ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​កាល​គ្រែង​ឈាម…ក៏កំពុងធ្វើឱ្យពលរដ្ឋពិបាកចិត្ត

5 ឆ្នាំ មុន
  • កំពត

ខេត្តព្រះសីហនុ-ស្រុកព្រៃនប់ ៖ រដូវ​កាល​គ្រែង​ឈាម ​បាននិង​កំពុង​ចាប់ផ្តើម​កំរើក​ឡើង​ហើយ ​នៅ​សមុទ្រ​ទឹក​រាក់​​កោះ​ខ្យង ហើយ​ជាមួយ​និង​ការ​ដល់​រដូវ​កាល​នេះ កូន​គ្រែង​ឈាម​ជា​ច្រើន​តោន​ក្នុង​១​យប់​ៗ ត្រូវ​បាន​ឈ្មួញ​ដឹកនាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​កោះ​ខ្យង…

ខេត្តព្រះសីហនុ-ស្រុកព្រៃនប់ ៖ រដូវ​កាល​គ្រែង​ឈាម ​បាននិង​កំពុង​ចាប់ផ្តើម​កំរើក​ឡើង​ហើយ ​នៅ​សមុទ្រ​ទឹក​រាក់​​កោះ​ខ្យង ហើយ​ជាមួយ​និង​ការ​ដល់​រដូវ​កាល​នេះ កូន​គ្រែង​ឈាម​ជា​ច្រើន​តោន​ក្នុង​១​យប់​ៗ ត្រូវ​បាន​ឈ្មួញ​ដឹកនាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​កោះ​ខ្យង ។

​ប្រភព​ខាងលើ​បាន​បន្ត​ថា សមុទ្រ​កោះ​ខ្យង ស្ថិត​ក្នុង​ឃុំ​អូ​ជ្រៅ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ជាទី​តាំង​ស​ប្បូរ​ដោយ​កូន​គ្រែង​ឈាម ដល់​រដូវ​ក្នុង​ដើមខែ​វិច្ឆិកា ​នេះ សកម្មភាព​អាជីវកម្ម​កូន​គ្រែង​ មាន​សភាព​ផុសផុល​រហូត​មានការ​ដឹកនាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង នា​ពេល​យប់​ចន្លោះ​ពី​២​តោន​ទៅ​៥​តោន​ក្នុង​មួយ​យប់ ។

ទាកទិន​នឹងបញ្ហា​នេះ លោក ឯម ភា នាយ​រង​ខ​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោមទទួល​បន្ទុក​រួម​បាន​បញ្ជាក់​ថា ជុំវិញ​ការ​នេសាទ​កូន​គ្រែង​ឈាម​នេះ លោក​ពុំ​បានដឹង​ទេ ទើបតែ​ទទួល​ព័​ត៌​មាន នៅ​ពេល​អ្នក​ព័ត៌​​មាន​សាកសួរ​តែ​ប៉ុណ្ណោះ តែបើ​មានរឿង​បែប​នេះ​មែន លោក​នឹង​បញ្ជា​ឱ្យ​​មន្ត្រី​ថ្នាក់​ក្រោម​ចុះ​ធ្វើការ​ស្រាវ​ជ្រាវ និងបង្ក្រាប​អោយ​ខាង​តែ​បាន​។

បើ​ទោះបីជា​មានការ​ឆ្លើយ​បំភ្លឺ​បែប​ណា​ក្តី ក្រុម​ប្រជាពលរដ្ឋក៏​ដូច​ជា​ប្រជា​នេសាទ​ជា​ច្រើន ​បាន​បង្ហាញ​ទស្សនៈ​ថា​ ខណៈ​ពេល​រដូវ​កូន​គ្រែង​ឈាមមក​ដល់​នា​កំឡុង​ចុងខែ​តុលា​ដើមខែ​វិច្ឆិកា​នេះ គេ​សង្កេត​ឃើញ​ប្រជា​នេសាទ​មួយ​ចំនួន​ បាន​ងាក​មក​នេសាទ​អូស​កូន​ក្រែង​ឈាម​យ៉ាងអនាធិប​តេ​យ្យមក​លក់​ឱ្យ​​ថៅកែ​ៗ​ចាស់​វស្សា​ធំ​ៗ២​នាក់​ ឈ្មោះ ចែ នី និង​ចែ​​សាង ដែល​ជា​អ្នក​រស់នៅ​នៅ​តំបន់​នោះ ក្នុង​តម្លៃ​ខ្ពស់ចន្លោះ​ពី​២​ម៉ឺន​រៀល ទៅ​៥​ម៉ឺន​រៀល​ ក្នុង​មួយ​គីឡូក្រាម​ដើម្បី​នាំ​ចេញ​ទៅ​លក់​បន្ត​នៅ​ប្រទេស​វៀតណាម ដោយ​ពុំ​បាន​ខ្វាយខ្វល់​អំពី​ផល​ប៉ះពាល់​ដល់​ជីវភាពប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ដែល​ពួក​គាត់​ប្រកប​របរ​បែប​លក្ខ​ណះ​គ្រួសារ​(​រាវ​ក្រែង​ឈាម​ដោយ​ដៃ​)។

ប្រភព​ដដែល​​បន្ត​ថា ទាក់ទិន​ទៅ​នឹង​សកម្មភាព​ល្មើសច្បាប់​នេះ ប្រសិនបើ​មន្ត្រី​ជលផល កំពង់សោម​នៅ​តែ​ធ្វើ​មិនឃើញ មិនដឹង មិន​ឮទៀត​នោះ​ទេ ពិត​ណាស់​ធនធាន​ធម្មជាតិ នៅ​តំបន់​ពយ​ទឹក​រ៉ា​ក់កោះ​ខ្យង​នេះ​នឹង​វិនាស​ហិនហោច​ជាក់​ជា​ពុំខាន​ឡើយ ព្រោះ​កូន​គ្រែង​ ដែល​ថៅកែ​ធំ​ៗ​មាន​ឥ​ទ្ធិ​ពល​ទាំង​ពីរ ប្រចាំ​តំបន់​កោះ​ខ្យង​ប្រមូល​ទិញ គឺជា​ប្រភេទ​កូន​ក្រែង​ឈាម​ដែល​ច្បាប់​ជលផល​ហាមឃាត់​នេសាទ​ជា​ដាច់ខាត ព្រោះ​វា​មាន​លក្ខ​ណៈ​តូច​ពេក គឺ​ចាប់ពី​ប៉ុន​ជើង ធូប​រហូត​ដល់​ប៉ុន​ចុង​ចង្កឹះ​ (​មួយ​គីឡូ​ចន្លោះ​ពី​៥០០០ ​កូន​ទៅ​១០០០០​កូន​) ឯ​កូន​ក្រែង​ឈាម​ធំ​ជាង​នេះ គឺ​មាន​តម្លៃ​ថោក ឬ អាច​មិន​ត្រូវ​បាន​ទទួល​ទិញ​ឡើយ ហេតុនេះ​តើ​មាន​សល់​អ្វី​ទៀត​បើ​អូស​តាំងពី​កូន​ ទើបតែ​កើត​បែប​នេះ​។​

អត្ថបទសរសេរ ដោយ