ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ឆ្លងផ្លូវ​មិន​ទាន់​ផុត​ផង មួយ​គ្រឿង​ទៀត​មក​ដល់​ពន្លះ​ពេញទំហឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ឆ្លងកាត់​ទទឹង​ផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៍​ត្រូវ​បុរស​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​ចំពាក់​កណ្តាល​ពេញ បណ្តាល​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ក្រឡាប់​ផ្ងារជើង​មួយ​ចំហៀង ព្រមទាំង​ធ្វើ​អោយ​មនុស្ស​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ឆ្លងកាត់​ទទឹង​ផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៍​ត្រូវ​បុរស​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​ចំពាក់​កណ្តាល​ពេញ បណ្តាល​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ក្រឡាប់​ផ្ងារជើង​មួយ​ចំហៀង ព្រមទាំង​ធ្វើ​អោយ​មនុស្ស​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ជិត​ច្រកចូល​សាលា​ខណ្ឌមានជ័យ ផ្លូវ​៦០​ម៉ែត្រ ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ជា​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី បាន​បើក​ឆ្លងកាត់​ទទឹង​ផ្លូវ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​គោលបំណង​ទៅ​ជួបជុំ​ផឹកស៊ី​នៅ​ហាង​មួយ​កន្លែង​ដែល​នៅ​ក្បែរ​នោះ ។

លុះ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ខាងលើ​ឆ្លង​ជិត​ផុត​ទៅ​ហើយ ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១AY-២៧៩៤ ធ្វើ​ដំណើរ​តាម​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​ដូច​ហោះ បាន​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ដែល​កំពុង​បើក​បត់​ឆ្លងផ្លូវ ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឱ្យ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ក្រឡាប់​ផ្ងារជើង​មួយ​ចំហៀង​កៀប​ជាប់​គ្នា​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ព្រមទាំង​ធ្វើ​ឱ្យ​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​ហុងដា​ឌ្រី​មរ​ងរ​បួស​បែកក្បាល បាក់ដៃ​ខាងឆ្វេង​ធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ។

ដោយឡែក​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​វិញ​បាន​រង​របួស​បែកក្បាល​ហូរ​ឈាម តែ​មិន​បាន​ទៅ​មន្ទី​ពេទ្យ​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​ក្រោម ព្រមទាំង​កម្លាំង​ជំនាញ​ខណ្ឌមានជ័យ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ហើយក៍​បាន​ធ្វើ​វាស់វែង​យក​ទៅ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ