ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ…មិនគួរសោះ នាង​ប៉ង​អត្តឃា.ត២ថ្ងៃជាប់គ្នា​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ ត្រូវ​បាន​ក្រុម​សន្តិសុខចាប់​ប្រទាញប្រទង់​យ៉ាង​វក់វី​លើ​ស្ពាន​បេ​ឡេ​ត៍​ ធ្វើ​ឲ្យ​ចរាចរណ៍​ឆ្លងកាត់ ​ត្រូវ​កកស្ទះ​អស់​មួយ​រយៈ ។ ការ​ភ្ញាក់ផ្អើល​នោះ​ ក៏​លាយឡំ​ទៅ​ដោយ​សំឡេង​ស្រែក​យំ​របស់​នារី​រូប​នោះ​ផង​ដែរ ។…

​រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ ត្រូវ​បាន​ក្រុម​សន្តិសុខចាប់​ប្រទាញប្រទង់​យ៉ាង​វក់វី​លើ​ស្ពាន​បេ​ឡេ​ត៍​ ធ្វើ​ឲ្យ​ចរាចរណ៍​ឆ្លងកាត់ ​ត្រូវ​កកស្ទះ​អស់​មួយ​រយៈ ។ ការ​ភ្ញាក់ផ្អើល​នោះ​ ក៏​លាយឡំ​ទៅ​ដោយ​សំឡេង​ស្រែក​យំ​របស់​នារី​រូប​នោះ​ផង​ដែរ ។ ហេតុការណ៍​​ត្រូវ​បាន​គេ​ដឹង​ភ្លាម​ៗ​ថា គឺជា​ការ​រារាំង​នារី​រូប​នេះ​ ដែល​ប៉ុនប៉ង​លោតទឹក​សម្លាប់​ខ្លួន ហើយ​ត្រូវ​បាន​សន្តិសុខ​ និង​អ្នកដំណើរ​ឯទៀត បាន​នាំ​គ្នា​ចាប់​ឃាត់​យ៉ាង​ប្រទាញ​ប្រទង់​​​យកឈ្នះ​ កុំឱ្យ​​គិត​ខ្លី​បែប​នេះ ។

នារី​វ័យក្មេង​ម្នាក់​នេះ​ បាន​ធ្វើ​ដំណើរ​មក​លោតទឹក​សម្លាប់​ខ្លួន ដែល​ហេតុការណ៍​ប៉ុនប៉ង​ធ្វើ​អត្តឃាត​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ ​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៧ វិច្ឆិកា នៅ​លើ​ស្ពាន​បេ​ឡេ​ត៍​ស្ថិត​នៅ​​ក្នុងភូមិ​មិត្តភាព សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។ នារី​ដែល​មាន​វិបត្តិ​រូប​នោះ ត្រូវ​បាន​នគរបាល​ឲ្យ​ដឹង​ថា ឈ្មោះ ស្រី ណុ​ច អាយុ​១៨​ឆ្នាំ ជា​បុគ្គលិក​លក់​សំបុត្រ​រថយន្តក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ មានផ្ទះ​ស្នាក់​នៅ​ម្តុំ​វត្ត​និរោធ​ន៍ សង្កាត់​និរោធ​ន៍ ខណ្ឌ​ច្បារ​អំពៅ ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​នាង​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ឡើង​លើ​ស្ពាន​ពី​លិចទៅ​កើត ។

នៅ​ពេល​មក​ដល់​កណ្តាល​ស្ពាន​ក៏​បាន​ឈប់ ហើយ​តោង​បង្កាន់ដៃស្ពាន​ប្រុង​លោត​ចុះ​ទៅ​ក្នុង​ទន្លេ តែ​ត្រូវ​បាន​សន្តិសុខ​ដែល​ប្រចាំការ​លើ​ស្ពាន​បាន​ឃាត់​នាំ​នាង​មក​គល់​ស្ពាន ហើយ​ទាក់ទង​នគរបាល​ឲ្យ​មក​នាំ​នាង​ទៅ​សាកសួរ ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ខណៈនោះ​គេ​ឃើញ នាង​យំ​ក្រាញននៀល មិន​ចង់ទៅ​ណា​ក្រៅពី​ចង់​លោតទឹក​ឡើយ នៅ​ចំណុច​ស្ថានីយ​ប្រេង​សូ​គី​ម៉ិច ជា​គល់​ស្ពាន ដោយ​ត្រូវ​បាន​កម្លាំង​នគរបាល​នាំ​គ្នា​ចាប់​សែង​យក​ទៅ​ប៉ុស្តិ៍ ព្រោះ​នាង​ធាក់​ក្រាញ​ពេក ដើម្បី​រង់ចាំ​បងប្អូន​មក​ទទួល ។

បន្ទាប់​ពី​នាំ​ទៅ​ដល់​ប៉ុស្តិ៍ ដោយសារ​តែ​នាង​ខំ​រើបំរះ​យំ​ខ្លាំង​និង​ស្រែក​ផង​នោះ បណ្តាល​ឲ្យ​សន្លប់​មួយសន្ទុះ ។ បន្តិច​ក្រោយមក ​នារី​រូប​នោះ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​នាង​គិត​ខ្លី ចង់​ស្លាប់​ដោយសារ​តែ​តូចចិត្ត​ខ្លួនឯង ដែល​ឪពុក​ម្តាយ​ដាក់​គំនាប​ និង​ខឹង​សង្សារ​របស់​នាង​យល់ចិត្ត​មិត្តភក្តិ​ជាង​ខ្លួន​នាង​ជា​សង្សារ ។ នារី​រូប​នោះ​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ឲ្យ​ដឹង​ទៀត​ថា នាង​បាន​លេបថ្នាំ​ប៉ង​សម្លាប់​ខ្លួន​ម្តង​មក​ហើយ កាលពី​ថ្ងៃ​ទី​៦ វិច្ឆិកា តែ​មិន​ស្លាប់ ។

នាង​ថា​ ក្រោយ​ពេល​លេបថ្នាំ សង្សារ​របស់​នាង​បាន​ឌុ​ប​នាង​ទៅ​ចាក់​ថ្នាំបន្សាប​នៅផ្ទះ​ពេទ្យ​បងប្អូន​នៅ​ជ្រោយ​ចង្វារ ។ នៅ​ពេល​ដែល​ត្រឡប់​មក​វិញ ដល់​គល់​ស្ពាន​ជ្រោយចង្វារ​ខាងលិច ស្ទះចរាចរណ៍​ផង​នោះ នាង​ក៏​បាន​លោត​ចុះ​ពីលើ​ម៉ូតូ​គេចខ្លួន ហើយ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​មក​លើ​ស្ពាន​ដើម្បី​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​បេ​ឡេ​ត៍ តែ​មិន​ទាន់​បាន​លោត​ផង ត្រូវ​សន្តិសុខ​ស្ពាន​ឃាត់​ទាន់ ។ តាម​ព័ត៌មាន​ចុង​ក្រោយ​ឲ្យ​ដឹង​ថា នៅ​រសៀល​នោះ​នគរបាល​បាន​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ ឲ្យ​មក​យក​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕ ​

https://www.youtube.com/watch?v=tEEzzsMytwY

អត្ថបទសរសេរ ដោយ