ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់ដល់កន្លែងដេក ខណៈបុរស​ម្នាក់កំពុងលក់​លង់លើ​ប៉ៅអុី​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​កំពុង​ដេក ត្រូវ​ជនសង្ស័យ​កាប់​ដល់​កន្លែងដេក បណ្តាល​ឱ្យ​រង​របួសធ្ងន់ ពេល​ជន​រង​គ្រោះ​នាំ​គ្នា​ទៅ​រករឿង​ជនសង្ស័យ​មុន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ វិច្ឆិកា ២០១៨ នៅ​ចំណុច​កន្លែង​លក់​ឪឡឹក​មាត់​ស្ទឹង​ភូមិ​តា​ខ្មៅ…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​កំពុង​ដេក ត្រូវ​ជនសង្ស័យ​កាប់​ដល់​កន្លែងដេក បណ្តាល​ឱ្យ​រង​របួសធ្ងន់ ពេល​ជន​រង​គ្រោះ​នាំ​គ្នា​ទៅ​រករឿង​ជនសង្ស័យ​មុន​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ វិច្ឆិកា ២០១៨ នៅ​ចំណុច​កន្លែង​លក់​ឪឡឹក​មាត់​ស្ទឹង​ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បានអោយ​ដឹង​ថា ជន​រង​គ្រោះ ឈ្មោះ ម៉ុង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ មុខរបរ​មិន​ពិតប្រាកដ បាន​រង​របួស​ក្បាល និង​ក ចំណែក​ជនសង្ស័យ​ឈ្មោះ​ណា​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ បាន​រត់គេច​ខ្លួន​បាត់ ។

លោក​អធិការ​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​នាំ​បងប្អូន​ទៅ​រករឿង​វាយ​ជនសង្ស័យ​មុន ធ្វើ​អោយ​ជនសង្ស័យ​ខឹង ។ លុះ​នៅ​វេលា​កើតហេតុ​ខាងលើ ពេល​ជន​រង​គ្រោះ​កំពុង​តែ​ដេក​លង់លក់​នៅ​លើ​ប៉ៅ​អុី​ ស្រាប់តែ​ជនសង្ស័យ​បាន​យក​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​អោយរ​ងរ​បួស​ជា​ទម្ងន់​ត្រូវ​បាន​អ្នក​ជិតខាង​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ ដោយ​ស្ថានភាព​របួសធ្ងន់​ពេក​ក៏​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ