ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ប្រាជ្ញ ឈួ​ន ជំងឺ​ធ្វើទុក្ខ​ខ្លាំង​​…

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ​ស្ថានភាព​ជំងឺ​លោកតា​ប្រាជ្ញ ឈួន នៅ​ពេល​នេះគឺ​មាន​សភាព​ធ្ងន់ធ្ង​រ ខណៈ​ខាង​មន្ទី​ពេទ្យ​​​​ខ្វះ​ ឧ​បករ​ណ៍គ្រប់គ្រាន់​ព្យាបាល ក៏​បាន​ធ្វើ​សំណុំ​បែបបទ​ដើម្បី​បញ្ជូន​លោកតា​​មកសង្គ្រោះ​នៅ​មន្ទី​ពេទ្យ​កាល់​ម៉ែតវិញ នៅ​ថ្ងៃត្រង់​ទី​៨ វិច្ឆិកា…

ខេត្តតាកែវ ៖ ​ស្ថានភាព​ជំងឺ​លោកតា​ប្រាជ្ញ ឈួន នៅ​ពេល​នេះគឺ​មាន​សភាព​ធ្ងន់ធ្ង​រ ខណៈ​ខាង​មន្ទី​ពេទ្យ​​​​ខ្វះ​
ឧ​បករ​ណ៍គ្រប់គ្រាន់​ព្យាបាល ក៏​បាន​ធ្វើ​សំណុំ​បែបបទ​ដើម្បី​បញ្ជូន​លោកតា​​មកសង្គ្រោះ​នៅ​មន្ទី​ពេទ្យ​កាល់​ម៉ែតវិញ នៅ​ថ្ងៃត្រង់​ទី​៨ វិច្ឆិកា ​នេះ ។  លោកតា​ភិ​រម្យ ប្រាជ្ញ ឈួ​ន មក​ដល់​ពេល​នេះ​ គាត់​មាន​អាយុ​៨២​ឆ្នាំ​ គាត់​ជាអ្នក​ចម្រៀង​ចា​បុ​ី​ដង​វែង​ដ៏​ល្បីល្បាញ ហើយ​គាត់​រស់​ភូមិ​សម៉​ក្រោម ​ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ។​

បើ​តាម​សំដី​លោកយាយ ​អ៊ុ​ក ព្រីង អាយុ​៧០​ឆ្នាំ​ ដែល​ត្រូវជា​ប្រពន្ធ​លោកតា​ភិ​រម្យ ​ប្រាជ្ញ ឈួ​ន បាន​ប្រាប់​កោះសន្តិភាព​​ថា​ គាត់​ព្រម​ជាមួយ​កូនចៅ​ទាំងអស់​ បាន​នាំ​ដឹក​បញ្ជូន​លោកតា​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​រ​ពេទ្យ​​ប​ង្អែក​ខេត្ត​ កាលពី​រសៀល​ថ្ងៃ​ទី​៧ វិច្ឆិកា ​ដោយនៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​ លោកតា​បាន​និយាយ​ប្រាប់​គាត់​ថា ​គាត់​ចុក​ដើមទ្រូង​ខ្លាំង​ ណា​ដោយ​គិត​ថា​មិន​អី​នោះ​ គាត់​ទុក​រហូត​ដល់​ថ្ងៃរសៀល​ទើប​នាំ​គ្នា​ដឹក​គាត់​យក​មក​មន្ទី​ពេទ្យ ។

លោកយាយ អ៊ុ​ក ព្រីង បាន​បន្ត​ទៀត​ថា ​បញ្ជូន​មក​ដល់​មន្ទី​ពេទ្យ​ភ្លាម​ គ្រូពេទ្យ​បាន​បញ្ជូន​សម្រាក​ព្យាបាល​នៅ​បន្ទប់​សង្គ្រោះបន្ទាន់​ ហើយ​ពេទ្យ​បាន​ព្យូ​សេរ៉ូម​ឱ្យ​​តែ​នៅ​ពេល​យប់​មឹ​ញ​នេះ ​លោកតា​មាន​ស្ថានភាព​ក្តៅ​ខ្លាំង​ស្ទើ​រតែ​ដាច់ខ្យល់ ហើយ​គ្រូពេទ្យ​ក៏​មិន​ទាន់​ប​ញ្ជូ​ល​អុក​សុ​ី​ហ្សែនអោយ​ដែរ ទើបតែ​ព្រឹក​ឡើង​គ្រូពេទ្យ​
បា​នប​ញ្ចូល​​អុក​សុ​ី​ហ្សែនឱ្យ ​តែ​សភាព​មិនដឹង​ខ្លួន​​រវើរវាយ ។

អត្ថបទសរសេរ ដោយ