ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​មួយភាំង​ផ្ងារជើង​ភីង​ផ្អើល​ទាំង​យប់​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ​ព្រះ​សីហ​នុ 3A- 1085 បើកបរ​ពី​លិចទៅ​កើត ពេល​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​រ៉េ​ចង្កូត​ធ្លាក់​ជ្រោះ​ផ្លូវ​ខាងត្បូង​ដោយ​ខ្លួនឯង​បណ្តាល​ឱ្យ​ក្រឡាប់ ហើយ​គៀប​ជាប់​នៅ​នឹង​រថយន្ត…

ខេត្តសៀមរាប ៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ​ព្រះ​សីហ​នុ 3A- 1085 បើកបរ​ពី​លិចទៅ​កើត ពេល​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​រ៉េ​ចង្កូត​ធ្លាក់​ជ្រោះ​ផ្លូវ​ខាងត្បូង​ដោយ​ខ្លួនឯង​បណ្តាល​ឱ្យ​ក្រឡាប់ ហើយ​គៀប​ជាប់​នៅ​នឹង​រថយន្ត របួសធ្ងន់ ប៉ុន្តែ​ពុំ​មានការ​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​ឡើយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់​រហូត​ដឹង​ដល់​សមត្ថកិច្ច ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​នោះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​២២​និង​៣០​នាទី​យប់ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ (​ក្រឡាប់​រថយន្ត​ដោយ​ខ្លួនឯង​) កើតហេតុ​នៅ​លើ​ផ្លូវជាតិ​លេខ​០៦ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៣៤/៣៣៥ ទឹកដី​ភូមិ​ទួលរ​វៀង ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប នេះ​បើ​តាម​សម្តី​របស់​អធិការ​នគរបាល​ស្រុក​ពួក ។

បើ​តាម​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​ថា ដោយ​មាន​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​មក​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង គឺ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌ ស ពាក់​ផ្លា​ក​លេខ​ព្រះ​សីហ​នុ 3A- 1085 ខណៈ​ពេល​នោះ​លោក​បានឱ្យ​កម្លាំង​ជំនាញ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម ។ លោក​បាន​បន្ត​ថា បើកបរ​មានឈ្មោះ អ៊ិ​ត ចាន់​ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បើកបរ រស់នៅ​ភូមិ​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប បើកបរ​ពី​លិចទៅ​កើត ពេល​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​រ៉េ​ចង្កូត​ធ្លាក់​ជ្រោះ​ផ្លូវ​ខាងត្បូង ហើយ​ក្រឡាប់ បណ្តាល​ឱ្យ​អ្នកបើកបរ​រថយន្ត​របួសធ្ងន់ ដោយ​កៀប​ជាប់ និង​រថយន្ត​ព្រមទាំង​ខូចខាត​រថយន្ត ០១ យ៉ាងធ្ងន់ធ្ងរ ។

មូលហេតុ អ្នកបើកបរ​រថយន្ត​បើកបរ​ក្នុង​ស្ថានភាព​ងងុយដេក (​ងក់​) ។ ក្រោយ​ពេល​កើតហេតុ កម្លាំង​ជំនាញ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​កៀប​ជាប់ និង​រថយន្ត​បាន​ជួយ​ហៅ​រថយន្ត​ស្ទូច​៤​គ្រឿង​ត្រឹម​ម៉ោង​១​និង​៥០ យប់​អធ្រាត្រ​ទើប​ជួយ​សង្គ្រោះ​ជន​រង​គ្រោះចេញពី​ការ​កៀប​ជាប់​នឹង​រថយន្ត​បាន រួច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ផង​ដែរ ។

បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ចំណែក​រថយន្ត​ត្រូវ​បាន​កម្លាំង​ជំនាញ​ស្ទួ​ច​យក​មក​រក្សា​ទុក​នៅ​អធិការ​ស្រុក​ពួក​បណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ