ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ក្រុម​គ្រាន់តែ​ឃើញ​គ្នា​ភ្លាម ស្ទុះ​កា.ប់​ចាក់​គ្នា​ភ្លែត

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​អំពើ​ហិង្សា​ដោយ​ចេតនា​មួយ​បាន​កើតឡើង ដែល​បង្ក​ឡើង​ដោយ ក្មេង​ទំនើង​ពីរ​ក្រុម បាន​ទំនាស់​ពាក្យ​ដី​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​កាលពី​ជាង​២​ខែ​មុន ត្រង់​ចំណុច​ផ្លូវកែង​ចំណតរថយន្ត​ថ្មី លុះ​ទាំង​ពីរ​ក្រុម​បានឃើញ​គ្នា​ភ្លាម​ក៏​ស្ទុះ​ទៅ​កាប់​ចាក់​គ្នា​បណ្តាល​ឱ្យ​រង​របួសទាំងសងខាង​​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៥…

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​អំពើ​ហិង្សា​ដោយ​ចេតនា​មួយ​បាន​កើតឡើង ដែល​បង្ក​ឡើង​ដោយ ក្មេង​ទំនើង​ពីរ​ក្រុម បាន​ទំនាស់​ពាក្យ​ដី​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​កាលពី​ជាង​២​ខែ​មុន ត្រង់​ចំណុច​ផ្លូវកែង​ចំណតរថយន្ត​ថ្មី លុះ​ទាំង​ពីរ​ក្រុម​បានឃើញ​គ្នា​ភ្លាម​ក៏​ស្ទុះ​ទៅ​កាប់​ចាក់​គ្នា​បណ្តាល​ឱ្យ​រង​របួសទាំងសងខាង​​តែ​ម្តង ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​បរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដ​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ជំនាញ​នៃ​ស្នងការ​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ ឈ្មោះ ម៉ុ​ក ចាន់​ថេ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ រង​របួស​ដៃ​ខាងឆ្វេង រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដ​ប៉ៃលិន ។

ចំណែក​ជនសង្ស័យ​មួយក្រុម​ដែល​មាន​គ្នា​៣​នាក់​ ១-​ឈ្មោះ កូប ហ្វី​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ រង​របួស​ចំ​ក្បាល ជា​ជន​ដៃដល់ ២-​ឈ្មោះ ផា នាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​កូន​ខ្លុង សង្កាត់​អូរ​តាវៅ ក្រុងប៉ៃលិន និង​ជនសង្ស័យ​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន បន្ទាប់​ពី​វាយ​កាប់​ចាក់​គ្នា​រួច ។

ក្រោយ​ពេល​កើតហេតុ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ខណ​:​អ្នក​រង​របួស​ទាំង​២​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង ដើម្បី​តាម​ស្រាវជ្រាវ​រក​ជនសង្ស័យ​មួយ​ចំនួន​ទៀត ដើម្បី​នាំ​មក​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ