ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ថៃ​ប្រើ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​បញ្ជូន និង​ទទួល​ពលករ​ទៅ​ធ្វើការ​ក្រៅប្រទេស​ចុងឆ្នាំ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​សម្រួល​ភាព​ងាយស្រួល​ក្នុង​ការ​បញ្ជូន​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​មាន​ភាព​រហ័ស និង​កាត់​បន្ថយ​ការ​ឆ្លង​ដែន​ខុសច្បាប់​កម្ពុជា​-​ថៃ នឹង​ដាក់​ប្រើប្រាស់​ស្វ័យប្រវត្តិកម្ម​ក្នុង​ការ​បញ្ជូន និង​ទទួល​ពលករ​តាម​ប្រព័ន្ធ​អន​ឡាញ (MOU Online) នៅ​ចុងឆ្នាំ​នេះ ។…

រាជធានី​ភ្នំពេញ ៖ ដើម្បី​សម្រួល​ភាព​ងាយស្រួល​ក្នុង​ការ​បញ្ជូន​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​មាន​ភាព​រហ័ស និង​កាត់​បន្ថយ​ការ​ឆ្លង​ដែន​ខុសច្បាប់​កម្ពុជា​-​ថៃ នឹង​ដាក់​ប្រើប្រាស់​ស្វ័យប្រវត្តិកម្ម​ក្នុង​ការ​បញ្ជូន និង​ទទួល​ពលករ​តាម​ប្រព័ន្ធ​អន​ឡាញ (MOU Online) នៅ​ចុងឆ្នាំ​នេះ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋមន្ត្រីក្រសួង​ការងារ ។

ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ការពារ និង​គ្រប់គ្រង​ពលករ​កម្ពុជា​ធ្វើការ​នៅ​ព្រះរាជាណាចក្រ​ថៃ​ឡង់​ដ៏​រវាង​សមាគម​ទីភ្នាក់ងារ​ហត្ថពល​កម្ម​កម្ពុជា​សមាគម​ជ្រើសរើស​ពលករ​កម្ពុជា និង​សមាគម​ទំនាក់ទំនង​កម្ពុជា​-​ថៃ កាលពី​ល្ងាច​ថ្ងៃ​ទី​៧ វិច្ឆិកា នៅ​សណ្ឋាគារ​ដឹក​ក្រេ​ឌូ​ក លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា ដើម្បី​សម្រួល​ដល់​ការ​បញ្ជូន​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​តាម​ប្រព័ន្ធ​អនុស្សរណៈ​យោគយល់​គ្នា​ឲ្យ​មាន​ភាព​រហ័ស និង​ជៀសវាង​ការ​ធ្វើ​ទេសន្តរប្រវេសន៍​ដោយ​ប្រថុយប្រថាន​គ្មាន​ឯកសារ និង​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ឆ្លង​ដែន អគ្គនាយកដ្ឋាន​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា និង​អគ្គនាយកដ្ឋាន​ការងារ​នៃ​ក្រសួង​ការងារ​ថៃ​កំពុងធ្វើការ​សាកល្បង (Testing) ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ក្នុង​ការ​បញ្ជូន និង​ទទួល​ពលករ​តាម​ប្រព័ន្ធ​អន​ឡាញ (MOU Online) ដែល​រំពឹង​ថា នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា «​ការ​ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​នេះ​ដំណើរការ​បញ្ជូន និង​ទទួល​ពលករ​ដែល​បាន​កាត់​បន្ថយ​ពេលវេលា​យ៉ាងច្រើន​ជា​ពិសេស​ភាគី​ថៃ​នឹង​កាត់​បន្ថយ​រយៈពេល​ពី​ប្រមាណ​៣​ខែ​មក​ត្រឹម​២​ស​ប្តា​ហ៍​ចាប់ពី​ការ​ស្នើ​សុំ​ការ​ប្រើប្រាស់​ពលករ​បរទេស (​កូតា​) ដល់​ការ​បញ្ជូន​ពលករ​មក​ធ្វើការ​ព្រមទាំង​កាត់​បន្ថយ​បែបបទ​ឯកសារ​ដោយ​ប្រើប្រាស់​តាម​ប្រព័ន្ធ​អេ​ឡិច​-​ត្រូ​និក​ជំនួស​វិញ​» ។ ជាមួយ​គ្នា​នេះ​ដែរ​លោក​រេ​ដ្ឋ​មន្ត្រី​បាន​ជំរុញ​ដល់​សមាគម​ទាំង​បី​សហការ​គ្នា​ឲ្យ​បាន​ស្អិតរ​មួ​ត ដោយ​ធ្វើ​យ៉ាងណា​ផ្តល់​នូវ​ការ​ការពារ​សុវត្ថិភាព​សុខមាលភាព សង្គម​ដល់​ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ។ លោក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​សមាគម​ពិចារណា​ក្នុង​ការ​រៀបចំផ្ទះ​ស្នាក់​នៅ​បណ្តោះអាសន្ន​សម្រាប់​ពលករ​កម្ពុជា​នៅ​តាម​តំបន់​ក្នុង​ប្រទេស​ថៃ​ដែល​អាច​ឲ្យ​ពលករ​កម្ពុជា​ស្នាក់​នៅ​បណ្តោះ អាសន្ន ក្នុងអំឡុងពេល​ប្តូរ​ការងារ ឬ​រង់ចាំ​ការ​ដោះស្រាយ​វិវាទ​ជាមួយ​និយោជក​ផង​ដែរ ។

លោក​អ៊ិ​ត សំ​ហេង លើក​ឡើង​ទៀត​ថា អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ គឺជា​វឌ្ឍនភាព និង​យន្តការ​បន្ថែម​ថ្មី​មួយទៀត ក្នុង​ការ​ការពារ​ដល់​ពលករ​កម្ពុជា​ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​បន្ថែម​លើ​កិច្ច​ការពារ​ដែល​មាន​នា​ពេល​បច្ចុប្បន្ន​ព្រមទាំង​ចូលរួម​ចំណែក​ក្នុង​ការ​គ្រប់គ្រង​ក៏​ដូច​ជា ការ​ការពារ​នូវ​សិទ្ធិ​សេរីភាព និង​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ដល់​បងប្អូន​ពលករ​កម្ពុជា​ដែល​កំពុង​បម្រើ​ការងារ​នៅ​ព្រះរាជាណាចក្រ​ថៃ​ឡង់​ដ៍​ឱ្យ​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់ ។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា «​ខ្ញុំ​ស្នើ​សុំ​ដល់​សមាគម​ទាំង​បី​សហការ​គ្នា​អោយ​បាន​ស្អិតរ​មួ​ត​ដោយ​ធ្វើ​យ៉ាងណា​ផ្តល់​នូវ​ការ​ការពារ​សុវត្ថិភាព សុខមាលភាព​សង្គម​ដល់​ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ឲ្យ​បានជា​អតិបរមា និង​សូម​គាំទ្រ​នូវ​គម្រោង​របស់​សមាគម​ទាំង​បី​ដែល​នឹង​រៀបចំ​ផ្តល់​ជូន​សេវាកម្ម​ធានា​រ៉ាប់រង​ដល់​ពលករ​កម្ពុជា លើ​ការ​ធានា​គ្រោះថ្នាក់​ការងារ និង​អាយុជីវិត​ដែល​ស្រប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ និង​ថ្លៃថ្លា​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ។

ម្យ៉ាងវិញទៀត​ឆ្លង​តាម​បទ​ពិសោធន៍​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ការ គ្រប់គ្រង​ពលករ​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ​ខ្ញុំ​ស្នើ​សុំ​សមាគម​ពិចារណា​ក្នុង​ការ​រៀបចំផ្ទះ​ស្នាក់ នៅ​បណ្តោះអាសន្ន​សម្រាប់​ពលករ​កម្ពុជា នៅ​តាម​តំបន់​ក្នុង​ប្រទេស​ថៃ​ដែល​អាច​ឲ្យ​ពលករ​កម្ពុជា​ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុងអំឡុងពេល​ប្តូរ​ការងារ ឬ​រង់ចាំ​ការ​ដោះស្រាយ​វិវាទ​ជាមួយ និយោជក​» ។

សូម​បញ្ជាក់​ថា សមាគម​ទីភ្នាក់ងារ​ហត្ថពល​កម្ម​កម្ពុជា​សមាគម​ជ្រើសរើស​ពលករ​កម្ពុជា និង​សមាគម​ទំនាក់ទំនង​កម្ពុជា​-​ថៃ បាន​ផ្តល់​ជូន​សេវាកម្ម​ធានា​រ៉ាប់រង​ដល់​ពលករ​កម្ពុជា​លើ​ការ​ធានា​គ្រោះថ្នាក់​ការងារ និង​អាយុជីវិត​ដែល​ស្រប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ និង​ថ្លៃថ្លា​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា គឺ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ