ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ភ្ញាក់​ឡើង​ស្រាប់តែ​ផ្អើល​ទាំង​ព្រឹក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​នៅ​បង្កាត់​ដៃ​លូ នៅ​តាម​ផ្លូវ​បុរី​អង្គរ សង្កាត់​ទួល​សង្កែរ​២ ខណ្ឌ​ឬ​ស្សី​កែវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៤​ទាប​ភ្លឺ​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា​នេះ ។…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​នៅ​បង្កាត់​ដៃ​លូ នៅ​តាម​ផ្លូវ​បុរី​អង្គរ សង្កាត់​ទួល​សង្កែរ​២ ខណ្ឌ​ឬ​ស្សី​កែវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៤​ទាប​ភ្លឺ​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា​នេះ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ខណៈ​អ្នក​ហាត់ប្រាណ​នៅ​តាម​ដងផ្លូវ​បាន​ជួប​ប្រទះ​ឃើញ ហើយ​បុរស​ដែល​ធ្វើ​អត្តឃាត​ខាងលើ​នេះ​មានឈ្មោះ លឹ​ម ងន អាយុ​៣៧​ឆ្នាំ រស់នៅ​សង្កាត់​ទួល​សង្កែរ​១ ខណ្ឌ​ឬ​ស្សី​កែវ ។ បុរស​ខាងលើ​បាន​ចងក​នឹង​ខ្សែក្រវាត់​ជាមួយ​បង្កាន់ដៃ​លូ​បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត ។

ទាក់ទិន​នឹង​ករណី​នេះ​គ្រួ​សារបាន​ឲ្យ​ដឹង​ថា មូលហេតុ​មក​ពី​មាន​ជំងឺអេដស៍​តាំងពី​ឆ្នាំ​២០០៤ ដោយ​មួយ​រយៈ​ចុង​ក្រោយ​នេះ​បុរស​នេះ​គាត់​រៀង​រវើរវាយ ដូច​ជា​សរសៃប្រសាទ​ចឹ​ង ។ នៅ​វេលា​ម៉ោង​៨​យប់មិញ​នេះ​បាន​លេបថ្នាំ​សម្លាប់​ខ្លួន​ម្តង​ហើយ រួច​ក្រុម​គ្រួ​សារបាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​បន្សាបថ្នាំ ហើយ​នៅ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​នាំ​គ្នា​សម្រាក ស្រាប់តែ​ព្រឹក​ឡើង​ភ្ញាក់ផ្អើល​តែ​ម្តង មិនដឹង​ថា ក្រោក​ចង់ក​តាំងពី​ស្មើ​ណា​មក​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ