ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ជនសង្ស័យ​២​នាក់​ពីរ​នាក់​នៅ​ស្រុក​បរ​កែវ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារ​ញៀន​ខុសច្បាប់ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​។ ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីរួមស្រុក​បរ​កែវ ខេត្តរតនគិរី​។…

ខេត្តរតនគិរី ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារ​ញៀន​ខុសច្បាប់ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​។

ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីរួមស្រុក​បរ​កែវ ខេត្តរតនគិរី​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ស្រុក​បរ​កែវ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន ម្នាក់​ឈ្មោះ សេង ប៊ុ​នា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ឡាវ សញ្ជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​សព្វថ្ងៃ​ភូមិ​ស៊ើ​ង ឃុំ​ស៊ើ​ង ស្រុក​បរ​កែវ ខេត្ត​រតនគីរី មានស្រុក​កំណើត ភូមិ​លំ​ផាត់ ឃុំ​ជ័យ​ឧត្ដម ស្រុក​លំ​ផាត់​ខេត្ត​រតនគីរី និង​ម្នាក់​ទៀត​ឈ្មោះ ប៉ុ​ច ផល្លា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​សញ្ជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​សព្វថ្ងៃ ភូមិ​ជ្រុង ឃុំ កក់ ស្រុក​បរ​កែវ ខេត្តរតនគិរី មានស្រុក​កំណើត​ភូមិ​បុស​ខ្នោ​រ ឃុំ​បុ​
ខ្នោ​រ ស្រុក ចំការលើ​ខេត្តកំពង់ចាម​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា សមត្ថកិច្ច​បាន​ដកហូត​សម្ភារ​មួយ​ចំនួន​រួម​មាន​ដូច​ខាងក្រោម ម្សៅ​ថ្លា​ស​ដែល​សង្ស័យ​ថា​ជា​សារធាតុ​ញៀន​ចំនួន​២៤​កញ្ចប់​តូច និង​១​កញ្ចប់​ធំ ល្មម និង​សម្ភារសំរាប់​សេព និង​វិច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ធំ​ទៀត​។

បច្ចុប្បន្ន ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការ​រ​ដ្ធា​ន​នគរបាល​ស្រុក​បរ​កែវ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ