ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​មាន​ជំងឺធ្វើទុក្ខធ្ងន់ពេក ​​គ្រូពេទ្យ​ក៏​​មិន​ហ៊ាន​​​ទទួល​​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបត់ដំបង ៖ ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនជាតិ​អា​មេ​រិ​ក​កាំ​ង ដែល​មាន​ភរិយា​ជា​ជនជាតិ​ខ្មែរ​ម្នាក់បាន​ស្លាប់​ដោយសារ​ជំងឺ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​០៧​ វិច្ឆិកា នៅផ្ទះ​ខាង​ប្រពន្ធ​​ ក្នុង​​ភូមិ​ពាក់​ស្បែក ឃុំ​ស្នឹង…

ខេត្តបត់ដំបង ៖ ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនជាតិ​អា​មេ​រិ​ក​កាំ​ង ដែល​មាន​ភរិយា​ជា​ជនជាតិ​ខ្មែរ​ម្នាក់បាន​ស្លាប់​ដោយសារ​ជំងឺ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​០៧​ វិច្ឆិកា នៅផ្ទះ​ខាង​ប្រពន្ធ​​ ក្នុង​​ភូមិ​ពាក់​ស្បែក ឃុំ​ស្នឹង ស្រុក​បាណ​ន់​ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជនបរទេស​រូប​នេះ ​ឈ្មោះ​ភី​ត​ទ្រី វ៉ូត​ឌី​ផល (PETREA WOODYPAUL) ភេទ​ប្រុស ​អាយុ​៥២​ឆ្នាំ ជា​ជនជាតិ​អា​មេ​រិ​ក​កាំ​ង មាន​ប្រពន្ធ​ឈ្មោះ​កែម ចាន់​ធឿ​ន អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ-​ឃុំ​កើតហេតុ​ខាងលើ​។

បើ​តាម​ព័ត៌មាន​បឋម​ពី​ក្រុម​គ្រួ​សារបាន​និយាយ​ថា ជនបរទេស​រូប​នេះ​មាន​ជំងឺមហារីក​ធ្ងន់ធ្ងរ ហើយ​ធ្វើទុក្ខ​ខ្លាំង ​នៅ​រសៀល​ថ្ងៃ​ទី​០៦ ​វិច្ឆិកា ថែម​ទាំង​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ទៀត​ផង តែ​ដោយសារ​ស្ថានភាព​ជំងឺ​ធ្ងន់​ពេក​ រហូត​គ្រូពេទ្យ​មិន​ទទួល​ព្យាបាល​ឡើយ​។

ទោះ​យ៉ាងណា​ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ​វិច្ឆិកា នេះ​កម្លាំង​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការ​ខេត្ត​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ ដើម្បី​ពិនិត្យ​និង​ធ្វើ​កោសល​វិ​ច្ច័​យ​លើ​សព​ជន​រង​គ្រោះ​ហើយ​ ៕

អត្ថបទសរសេរ ដោយ