ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Daniel Arzani កីឡាករ​ក្មេង​របស់ Man City រង​របួសធ្ងន់

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា កីឡាករ​វ័យក្មេង​របស់​ក្លិប​មេឃ​ខៀវ Daniel Arzani ត្រូវ​បាន​ខ្ទាត​ចេញពី​ការ​ប្រកួត​នៅ​រដូវ​កាល​នេះ ដោយសារ​តែ​រង​របួស​ជង្គង់​កម្រិត​ធ្ងន់…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា កីឡាករ​វ័យក្មេង​របស់​ក្លិប​មេឃ​ខៀវ Daniel Arzani ត្រូវ​បាន​ខ្ទាត​ចេញពី​ការ​ប្រកួត​នៅ​រដូវ​កាល​នេះ ដោយសារ​តែ​រង​របួស​ជង្គង់​កម្រិត​ធ្ងន់ ។

ការ​ប្រកួត​ជាមួយនឹង Dundee ដែល​បាន​លទ្ធផល​ឈ្នះ 5-0 បាន​បន្សល់​នូវ​ការ​រង​របួសធ្ងន់​ទៅ​លើ​ជង្គង់​របស់ Arzani ។ រូបគេ​ត្រូវ​សម្រាក​ព្យាបាល​អស់​ពេល​មួយ​រដូវ​កាល​នេះ ។

Arzani បាន​សរសេរ​នៅ​លើ Instagram ថា​៖«​ខ្ញុំ​សូម​អរគុណ​អ្នក​ទាំងអស់​គ្នា ដែល​បាន​ចំណាយពេល​មក​គាំទ្រ​ខ្ញុំ​។ ខ្ញុំ​កំពុង​តែ​ព្យាយាម​ឆ្លើយ​តប​ទៅ​នឹង​អ្នក​គ្រប់​គ្នា តែ​សូម​យល់​ខ្ញុំ​ផង​ថា​វា​ពិតជា​ពិបាក​សម្រាប់​ខ្ញុំ​ណាស់ ដែល​ខ្ញុំ​ត្រូវ​នៅ​សម្រាក​ព្យាបាល​រហូត​ដល់​ផុត​រដូវ​កាល​នេះ​»​។

កីឡាករ​វ័យក្មេង​ម្នាក់​នេះ​ក៏​បាន​សរសេរ​បន្ត​ថា ៖«​ខ្ញុំ​សុំ​ទោស​ដល់​អ្នកគាំទ្រ Celtic ទាំងអស់​គ្នា ចំពោះ​ការ​លេង​រយៈពេល​២០​នាទី​របស់ខ្ញុំ​។ តែ​វា​គឺជា​ដំណើរ​ដំបូង​របស់ខ្ញុំ ហើយ​ខ្ញុំ​សង្ឃឹមថានឹង​ប្រសើរ​ជាង​មុន​។ ថ្ងៃ​ទី​មួយ​នៃ​ការ​ចាប់ផ្តើម​ជា​សះស្បើយ​ចាប់ផ្តើម​នៅ​ថ្ងៃនេះ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​អូស្ត្រាលី​អាយុ​១៩​ឆ្នាំ​រូប​នេះ បាន​ចូល​លេង​ឲ្យ​ក្លិប Man City ក្រោយមក​ពី Melbourne City កាលពី​ខែសីហា មុន​ពេល​យក​ទៅ​ឲ្យ Celtic ខ្ចី​ជើង​រយៈពេល​២​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ