ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​បាន​កើតទុក្ខ​មិន​សុខចិត្ត​នឹង​ករណី​នេះ​ណាស់

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា ក្រោយ​ពី​អង្គការ​វ៉ា​យ​អេ​ត កាប់​បំផ្លាញ​ដំណាំ​ពួក​គាត់​អស់​ជា​ច្រើន នៅ​វេលា​ម៉ោង​០៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ រស់នៅ​ភូមិ​ត្រពាំងរូង…

ខេត្តកោះកុង ៖ ពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា ក្រោយ​ពី​អង្គការ​វ៉ា​យ​អេ​ត កាប់​បំផ្លាញ​ដំណាំ​ពួក​គាត់​អស់​ជា​ច្រើន នៅ​វេលា​ម៉ោង​០៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ រស់នៅ​ភូមិ​ត្រពាំងរូង និង​ភូមិ​ដី​ទំនាប ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ។

ដែល​ពួក​គាត់​បាន​កើតទុក្ខ​មិន​សុខចិត្ត​ជាមួយ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (​វ៉ា​យ​អេ​ត​) ដែល​បាន​កាប់​បំផ្លាញ​ដំណាំ​ក្នុង​ចំការ​របស់​លោកស្រី យោង តា​យ កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្នុង​នោះ​រួម​មាន​ទុរេន​២៥​ដើម ដូង​២០​ដើម ផ្ញៀ​ង​៦​ដើម ចេក​៥​គុម្ព មង្ឃុត​៥​ដើម និង​ស្វាយ​១៥០​ដើម ត្រូវ​បាន​កាប់​រំលំ​ខូចខាត​ផលដំណាំ​ទាំងស្រុង ដូច្នេះ​ពេល​នេះ​ពួក​គាត់​កំពុង​ប្រមូលផ្តុំ​គ្នា​តវ៉ា និង​ដុត​សំបក​កង់​ឡាន នៅ​មុខ​ទីស្នាក់ការ​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ត្រពាំងរូង ដើម្បី​ឲ្យ​តំណាង​អង្គការ​ចេញ​មក​បកស្រាយ និង​រក​មូលហេតុ​ដែល​កាប់​បំផ្លាញ​ផលដំណាំ​របស់​ពួក​គាត់​ចោល តែ​រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​ឃើញ​មាន​តំណាង​អង្គការ​ខាងលើ​ចេញ​ធ្វើការ​បកស្រាយ​នៅឡើយ​ទេ គេ​សង្កេត​ឃើញ​វត្តមាន​លោក សុខ សុ​ទ្ធី អភិបាលរង​ខេត្ត​ចុះ​ដល់​កន្លែង​កើតហេតុ និង​កំពុង​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​នឹង​កន្លែង​កើតហេតុ ។

ករណី​នេះ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះកុង​បាន​បញ្ចុះ​កម្លាំង​ត្រៀម​អន្តរាគមន៍​បង្ការ​មិន​ឱ្យ​ប្រជា​ពល​ប្រព្រឹត្ត​អំពើ​ហិង្សា​ណាមួយ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សង្គម​ធ្ងន់ធ្ងរ និង​បាន​ពន្យល់​ឱ្យ​គាត់​ធ្វើការ​តវ៉ា​ដោយ​សន្តិវិធី​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ