឡើង​វិញ នៅ​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ។
ឆ្នាំ​២០០៦
-​បុរស​ជាតិ​បារាំង ហ្សា​ការី​យ៉ា​ស មូ​សា​អូអ៊ី ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់មួយ​ជីវិត​នៅ​ក្នុង​ពន្ធនាគារ​ក្នុង​រដ្ឋ​វៀរ​ហ្ស៊ីនី​ញ៉ា ពី​បទ​រួមគំនិត​ក្នុង​ផែនការ​ថ្ងៃ​ទី​១១ កញា ឆ្នាំ​២០០១ ដោយ​វាយប្រហារ​ភេរវកម្ម​លើ​អគារ​ភ្លោះ​នៅ​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអា​មេ​រិ​ក បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២.៩៧៣នាក់ របួស​៦.០០០​នាក់ ៕