ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​ង្វែ​គ​ណាស់! មួយ​​គ្រឿ​បុក​ខ្ទាត មួយ​គ្រឿង​ទៀត​បុក​បន្ថែម​ស្លា.ប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​បើក​ឆ្លងផ្លូវ​បំបែក​ជា​បួន​មិន​បាន​ប្រយ័ត្ន​ក៏​ត្រូវ​រថយន្ត​ម៉ាក​ព្រូស​បើក​បុក បណ្តាល​ឲ្យ​ខ្ទាត​ទៅ​កណ្តាលផ្លូវ​ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត​បុក​អ្នក​បើក​ម៉ូតូ​ម្នាក់​បណ្តាល​ឱ្យ​ស្លាប់ ហើយ​រថយន្ត​បង្ក​បើក​គេច​បាត់​ស្រមោល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​កែង​ផ្លូវ​២១៥…

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​បើក​ឆ្លងផ្លូវ​បំបែក​ជា​បួន​មិន​បាន​ប្រយ័ត្ន​ក៏​ត្រូវ​រថយន្ត​ម៉ាក​ព្រូស​បើក​បុក បណ្តាល​ឲ្យ​ខ្ទាត​ទៅ​កណ្តាលផ្លូវ​ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត​បុក​អ្នក​បើក​ម៉ូតូ​ម្នាក់​បណ្តាល​ឱ្យ​ស្លាប់ ហើយ​រថយន្ត​បង្ក​បើក​គេច​បាត់​ស្រមោល ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​កែង​ផ្លូវ​២១៥ នៅ​ចំណុច​ស្តុ​ប​ដេ​អ៊ិ​ន ស្ថិត​នៅ​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ជី​ម សុ​ខេ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ធ្វើការ​នៅភោជនីយដ្ឋាន ជាអ្នកបើកបរ​ម៉ូតូ ស្នាក់​នៅ​បច្ចុប្បន្ន​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ក្តួច ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

តាម​ប្រភព​ព​័ត៌​មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ឡែ​ត ពណ៌​ស ពាក់​ស្លាក​លេខ ព្រៃវែង ១L-៤១៣៩ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ជន​រង​គ្រោះ​បាន​បើកបរ​ម៉ូតូ​ឆ្លង​ស្តុ​ប​បំបែក​ជា​៤​ទៅ​ត្រង់ ប៉ុន្តែ​មិន​បាន​ប្រយ័ត្ន​ក៏​មាន​រថយន្ត​បង្ក​មួយ​គ្រឿង​ទៀត​ម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២Y-៩៤៤៧ បើកបរ​តាម​បណ្តោយ​ផ្លូវ​២១៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​អត់​បាន​បន្ថយល្បឿន​នោះ​ទេ ក៏​ជិះ​ទៅ​បុក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឱ្យ​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ​កន្លែង​លក់​មីឆា​រង​ការ​ខូចខាត​ខ្ទេច​អស់​ស្ទើរ​ទាំងស្រុង ចំណែកឯ​អ្នកបើកបរ​ម៉ូតូ​បាន​ខ្ទាត​ទៅ

កណ្តាលផ្លូវ​រង​របួស​យ៉ាងដំណំ រីឯ​អ្នក​រួម​ដំណើរ​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ​រង​របួសធ្ងន់ ចំណែក​រថយន្ត​បង្ក​បើក​គេច​បាត់​ស្រមោល តែ​បាន​ជ្រុះ​ស្លាក​លេខ​នៅ​កន្លែង​កើតហេតុ ។

បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ​ជន​រង​គ្រោះ​មិន​ទាន់​លើក​ចេញពី​កន្លែង​កើតហេតុ​ផង ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​រ៉េ​ង​រ៉ូ​វើ​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២K-៩៩៩៩ ដែល​បើកបរ​ដោយ​ជនជាតិ​ចិន​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​បើក​បុក​ចំ​ជន​រង​គ្រោះ​ខ្ទាត​នៅ​កណ្តាលផ្លូវ​រង​របួស​ធ្ងន់ធ្ងរ​ហើយ​រថយន្ត​រ៉េ​ង​រ៉ូ​វើ​បើក​គេច​បាត់​ស្រមោល (តែ​មាន​អ្នក​ចាំ​ស្លាក​
លេខ ) ។

ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ទាំង​២​នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​គ្លីនិក​ហុង​ហាក់​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​ដែរ ប៉ុន្តែ​ជា​អកុសល​ពេល​ដល់​ពាក់​កណ្តាលផ្លូវ ជន​រង​គ្រោះជា​អ្នក​បើក​ម៉ូតូ​បាន​ស្លាប់ ចំណែក​ជន​រង​គ្រោះ​ដែល​ជា​អ្នក​រួម​ដំណើរ​បាន​រង​របួសធ្ងន់​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ ។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​និង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ចំណែកឯ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ