ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​រណ្ដៅ​កប់ស​ពរួម​ជាង​២០០​កន្លែង

5 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉ា​ក់ ៖ អង្គការសហប្រជាជាតិ​បាន​​រាយការណ៍​នា​ថ្ងៃ​ទី​៦ ​វិច្ឆិកា​ ២០១៨​នេះថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​បន្សល់​ទុក​រណ្ដៅ​កប់ស​ពរួម​ដល់​ទៅ​ជាង​២០០​កន្លែង ក្នុង​បណ្ដា​តំបន់​​របស់​អ៊ី​រ៉ា​ក់​ដែល​គេ​កាន់កាប់​ពី​ឆ្នាំ​២០១៤​ទៅ​២០១៧ ហើយ​អំពាវនាវ​ឲ្យ​ប្រមូល​ភស្ដុ​តាង​នៃ​ឧក្រិដ្ឋកម្ម​របស់​ពួក​ជី​ហា​ដ រួច​ផ្ដល់​ចម្លើយ​ដល់​គ្រួសារ​ពួក​អ្នក​បាត់​ខ្លួន​។ យោង​តាម​របាយការណ៍​មួយ​របស់​បេសកកម្ម​…

ប្រទេស​អ៊ី​រ៉ា​ក់ ៖ អង្គការសហប្រជាជាតិ​បាន​​រាយការណ៍​នា​ថ្ងៃ​ទី​៦ ​វិច្ឆិកា​ ២០១៨​នេះថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​បន្សល់​ទុក​រណ្ដៅ​កប់ស​ពរួម​ដល់​ទៅ​ជាង​២០០​កន្លែង ក្នុង​បណ្ដា​តំបន់​​របស់​អ៊ី​រ៉ា​ក់​ដែល​គេ​កាន់កាប់​ពី​ឆ្នាំ​២០១៤​ទៅ​២០១៧ ហើយ​អំពាវនាវ​ឲ្យ​ប្រមូល​ភស្ដុ​តាង​នៃ​ឧក្រិដ្ឋកម្ម​របស់​ពួក​ជី​ហា​ដ រួច​ផ្ដល់​ចម្លើយ​ដល់​គ្រួសារ​ពួក​អ្នក​បាត់​ខ្លួន​។

យោង​តាម​របាយការណ៍​មួយ​របស់​បេសកកម្ម​ អ​.​ស​.​ប ​ជួយ​ទ្រទ្រង់​អ៊ី​រ៉ា​ក់ និង​ការិយា​ល័យ​សិទ្ធិ​មនុស្ស​ អ​.​ស​.​ប ​ថា រណ្ដៅ​កប់ស​ពរួម​ទាំង​២០២​កន្លែង​នោះ រក​ឃើញ​ក្នុង​ខេត្ត​ទាំងឡាយ​នា​ភាគ​ខាងជើង​ និង​ភាគ​ខាងលិច​អ៊ី​រ៉ា​ក់ ដែល​អាច​មាន​សាកសព​មនុស្ស​រហូត​​ដល់​១២.000​នាក់​។ ​ចំណែក​រណ្ដៅ​កប់ស​ពរួម​អាច​មាន​ច្រើន​ជាង​នេះ​ទៀត ព្រោះ​តំបន់​​មួយ​ចំនួន​នៅ​មិន​ទាន់​អាច​ចូល​ទៅ​ដល់​។​

មក​ទល់​ពេល​នេះ​រណ្ដៅ​តែ​២៨​ត្រូវ​បាន​គាស់ ដោយ​មាន​សាកសព​មនុស្ស​ប្រមាណ​ជា​១២៥៨​នាក់​។​រណ្ដៅ​មួយ​ចំនួន​មាន​សាកសព​តែ​ប៉ុន្មាន​នាក់ តែ​រណ្ដៅ​ខ្លះ​មាន​សាកសព​ច្រើន​រយ​នាក់​។

ជិត​មួយ​ឆ្នាំ​ក្រោយ​ការ​ប្រកាស​របស់​ក្រុង​បា​ដា​ដ ពី​ជ័យជម្នះ​លើ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ភស្ដុ​តាង​នានា​ដែល​ប្រមូល​នៅ​តាម​ទីតាំង​កប់ស​ពរួម​ទាំងនេះ​គឺ​សំខាន់​ណាស់​។​ អ​ .​ស​.​ប ​អំពាវ​នាវ​ឲ្យ​ថែរក្សា​ទុក​ភស្ដុ​តាង​ទាំងនេះ ព្រោះ​វា​នឹង​ធានា​ដល់​ការ​ស៊ើប​អង្កេត​គួរ​ឲ្យ​ជឿជាក់​សម្រាប់​សវនាការ​កាត់ទោស ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​។​បណ្ដា​អ្នក​ស៊ើ​ប​អង្កេត​ អ.ស.ប ​ចាប់ផ្ដើម​ប្រមូល​បណ្ដា​ភស្ដុ​តាង​នៃ​ការ​សម្លាប់​រង្គាល និង​អំពើ​សាហាវព្រៃផ្សៃ​ឯទៀត​ៗ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ