ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ក្រួច​ក្លា​ស្សេជាង២តោនកន្លះមកពី​យួន​​ ប្រុងចែកចាយលើទី​​ផ្សារ…​

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៥​ និង​២០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៦ វិច្ឆិកា លោក​ឧត្តមសេនីយ៍ឯកចាន់ វ៉ា​ន់​ធឿ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៥​ និង​២០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៦ វិច្ឆិកា លោក​ឧត្តមសេនីយ៍ឯកចាន់ វ៉ា​ន់​ធឿ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រោម​ការ​សម្របសម្រួល​ពី​សំណាក់​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ប​ង្រា្ក​ប​ករណី​សាច់សត្វ​ក្រួច​គ្មាន​ច្បាប់​អនុញ្ញាតនាំ​ចូល​ពី​ប្រទេស​វៀតណាម ។

ជា​លទ្ធផល​បាន​ធ្វើការ​ចាប់​ឃាត់​រថយន្ត១​គ្រឿង​ម៉ាក HYUNDIA ពាក់​ស្លាក​លេខ ភ្នំពេញ ៣E៥៨៦៨ នៅ​ចំណុច​ផ្លូវ ជា សុ​ផា​រ៉ា សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដោយ​ធ្វើការ​ត្រួតពិនិត្យឆែកឆេរ​ជាក់ស្តែង​រក​ឃេ​ី​ញ​ថា ឈ្មួញ​បាន​ដឹក​សាច់សត្វ​ក្រួច​ក្លា​ស្សេប្រមាណ​ជាង​២​តោន​កន្លះ ចូល​មក​បម្រុង​ធ្វើការ​ចែកចាយ​លើ​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រោយ​ពេល​ពិនិត្យ​ហើយ​ដឹង​ថា ទំនិញ​នាំ​ចូល​ក្នុង​ប្រទេស​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​ជា​ប្រភេទ​សាច់សត្វ​ដែល​ខូចគុណភាព​ទៅ​ហើយ ទើប​លោក​ព្រះរាជអាជ្ញា​រង សម្រេច​ធ្វើការ​ដកហូត​ដើម្បី​រក្សា​ទុក ។ លុះដល់​រសៀល​ថ្ងៃ​ដដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បង្កើត​គណៈកម្មការ​រៀបចំ​ដុត​កម្ទេច​ចោល នៅ​ទីលាន​ចាក់សំរាម​បឹង​ជេ​ី​ង​ឯក ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​តែ​ម្តង ។

ចំណែក​រថយន្ត​១​គ្រឿង និង​អ្នកបើកបរ​ម្នាក់ ពាក់ព័ន្ធ​ដឹក​សាច់សត្វ​ក្រួច​គ្មាន​ច្បាប់​អនុញ្ញាត​នោះ ត្រូវ​បាន
​នាំ​ខ្លួន​ទៅ​នាយកដ្ឋាន ដេ​ី​ម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី ។នេះ​ជា​ការ​បង្ហាញ​នូវ​បទល្មើស​ជាក់ស្តែង គឺ​ការ​នាំ​ចូល​នេះ​ប្រហែល​មិនមែន​តែ​លើក​នេះ​ទេ ទំនង​សង្ស័យ​បាន​នាំ​ចូល​ច្រើន​លើក​មក​ហើយ ចេះ​តែ​របូតរលូត​ទៅ គឺ​មិនមែន​ទើបតែ​នាំ​ចូល​មួយ​លើក​ដែល​ចាប់​បាន​នេះ​ទេ ។

អ្វី​ដែល​ទប់ស្កាត់​ពិតប្រាកដ ត្រូវ​រកជន ល្មើស​ដែល​លួច​នាំ​ចូល​ទាំង​បំពាន​ច្បាប់​នេះ​ឱ្យ​ចូល​ដើម្បី​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​វិនិច្ឆ័យ​ទោស ទើប​មានការ​រាងចាល ។ បើ​ពុំ​ដូច្នោះ​ទេ ថ្ងៃ​ណាមួយ​នាំ​ចូល​ស្រង់​ដើម​វិញ​មិន​ខាន​ឡើយ ៕

អត្ថបទសរសេរ ដោយ