ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​វប្បធម៌​ជំរុញ​មន្ត្រី​ផ្នែក​រដ្ឋបាល និង​ការងារ​ឲ្យ​ស្រប​តាម​ស្ថានការណ៍​សង្គម​បច្ចុប្បន្ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ជំរុញ​ឲ្យ​មន្ត្រី​តាម​គ្រប់​មន្ទី​ជំនាញ ស្ថិត​នៅ​ក្រោម​ឱវាទ​ផ្នែក​រដ្ឋបាល​អនុវត្ត​ការងារ​ឲ្យ​បាន​ល្អ​ប្រសើរ និង​ស្រប​តាម​ស្ថានការណ៍​បច្ចុប្បន្ន ។ លោក ធៀង វណ្ណ​ដា​រ៉ុ​ង…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ជំរុញ​ឲ្យ​មន្ត្រី​តាម​គ្រប់​មន្ទី​ជំនាញ ស្ថិត​នៅ​ក្រោម​ឱវាទ​ផ្នែក​រដ្ឋបាល​អនុវត្ត​ការងារ​ឲ្យ​បាន​ល្អ​ប្រសើរ និង​ស្រប​តាម​ស្ថានការណ៍​បច្ចុប្បន្ន ។

លោក ធៀង វណ្ណ​ដា​រ៉ុ​ង អនុរដ្ឋលេខាធិការ និង​តំណាង​លោកស្រី រដ្ឋមន្ត្រីក្រសួង​វប្បធម៌​វិចិត្រសិល្បៈ​បាន​លើក​ឡើង​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ការងារ​រដ្ឋបាល និង​ការងារ​គ្រប់គ្រង​ជាង​១០០​នាក់ នា​ព្រឹក​ថ្ងៃ​ទី​៨ វិច្ឆិកា នៅ​ទី​ស្តី​ក្រសួង​ថា មុខ​វិជ្ជា​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ការងារ​រដ្ឋបាល​ពិតជា មាន​សារៈសំខាន់​ក្នុង​កិច្ច​ការងារ​ប្រចាំ​ថ្ងៃ​របស់​យើង​សំដៅ​ពង្រឹងគុណភាព ប្រសិទ្ធិ​ភាព​នៃ​កិច្ចការរដ្ឋបាល ក្នុង​វិស័យ​វប្បធម៌​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ ស្រប​តាម​របត់ និង​ស្ថានភាព​សង្គម​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ។

ជាមួយ​គ្នា​នោះ​លោក​ក៏​បាន​លើក​ឡើង​ថា លទ្ធផល​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​បាន​កើត​ចេញ​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​សាស្ត្រាចារ្យ​ទាំងអស់ ដែល​បាន​ផ្តល់​នូវ​បទ​ពិសោធន៍ និង​ចំណេះដឹង​ទាំងឡាយ​របស់​ខ្លួន​តាម​រយៈ​ការ​បកស្រាយ​ពន្យល់​ដល់​សិក្ខាកាម ដោយ​ចេះ​ផ្តល់​នូវ​ទ្រឹស្តី​មេរៀន​នី​មូ​យ​ៗ​ផ្សារ​ភ្ជាប់​ជាមួយ​បទ​ពិសោធន៍​ជាក់ស្តែង​ល្អ​ៗ​ដែល​ជួយ​ឲ្យ​សិក្ខាកាម ងាយ​យល់ ឆាប់​ចាំ និង​អាច​យក​ទៅ​ច្នែ​ប្រឌិត ហើយ​អនុវត្ត​បាន​ល្អ ។

លោក​បញ្ជាក់​ថា «​ក្នុង​នាម​ខ្ញុំ​ជា​ថ្នាក់ដឹកនាំ​ក្រសួង សូម​ជម្រុញ និង​សង្ឃឹមថា សិក្ខាកាម​ទាំងអស់​នឹង​យក​នូវ​ចំណេះដឹង និង​បទ​ពិសោធន៍​ដែល​បាន​សិក្សា​នៅ​ទៅ​នេះ​យក​ទៅ​អនុវត្ត ការងារ​របស់​ខ្លួន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​សម្រាប់​តម្រូវ នៅ​កន្លែង​ការងារ ស្រប​តាម​ស្ថាន​កា រណ៍​សង្គម​នា​ពេល​បច្ចុប្បន្ន​» ។ លោក​ចាន់ វិត្ថា​រ៉ូ តំណាង​ឲ្យ​សិក្ខាកាម ដែល​បាន​ចូល​រៀន​បាន​ថ្លែង​បញ្ជាក់​ថា «​សិក្ខាកាម​ទាំងអស់​មាន​សេចក្តី​រីករាយ​ក្នុង​ការ​ទទួល​ចំណេះដឹង និង​ចំណេះធ្វើ​ជាក់ស្តែង ទទួល​បាន​បទ​ពិសោធន៍​ល្អ​ៗ​ទាក់ទង និង​ការងារ​រដ្ឋបាល​ក្នុង​ឱកាស​នេះ ។ ត្បិត​តែ​វគ្គ​សិក្សា​នេះ​បាន​ប្រព្រឹត្តិ​ទៅ​ក្នុង​រយៈពេល​ខ្លី​ក៏​ពិតមែន ប៉ុន្តែ​វគ្គ​បណ្តុះបណ្តាល​នេះ​ពិតជា​មាន​ប្រយោជន៍​ណា​សម្រាប់​យើងខ្ញុំ​ជា​មន្ត្រីរាជការ​ក្នុង​ការ​បំពេញ​កា​រង​ជូន​អង្គភាព​រៀង​ៗ​ខ្លួន ។ លោក​ក៏​បាន​បេ​ជ្ញា​ថា នឹង​នាំ​យក​នូវ​ចំណេះដឹង​ទាំងនេះ​ទៅ​អនុវត្តន៍​ប្រកបដោយ​ផ្លែផ្កា និង​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ស្រប​តាម​ទិស​ដៅ​របស់​ក្រសួង​ក៏​ដូច​ជា គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចុះ ។ ជាមួយ​គ្នា​នោះ​ដែ​លោក ចាន់ វិត្ថា​រ៉ូ ក៏​បាន​ស្នើ​ដល់​ក្រសួង​ធ្វើការ​បើក​ការ​បណ្តុះបណ្តាល​វគ្គ​ផ្សេង​ៗ​ទៀត ដល់​មន្ត្រី​ក្រប​ខណ្ឌ​ក្រសួង ដើម្បី​ពង្រឹង និង​ពង្រីក​ចំណេះដឹង​បន្ថែម​ដល់​មន្ត្រីរាជការ​នា​ឱកាស​ក្រោយ​ៗ​ទៀត ។

សូម​ជម្រាប​ថា វគ្គ​បណ្តុះបណ្តាល​ការងារ​រដ្ឋបាល និង​ការងារ​គ្រប់គ្រង​ឆ្នាំ​២០១៨ មានការ​ចូលរួម​ពី​គ្រប់​នាយកដ្ឋាន និង​មន្ទីរ​វប្បធម៌​រាជធានី​ខេត្ត​ចំនួន​១២២​នាក់ ក្នុង​នោះ​ស្ត្រី​៣៤​នាក់ ។ តាម​ការ​វាយតម្លៃ​ពី​សមត្ថភាព​សិក្ខាកាម ដែល​បាន​ចូលរួម​របស់​ក្រុម​វាយតម្លៃ​របស់​ក្រសួង វប្បធម៌​បាន​ឲ្យ​ដឹង​ថា សិក្ខាកាម​ទាំងអស់​មានការ​យល់​កើនឡើង ដោយ​បាន​បញ្ចេញ​ភាព​ក្លាហាន​ឈ្លាសវៃ​ទន់ភ្លន់​ប្រកបដោយ​ភាព​ម៉ឺងម៉ាត់​ក្នុង​ការ​ចោទសួរ​ដេញដោល​គ្រួ​ឧទ្ទេស​លើ​មុខ​វិជ្ជា​ដែ​បាន​បង្ហាត់​យ៉ាង​ផុសផុល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ