ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន! នារី​៥​ប្រភេទ​ងាយ​ត្រូវ​បុរស​បោក​ណាស់

5 ឆ្នាំ មុន

មនុស្ស​ស្រី​ដែល​ងាយ​ចាញ់បោក​បុរស ៖ 1.​នារី​ដែល​ចង់បាន​អ្វី​ល្អ​ទាំងអស់ មាន​ន័យ​ថា គេ​ជ្រើសរើស​សង្សារ​គឺ​ត្រូវ​តែ​មាន​អ្វី​ដែល​គេ​គ្មាន ដោយ​មាន​សមត្ថភាព​ខ្ពស់​ជាងគេ ឬ​មាន​លុយ​ច្រើន​ជាងគេ​ជាដើម ។ បើ​មិន​មាន​ទេ គេ​សុខចិត្ត​មិន​យក…

មនុស្ស​ស្រី​ដែល​ងាយ​ចាញ់បោក​បុរស ៖

1.​នារី​ដែល​ចង់បាន​អ្វី​ល្អ​ទាំងអស់ មាន​ន័យ​ថា គេ​ជ្រើសរើស​សង្សារ​គឺ​ត្រូវ​តែ​មាន​អ្វី​ដែល​គេ​គ្មាន ដោយ​មាន​សមត្ថភាព​ខ្ពស់​ជាងគេ ឬ​មាន​លុយ​ច្រើន​ជាងគេ​ជាដើម ។ បើ​មិន​មាន​ទេ គេ​សុខចិត្ត​មិន​យក ។ មនុស្ស​ស្រី​បែប​នេះ​ងាយ​ត្រូវ​គេ​បោក ព្រោះ​គេ​ឃើញ​លុយ​​សំខាន់​ជាង​អ្វី​ៗ​ទាំងអស់​។

2.​មនុស្ស​ស្រី​ដែល​ត្រចៀកស ជានា​រី​ដែល​បុរស​អាច​បោក​បាន​គ្រប់ពេល ព្រោះ​គេ​ងាយ​ជឿ​សម្តី​មនុស្ស​ប្រុស​អាក្រក់​ទាំងនោះ ។ ដូចនេះ អ្នក​មិន​គួរ​ងាយ​ជឿ​នរណា​ទេ ប្រសិន​ជា​អ្នក​មិន​បានឃើញ​ផ្ទាល់​ភ្នែក ។

3. នារី​ដែល​ទើបតែ​ចែកផ្លូវ​គ្នា​ជាមួយ​សង្សារ​មុន ងាយ​នឹង​ត្រូវ​បាន​គេ​បោក​ណាស់ ព្រោះ​នៅ​ដំណាក់​កាលនោះ មនុស្ស​ស្រី​អាច​ទន់ខ្សោយ​ខ្លាំង​។ ដូចនេះ​ពាក្យ​សម្តី​ផ្អែមល្ហែម​អាច​​ធ្វើ​ឲ្យ​គេ​ធ្លាក់​ក្នុង​កណ្តាប់ដៃ​បុរស​យ៉ាង​ងាយ ។

4.​មនុស្ស​ស្រី​ដែល​ងាយ​ត្រូវ​បាន​កម្មវិធី​ប្រូ​ម៉ូ​សិន​ពង្វក់​បាន ។ នារី​បែប​នេះ​ធ្វើ​ឲ្យ​បុរស​ងាយ​បោក​គេ​បាន ព្រោះ​គេ​ងាយ​ជឿ​ទៅ​លើ​អ្វីមួយ ដោយ​មិន​បាន​ធ្វើការ​វិភាគ ឬ​គិត​ឲ្យ​បាន​ច្បាស់​។ ដូចនេះ​មិន​ថា​បុរស​និយាយ​អ្វី​ទេ គេ​អាច​ជឿ​ភ្លាម​។

5.​នារី​ដែល​មានចិត្ត​ដូច​ជា​ម្តាយ មាន​ន័យ​ថា មិន​ថា​មនុស្ស​ប្រុស​ធ្វើ​អ្វី​ដាក់​គេ​ទេ គេ​តែងប​បតែ​អធ្យាស្រ័យ​ដល់​បុរស​ទាំងនោះ​ជា​និ​ច ្ច​។ ដូចនេះ​យូរ​ទៅ អ្នក​នឹង​មាន​គ្រោះថ្នាក់​ខ្លាំង ដោយ​ធ្វើ​ឲ្យ​អ្នក​អាច​ចាញ់បោក​បុរស​ទាំងនោះ​យ៉ាង​ងាយ​(​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ