ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​សារធាតុ​លើបន្លែ ធ្វើឱ្យកើត​ជំងឺ​​បំពង់.កនិង​​ផ្លូវដង្ហើម​…

5 ឆ្នាំ មុន
  • ក្រចេះ

​ខេត្តក្រចេះ ៖​ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តបាន​រក​ឃើញ​សារធាតុ​មួយ​ចំនួន​ មាន​ផ្ទុក​នៅ​លើ​បន្លែ និង​គ្រឿង​ឧបភោគបរិភោគ​​ ​ដែល​កំពុង​តែ​ដាក់​លក់​នៅ​ផ្សា​រសាមគ្គី ក្នុងក្រុង​ក្រចេះ​ ។ ហើយ​សារធាតុ​ប្រភេទ​នេះ​ ត្រូវ​បាន​ក្រុម​ន្ត្រី​អះអាង​ថា…

​ខេត្តក្រចេះ ៖​ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តបាន​រក​ឃើញ​សារធាតុ​មួយ​ចំនួន​ មាន​ផ្ទុក​នៅ​លើ​បន្លែ និង​គ្រឿង​ឧបភោគបរិភោគ​​ ​ដែល​កំពុង​តែ​ដាក់​លក់​នៅ​ផ្សា​រសាមគ្គី ក្នុងក្រុង​ក្រចេះ​ ។ ហើយ​សារធាតុ​ប្រភេទ​នេះ​ ត្រូវ​បាន​ក្រុម​ន្ត្រី​អះអាង​ថា អាច​បង្ក​ឲ្យ​ប៉ះពាល់​សុខ​ភាព​ដល់​អ្នក​ទទួលទាន​ ដូច​ជា​កើត​ជំងឺ​​បំពង់.ក និង​កើត​ជំងឺ​ផ្លូវដង្ហើម​។

អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត លោក យាង បាក់ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​មន្ត្រីជំនាញ​សាខា​កាំកុងត្រូល​ខេត្ត សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពាណិជ្ជកម្ម​ ក្រោម​ការ​ដឹកនាំ​ពី​លោក​ ស្រេង សុភាព អភិបាលរង​ខេត្ត នៅ​ថ្ងៃ​ទី​៧ ​វិច្ឆិកា បាន​បង្កើត​ការ​ចុះ​ត្រួតពិនិត្យ​មុខ​ទំនិញ​នំចំណី​ម្ហូប អារ​ហារ ​នៅ​ផ្សា​សាមគ្គី​ក្រចេះ ដោយ​បាន​ប្រើប្រាស់​រថយន្ត​ពិសោធន៍​ចល័ត ដើម្បី​ពិនិត្យ​ស្រាវជ្រាវ​នៅ​រាល់​គ្រប់មុខ​ទំនិញ​។

លោក​អនុប្រធាន​សាខា​កាំកុងត្រូល​រូប​នេះ ​បាន​អះអាង​ទៀត​ថា ក្នុង​យុ​ទ្ធ​​នា​ការ​ចុះ​ត្រួត​ពិនិត្យ​លើ​មុខទំនិញ​ដែល​កំពុង​​ដាក់​លក់​នៅ​លើ​ទីផ្សា​រ​ពី​ក្រុម​មន្ត្រី​នា​ព្រឹក​នោះ ក្រុម​មន្ត្រី​ជំនាញបាន​រក​ឃើញ​មានមុខ​ទំនិញ​មាន​ចំនួន​តិចតួច ដែល​មាន​ផ្ទុក​សារធាតុ​គីមី​មាននៅ​លើ​គ្រឿង​ឧបភោគបរិភោគ ​។ ហើយ​ទំនិញ​ដែល​រក​ឃើញ​ទាំង​អស់នោះ​ គឺ​ត្រូវ​បាន​ក្រុម​មន្ត្រី​ប្រមូល​យក​ទៅ​ដុត​កម្ទេច​ចោល​។

បើ​តាម​លោក យាង បាក់ បាន​លើក​ឡើង​ដោយ​កត់​សម្គាល់ថា សព្វ​ថ្ងៃនេះ​ចំនួន​មុខទំនិញ​ខូចគុណភាព គឺ​នៅ​មាន​សេសសល់​តិចតួច ​ដែល​កំពុង​ដាក់​លក់​នៅ​លើ​ទីផ្សា​រ ។ ការ​ធ្លាក់​ចុះ​នូវ​តួ​​លេខ​មុខទំនិញ​ខូចគុណ​ភាព​ ក៏​ដូច​ជា​ហួស​កាលបរិច្ឆេទ ក៏​ត្រូវ​បាន​លោក​អនុប្រធាន​សាខា​កាំ​កុង​ត្រូវ​បញ្ជាក់​ថា មក​ពី​ម្ចាស់​ស្តង់​ទំនិញ​ទាំងអស់ ពួក​គាត់​មានការ​យល់​ដឹង​ពី​ការ​ពិនិត្យ​មុខទំនិញ​មុន​ និង​នាំ​ចូល​មក​លក់​បន្ត ក៏​ដូច​ជា​ការ​ចូលរួម​ប្រុង​ប្រយ័ត្ន​របស់​ពួក​គាត់ លើ​គុណភាព​មុខទំនិញ​មុន​ និង​ពួក​គាត់​បាន​នាំ​ចូល​។

ដោយ​លោក​អះអាង​ថា សកម្មភាព​ការ​ចុះ​ត្រួតពិនិត្យ​គុណភាព​មុខទំនិញ​ពី​អាជ្ញាធរ ជំនាញ​គឺ​និង​ត្រូវធ្វើ​ឡើង​នៅ​គ្រប់​តំបន់​នានា​នៅ​ទូ​ទាំង​ខេត្ត ដើម្បី​លើកកម្ពស់​សុខុ​មា​ល​​ភាព​ដល់​អ្នក​ទទួលទាន​ ។ ការ​បញ្ជាក់
​ពី​សកម្មភាព​របស់​ក្រុម​មន្ត្រី​ជំនាញ​បែប​នេះ ត្រូវ​គេ​មើលឃើញ​ថា​បាន​ធ្វើ ឡើង​បន្ទាប់​ពី​ខេត្តក្រចេះ តែង
តែ​ជួប​ប្រ​ទៈ​នូវ​ស្ថានភាព​ពុល​ជា​បន្តបន្ទាប់​។

អត្ថបទសរសេរ ដោយ