ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ជា​ច្រើន​ដង​ហើយ​តែ​លើក​នេះ​ត្រូវ​បាន​…(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • តាកែវ

តាកែវ ៖ ជនសង្ស័យ​ក្នុង​ករណី​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​យ៉ាង​សកម្ម​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​គី​រី​វង់ កំណត់​មុខសញ្ញា និង​តាម​ប្រ​ម៉ា​ញ់រ​ហូត​ឃាត់ខ្លួន​បាន​យក​មក​សួរនាំ ។ ហេតុការណ៍​ចាប់ខ្លួន​ជនសង្ស័យ​ក្នុង​ករណី​នេះ​គឺ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៣​និង​២០​នាទី…

តាកែវ ៖ ជនសង្ស័យ​ក្នុង​ករណី​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​យ៉ាង​សកម្ម​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​គី​រី​វង់ កំណត់​មុខសញ្ញា និង​តាម​ប្រ​ម៉ា​ញ់រ​ហូត​ឃាត់ខ្លួន​បាន​យក​មក​សួរនាំ ។ ហេតុការណ៍​ចាប់ខ្លួន​ជនសង្ស័យ​ក្នុង​ករណី​នេះ​គឺ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៣​និង​២០​នាទី នៅ​ចំណុច​មាត់បឹង​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង់ ខេត្តតាកែវ ។

លោក​វរ​សេនី​ឯក យុគ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គី​រី​វង់​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​កើត​មាន​ករណី​នេះ​ភ្លាម លោក​បាន​ដឹកនាំ​ជំនាញ​ដោយ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រះបាទ​ជាន់ជុំ និង​ប៉ុស្តិ៍​គី​រី​ចុង​កោះ​ផង​ដែរ យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​មានឈ្មោះ នួន ធា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្រុក​កំណើត​នៅ​ភូមិ​ចុងអង្ករ ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្តែត ខេត្តតាកែវ បច្ចុប្បន្ន​មក​ស្នាក់​នៅ​ភូមិ​ក្រ​បាក់ ឃុំ​អង្គ​ប្រាសាទ ស្រុក​គី​រី​វង់ ។

ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់​ប៉ូលិស​ថា រូបគេ​បាន​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យ​ប្រជាពលរដ្ឋ​បាន​សម្រេច​ចំនួន​០៧​ដង​មក​ហើយ ក្នុងភូមិ​សាស្ត្រ​ស្រុក​គី​រី​វង់​នេះ ។ ដោយ​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​ម៉ូតូ​១​គ្រឿង និង​សម្ភារ​ជា​ច្រើន​ទៀត ។

លោក​វរ​សេនី​ឯក យ៉ុ​ង់ ញី​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​យើង​កំពុង​តែ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ នៅ​រសៀល​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ២០១៨​នេះ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ