ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាខេត្ត​បាត់ដំបង​បាន​ប្រារព្ធ​ខួប​លើក​ទី​៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ព្រឹក​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​បរិវេណ​សាលាខេត្ត​បាត់ដំបង បាន​ប្រារព្ធ​ខួប​លើក​ទី​៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​ទី​៩ វិច្ឆិកា…

ខេត្តបាត់ដំបង ៖ ព្រឹក​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​បរិវេណ​សាលាខេត្ត​បាត់ដំបង បាន​ប្រារព្ធ​ខួប​លើក​ទី​៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​ទី​៩ វិច្ឆិកា ១៩៥៣ ដល់​ថ្ងៃ​ទី​៩ វិ​ឆ្ឆិ​កា ២០១៨ និង​ទិវា​កំណើត​កង​យោធពលខេមរភូមិន្ទ ដែល​បាន​តស៊ូ​យ៉ាង​ជោគជ័យ​រំដោះទឹកដី​ចេញ​ផុត​ពី​នឹម​ត្រួតត្រា​អាណានិគមនិយម​បារាំង ដោយ​មានការ​ចូលរួម​ពី គ្រប់​កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ គ្រប់​ស្ថាប័ន ព្រះសង្ឃ សិស្ស​និស្សិត ប្រជាពលរដ្ឋ​បាន​មក​ចូលរួម​ផង​ដែរ ។ លោក ងួ​ន រតនៈ អភិបាល​នៃ​គណៈ អភិបាលខេត្ត​បាត់ដំបង បាន​អាន​សុន្ទរកថា ដែល​មាន​ខ្លឹមសារ​ថា ៖

ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា ទូ​ទាំង​ប្រទេស​កម្ពុជា តែងតែ​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ព្រោះ​ជា​ទិវា​ប្រវត្តិសាស្ត្រ​ដ៏​រុងរឿង​ដែល​កម្លាំង​មហា​សាមគ្គី​របស់​ប្រជាជាតិ​ទាំងមូល ដណ្តើម​បាន​ទាំងស្រុង មក​វិញ​ពី​អាណានិគមនិយម​បារាំង នា​ឆ្នាំ​១៩៥៣ នូវ​ឯករាជ្យ​ពិតប្រាកដ ក្រោម​ព្រះរាជ​បូជនីយកិច្ច​ដ៏​ថ្លៃថ្លា​នៃ ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា​ព្រះបាទ​សម្តេច នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ជាតិ​នៃ​យើង ទាំងអស់​គ្នា​។

ជាមួយ​គ្នា​នេះ ការ​រំលឹក​ខួប​អនុស្សាវរីយ៍ ដែល​ជា​ទិវា​ប្រវត្តិសាស្ត្រ​ដ៏​រុងរឿង បាន​ប្រព្រឹត្ត​ទៅ ពេល​ជាមួយនឹង​ទិវា​កំណើត​កង​យោធពលខេមរភូមិន្ទ ក្នុង​ស្មារតី​ចង​ចាំ​ជា​និច្ច​មិន​អាច​បំភ្លេច​បាន​នូវ​គុណូបក្ការៈ ដ៏​ថ្លៃថ្លា​របស់​វីរ​យុទ្ធ​ជន​យុទ្ធ​នារី និង​ប្រជាពលរដ្ឋ​យើង​នៅ​គ្រប់​ទិស​ទី ដែល​បាន​ពុះពារ​ប្រយុទ្ធ​តស៊ូ​ធ្វើ​ពលិកម្ម អាយុជីវិត យ៉ាង​អង់អាច​ក្លាហាន​បំផុត ដើម្បី​សង្គ្រោះ​ជាតិ មាតុភូមិ​ពី​របប​ប្រល័យពូជសាសន៍​ពី​ភ្នក់ភ្លើងសង្គ្រាម គ្រោះកាច​ចង្រៃ​ផ្សេង​ៗ​ព្រមទាំង​បាន​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​ការពារ​ទឹកដី អធិបតេយ្យ សេរីភាព សន្តិភាព សន្តិភាព និង​វិបុលភាព​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​អភិបាលខេត្ត​បាន​បន្ត​ថា ៖ ក្នុង​ឱកាស​ដ៏​វិសេសវិសាល​ថ្លៃថ្លា​នេះ ទូលព្រះបង្គំ យើងខ្ញុំ​ទាំងអស់​គ្នា​សូម​លំឱនកាយ​សម្តែង​គាវរ​វ​ភក្តីភាព និង​កតញ្ញូតាធម៌​ដ៏​ជ្រាលជ្រៅ​បំផុត​ថ្វាយ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ​ព្រះ​វររាជ​មាតា ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។

ដែល​បាន​បូជា​អស់​ព្រះ​កាយពល និង​ព្រះ​បញ្ញាញាណ ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​របស់​ព្រះ​អង្គ និង​សូម​ឲ្យ​ស្មារតី​នៃ​ទិវា​ខួប​លើក ទី​៦៥​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង​ទិវា​កំណើត​កង​យោធពលខេមរភូមិន្ទ ( ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៨ ) ប្រែ​ក្លាយជា​កម្លាំង​មហា​សាមគ្គី​ជាតិ​ដ៏​ខ្លាំងក្លា ដើម្បី​កសាង អភិវឌ្ឍន៍ និង​ការពារ​ជាតិ​មាតុភូមិ​កម្ពុជា ឲ្យ​សម្បូរ​រុងរឿង​ជា​រៀង​រហូត​ក្រោម​ម្លប់​សុខ​សន្តិភាព​ដែល​កំពុង​មាន​សព្វ​ថ្ងៃនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ