ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​ស្តីបន្ទោស​រឿង​គោ​ស៊ី​ស្រូវ​គេ​បន្តិច​សោះ លោក​កូន​ផ្តាច់ជីវិត

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​វ័យក្មេង​ចិត្តខ្លាំង​ហ៊ាន​ធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​ចង​.​ក​សម្លាប់​ខ្លួនឯង​នៅ​ជាប់​នឹង​ដើម​ល្មុត​កម្ពស់​២​ម៉ែត្រ កាលពី​វេ​ល​ម៉ោង​០៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣ ខែវិច្ឆិកា​ឆ្នាំ​២០១៨ នៅ​ខាងក្រោយ​ផ្ទះ​ជនរ​គ្រោះ​ចម្ងាយ​៥​ម៉ែត្រ ក្នុងភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់…

ខេត្តឧត្តរមានជ័យ ៖ បុរស​វ័យក្មេង​ចិត្តខ្លាំង​ហ៊ាន​ធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​ចង​.​ក​សម្លាប់​ខ្លួនឯង​នៅ​ជាប់​នឹង​ដើម​ល្មុត​កម្ពស់​២​ម៉ែត្រ កាលពី​វេ​ល​ម៉ោង​០៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣ ខែវិច្ឆិកា​ឆ្នាំ​២០១៨ នៅ​ខាងក្រោយ​ផ្ទះ​ជនរ​គ្រោះ​ចម្ងាយ​៥​ម៉ែត្រ ក្នុងភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ ។

តាម​ប្រភព​បុរស​ឈ្មោះ អុច ចាន់ អាយុ​៤៩​ឆ្នាំ និង​ស្ត្រី​ឈ្មោះ ម៉ា​ន ឡាន អាយុ​៥១​ឆ្នាំ មុខរបរ​ជា​កសិករ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ត្រូវជា​ឪពុក​ម្តាយ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ប្រើ​កូន​ឈ្មោះ លៀង សុ​ជឿ​ម ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ឱ្យទៅ​ឃ្វាល​គោ ខណៈនោះ​ស្រាប់តែ​សត្វ​គោ​ទៅ​ស៊ី​ស្រូវ​គេ​ហើយ​រូប​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​ជេ​ស្តីបន្ទោស​តែ​បន្តិច​សោះ ស្រាប់តែ​កូន​នេះ​ចិត្តខ្លាំង​យក​ខ្សែ​គោ​ព​ណ៍​ក្រហម​ទៅ​ចង​.​ក​ជាប់​នឹង​ដើម​ល្មុត​ខាងក្រោយ​ផ្ទះ ខណៈនោះ​រូប​គាត់​ទាំង​២​នាក់​ក៏​មិន​ចាប់អារម្មណ៍​កើត​មានរឿង​ដល់​ថ្នាក់​ហ្នឹង​ដែរ ។

តាម​ប្រភព​ពី​លោក​អធិការ​ស្រុក​ចុងកាល់​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​នូវ​ព័ត៌មាន​រាយការណ៍​​រួច​មក​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​នឹង​កន្លែង​កើតហេតុ និង​ពិនិត្យ​លើ​សាកសព​ជន​រង​គ្រោះ​ពិតជា​បាន​យក​ខ្សែ​គោ​ទៅ​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ