ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្លោះ​គ្នា​ប្តី​ប្រពន្ធ​ឯង​សោះ រាលដាល​រហូត​ធ្វើ​ឱ្យ​អ្នកដទៃ​ស្លា.ប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ម្នាក់​បាន​ផ្ទុះ​ហិង្សា​វាយតប់​លើ​ស្ត្រី​ជា​ប្រពន្ធ​រហូត​ស្ត្រី​ជា​ប្រពន្ធ​ព្យាយាម​រត់គេច​ចូល​ផ្ទះ​អ្នក​ជិតខាង​បំណង​គេចខ្លួន​ពី​ប្តី តែ​បែរជា​បុរស​ជា​ប្តី​តាម​ទៅ​រករឿង​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ប្រពន្ធរ​ត់ទៅ​សម្ងំ​នោះ​រហូត​កើតជា​ហិង្សា​ទាស់​ពាក្យ​សម្តី និង​ឈាន​ដល់​ការ​វាយតប់​គ្នា​បណ្តាល​អោយ​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ត្រូវ​ស្លាប់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ម្នាក់​បាន​ផ្ទុះ​ហិង្សា​វាយតប់​លើ​ស្ត្រី​ជា​ប្រពន្ធ​រហូត​ស្ត្រី​ជា​ប្រពន្ធ​ព្យាយាម​រត់គេច​ចូល​ផ្ទះ​អ្នក​ជិតខាង​បំណង​គេចខ្លួន​ពី​ប្តី តែ​បែរជា​បុរស​ជា​ប្តី​តាម​ទៅ​រករឿង​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ប្រពន្ធរ​ត់ទៅ​សម្ងំ​នោះ​រហូត​កើតជា​ហិង្សា​ទាស់​ពាក្យ​សម្តី និង​ឈាន​ដល់​ការ​វាយតប់​គ្នា​បណ្តាល​អោយ​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ត្រូវ​ស្លាប់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវ​ប៉េ​តុង ក្នុងភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។

ជន​រង​គ្រោះ​មានឈ្មោះ សុខ សឺ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ជនជាតិ​វៀតណាម មានមុខរ​បរជា​កម្មករ​សំណង់ ស្នាក់​នៅ​ចំណុច​កើតហេតុ ។ ចំណែក​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជា​បងប្អូន​បង្កើត​មានឈ្មោះ កែវ សុ​ភក្ត្រ ហៅ​អា​ញ៉ា​ញ់ អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ជា​បុរស​ដែល​ប្រើ​ហិង្សា​លើ​ប្រពន្ធ​) និង​ឈ្មោះ កែវ សុ​ផា​ន ហៅ​តឿ ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​ត្រូវជា​ប្អូនបង្កើត​ឈ្មោះ កែវ សុ​ភក្ត្រ​) មុខរបរ​មិន​ពិតប្រាកដ ទាំង​២​នាក់​ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​កន្លែង​កើតហេតុ ។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ ឈ្មោះ កែវ សុ​ភក្ត្រ បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ​របស់​ខ្លួន​រហូត​កើតជា​ហិង្សា​វាយដំ​លើ​រា​ង្គ​កាយ​ស្ត្រី​ជា​ប្រពន្ធ​យ៉ាង​ខ្លាំង​ខ្លា ធ្វើ​អោយ​រូប​នាង​ទ្រាំ​ពុំ​បាន​ក៏​ព្យាយាម​រត់​ចេញ​មក​ខាងក្រៅ​ដើម្បី​ស្រែក​រក​គេឯង​អោយ​ជួយ ។

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មាន​មនុស្ស​ប្រុស​ស្រី​ប្រមាណ​៤​ទៅ​៥​នាក់​កំពុង​ហូប​ចុក​នៅ​លើ​ផ្ទះ​របស់​ខ្លួន​នៅ​ក្បែរ​នោះ​ដែរ​ជា​ហេតុ​ធ្វើ​អោយ​ស្ត្រី​ជា​ប្រពន្ធ​ជនសង្ស័យ​បាន​រត់​ចូល​ទៅ​ក្នុងផ្ទះ​របស់​ជន​រង​គ្រោះ​តែ​ម្តង​ដើម្បី​គេច​ពី​ការ​តាម​វាយ​ធ្វើបាប​ពី​សំណាក់​បុរស​ជា​ប្តី ។

ភ្លាម​ៗ​នោះ​ជនសង្ស័យ​ជា​ប្តី​ក៏​បាន​រត់​ដេញ​តាម​ប្រពន្ធ​រហូត​ដល់​ចំណុច​មុខ​ផ្ទះ​ជន​រង​គ្រោះ​ដែល​កំពុង​មានកម្ម​វិធី​ហូប​ចុក​ផង​នោះ​ជនសង្ស័យ​ក៏​បាន​ធាក់​ម៉ូតូ​ជន​រង​គ្រោះ​ដែល​ចត​នៅ​មុខ​ផ្ទះ​បណ្តាល​អោយ​ដួល ហើយ​ភ្លាម​នោះ​បងប្អូន​ជន​រង​គ្រោះ​ក៏​ចុះ​មក​សួរនាំ​ជនសង្ស័យ ប៉ុន្តែ​ត្រូវ​ជនសង្ស័យ​ដក​កាំបិតប៉័ងតោ​ចេញពី​ចង្កេះ​ប្រុង​កាប់​ប្រហារ​ទៅ​លើ​ពួក​គេ ជា​ហេតុ​ធ្វើ​អោយ​ពួក​គេ​ភ័យ​ស្លន់ស្លោរ​រត់​ចេញពី​ចំណុច​កើតហេតុ​បាត់​ស្រមោល ។

អំឡុង​ពេល​ជាមួយ​គ្នា​នោះ​ស្ត្រី​ចំណាស់​ជា​ម្តាយ​ក្មេង​ជន​រង​គ្រោះ​ក៏​ចុះ​ទៅ​សួរនាំ​ជនសង្ស័យ​វិញ​ម្តង តែ​ត្រូវ​ជនសង្ស័យ​វាយ​៣​ទៅ​៤​ដៃ ជា​ហេតុ​ធ្វើ​អោយ​បុរស​ជា​ជន​រង​គ្រោះ និង​បងប្រុស​របស់​ខ្លួន​ម្នាក់​ទៀត រត់​ចុះ​ទៅ​ជួយ​ម្តាយ​ដោយ​បាន​ប្រតាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​ជនសង្ស័យ ។

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ស្រាប់តែ​លិចមុខ​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ កែវ សុ​ផា​ន ត្រូវជា​ប្អូនបង្កើត​ជនសង្ស័យ​បាន​រត់​ចូល​មក​ជួយ​វាយតប់​គ្នា​ជាមួយ​បុរស​ជា​បង ហើយ​ឆ្លៀតឱកាស​នោះ​ឈ្មោះ កែវ សុ​ភក្ត្រ ដែល​ជា​បង​បាន​យក​ដំបង​ឈើ​ធំ​មួយ​ទៅ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ចំ​ក្បាល​ពីក្រោយ​ពេញទំហឹង​បណ្តាល​អោយ​ជន​រង​គ្រោះ​សន្លប់​ស្តូកស្តឹង​នៅ​ហ្នឹង​កន្លែង​តែ​ម្តង ហើយ​ក្រុម​ជនសង្ស័យ​បាន​រត់គេច​បាត់​ស្រមោល​អស់ ។

បន្ទាប់​ពី​កើតហេតុ សាច់ញាតិ​ជន​រង​គ្រោះ​បាន​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​តែ​គ្រូពេទ្យ​មិន​ទទួល​ដោយសារ​អាការ​ជន​រង​គ្រោះ​ធ្ងន់ធ្ងរ​ពេក ។ រហូត​មក​ទល់​នឹង​យប់​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​និង​១៥​នាទី​យប់ ជន​រង​គ្រោះ​ក៏​ដាច់ខ្យល់​ស្លាប់​តែ​ម្តង ។

សូម​បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​កើតហេតុ សាច់ញាតិ​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​មូលដ្ឋាន​ផង​ដែរ ហើយ​កម្លាំង​នគរបាល​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដែរ តែ​ក្រុម​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​អស់​ទៅ​ហើយ ។

លុះ​មក​ទល់​នឹង​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឆ្នាំ​ដដែល កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បាន​ម្នាក់​ឈ្មោះ កែវ សុ​ផា​ន ដែល​ត្រូវជា​ប្អូនប្រុស​ជន​ដៃដល់ ខណៈ​ដែល​រូបគេ​ត្រឡប់​ចូល​ទៅ​ផ្ទះ​វិញ ។

សូម​បញ្ជាក់​បន្ថែម​ថា តាម​សមត្ថកិច្ច​ជំនាញ​កោសល្យ​វិ​ច្ច័​យ​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ត្រូវ​បាន​ស្លាប់​ដោយសារ​ការ​វាយ​នឹង​ដំបង​ឈើ​ប្រាកដ​មែន ដោយ​ជនសង្ស័យ​បាន​វាយ​មួយ​ទំហឹង​បណ្តាល​អោយ​ផ្នែក​ក្បែរ​ខាងក្នុង​ត្រូវ​គ្រាំ​ខ្លាំង​រហូត​ដល់​ស្លាប់​តែ​ម្តង ។

យ៉ាងណាមិញ​បច្ចុប្បន្ន​សព​ត្រូវ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ជនសង្ស័យ​ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​រង​ចាំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ផង​ដែរ ។ ដោយឡែក​ចំពោះ​ជនសង្ស័យ​ម្នាក់​ទៀត​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ក្នុង​ការ​តាម​ចាប់ខ្លួន​យក​ម​ផ្តន្ទាទោស​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ