ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​មុខមាត់ តែ​មិន​ស្គាល់ចិត្ត​…​ខំ​ទុកចិត្ត​ប្រុស​ថ្លៃ​លេង​១​ក្បាច់​អស់រលីង

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ លោក ទី សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានសម្រេចចេញដីការឃុំខ្លួនជនសង្សយ័ជាសន្តិសុខក្រុមហ៊ុនឯកជនម្នាក់ខ្ចីម៉ូតូពីនារីកម្មកររោងចក្រយកទៅបញ្ចាំនៅឃ្លាំងរំសេវចំនួន៥០០ដុល្លារ…

ខេត្តកណ្ដាល ៖ លោក ទី សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានសម្រេចចេញដីការឃុំខ្លួនជនសង្សយ័ជាសន្តិសុខក្រុមហ៊ុនឯកជនម្នាក់ខ្ចីម៉ូតូពីនារីកម្មកររោងចក្រយកទៅបញ្ចាំនៅឃ្លាំងរំសេវចំនួន៥០០ដុល្លារ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ«រំលោភលើទំនុកចិត្ត» ដែលប្រព្រឹត្តនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមមាត្រា៣៩១, ៣៩២ នៃក្រមព្រហ្មទណ្ឌ ។ ទោសដែលត្រូវអនុវត្ត អំពើរំលោភលើទំនុកចិត្ត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៣ទៅ៦ឆ្នាំ និងពិន័យជាប្រាក់១.០០០.០០០រៀល ទៅ៦.០០០.០០០រៀល ។

ជនត្រួវចោទមានឈ្មោះ យ៉ាន់ កុសល្យ ហៅនិត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសន្តិសុក្រុមហ៊ុន បច្ចុប្បន្នស្នាក់នៅក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល  ចំណែកជនរងគ្រោះឈ្មោះ ងឿម បុប្ផា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរកម្មការិនីក្រុមហ៊ុន មានទីលំភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ដោយឡែកទ្រព្យសម្បត្ដិបាត់បង់មានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ផ្លាកលេខ ភ្នំពេញ 1AW-4140 ។

នគរបាលក្រុងតាខ្មៅបានអោយដឹងថា កន្លងមកជនសង្ស័យ និងនារីរងគ្រោះធ្វើការនៅក្នុងក្រុមហ៊ុនជាមួយគ្នា ដោយជនសង្ស័យជាសន្ដិសុខ រីឯនារីជាកម្មការិនី ហើយបានទំនាក់ទំនងស្គាល់គ្នា រហូតមកដល់ថ្ងៃកើតហេតុ ជនសង្ស័យខាងលើបានខ្ចីម៉ូតូនារីរងគ្រោះថា ទៅយកឥវ៉ាន់នៅរាជធានីភ្នំពេញ រីឯនារីរងគ្រោះក៏យល់ព្រមឲ្យជនសង្ស័យខ្ចីម៉ូតូដែរ ។

ក្រោយពីជនសង្ស័យបានម៉ូតូរួច ភ្លាមនោះជនសង្ស័យក៏ជិះម៉ូតូទៅបាត់រហូតតែម្ដង ដោយពុំយកម៉ូតូឲ្យនារីរងគ្រោះវិញទេ ដោយនារីរងគ្រោះរងចាំយូរមិនឃើញជនសង្ស័យយកម៉ូតូមកឲ្យខ្លួនវិញ រហូតមកដល់វេលាម៉ោង០៩និង១០នាទីយប់ នារីរងគ្រោះក៏សម្រេចដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីនារីរងគ្រោះរួច ភ្លាមនោះសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលក្រុងដើម្បីសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ហើយយកម៉ូតូនោះទៅបញ្ចាំនៅហាងបញ្ចាំមិនចាំយីហោនៅម្តុំផ្សារឃ្លាំងរំសេវ ដោយបានលុយចំនួន​៥០០ដុល្លារ យកទៅឲ្យមិត្តភក្ដិខ្ចីអស់បាត់តែម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ