ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ​រៀបចំ​ឡើងដើម្បី​បង្ហាញ​ពី​វឌ្ឍនភាព​ជាតិ​លើ​ការ​ជួយ​ត្រួសត្រាយ​ដំណើរ​របស់​សិស្ស​-​និស្សិត​លើ​ផ្នែក​ស្ទែ​ម

5 ឆ្នាំ មុន
  • ភ្នំពេញ

ពេលវេលា​នៃ​កម្មវិធី​មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា​ប្រចាំឆ្នាំ​លើក​ទី​១៤ កំពុង​ជិត​ចូល​មក​ដល់​ហើយ ខណៈ​យើង​នៅ​មានឱកាស​ចូលរួម​ព្រឹត្តិការណ៍​ដ៏​ធំ​សំបើម និង​គួរ​ឱ្យ​រំភើប​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុងឆ្នាំនេះ នៅឡើយ​។ គំនិត​ផ្ដួចផ្ដើម​ចំនួន​ពីរ​ក្នុង​ចំណោម​គម្រោង​ជា​ច្រើន ពោល​គឺ​ការ​ប្រកួត​រ៉ូ​បូត និង​គម្រោង​សិល្បៈ​ដើម្បី​បរិស្ថាន បាន​ផ្ដល់​នូវ​ចំណុច​ចាប់ផ្ដើម​មួយ​ដល់​សាធារណជន​រួច​មក​ហើយ​ដើម្បី​ត្រៀម​នៅ​មុន​ពេល​ប្រារព្ធ​កម្មវិធី​មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា​ប្រចាំឆ្នាំ​។ ព្រឹត្តិការណ៍​នេះ​រៀបចំ​ដោយ​អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា…

ពេលវេលា​នៃ​កម្មវិធី​មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា​ប្រចាំឆ្នាំ​លើក​ទី​១៤ កំពុង​ជិត​ចូល​មក​ដល់​ហើយ ខណៈ​យើង​នៅ​មានឱកាស​ចូលរួម​ព្រឹត្តិការណ៍​ដ៏​ធំ​សំបើម និង​គួរ​ឱ្យ​រំភើប​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុងឆ្នាំនេះ នៅឡើយ​។

គំនិត​ផ្ដួចផ្ដើម​ចំនួន​ពីរ​ក្នុង​ចំណោម​គម្រោង​ជា​ច្រើន ពោល​គឺ​ការ​ប្រកួត​រ៉ូ​បូត និង​គម្រោង​សិល្បៈ​ដើម្បី​បរិស្ថាន បាន​ផ្ដល់​នូវ​ចំណុច​ចាប់ផ្ដើម​មួយ​ដល់​សាធារណជន​រួច​មក​ហើយ​ដើម្បី​ត្រៀម​នៅ​មុន​ពេល​ប្រារព្ធ​កម្មវិធី​មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា​ប្រចាំឆ្នាំ​។

ព្រឹត្តិការណ៍​នេះ​រៀបចំ​ដោយ​អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា អង្គការ​ស្ទី​ម​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សុក្រ ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ​។ ការ​ប្ដេជ្ញា​បន្ត​រៀបចំ និង​កិច្ច​គាំទ្រ​ធំធេង​លើ​គ្រប់​ផ្នែក​របស់​ក្រសួង​អប់រំ ចំពោះ​ពិព័រណ៍​នេះ ជួយ​ឱ្យ​ប្រាកដ​ថា ព្រឹត្តិការណ៍​នេះ​បន្ត​រីក​សុសសាយ​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​។
ជា​ការ​តបស្នង ព្រឹត្តិការណ៍​អាច​ចូលរួម​ដោយ​សេរី​ដូច​មួយ​ដង​នៅ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ​។

ការ​ចូលរួម​អបអរ​មុខ​វិជ្ជា​ស្ទែ​ម​ដូច​ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិត ព្រម​ទាំង​ការ​បន្ថែម​សិល្បៈ​ផង​ដែរ​នោះ កម្មវិធី​ពិព័រណ៍​ចំនួន​ពីរ​ថ្ងៃនេះ​នឹង​ជួយ​ឱ្យ​សិស្ស​-​និស្សិត​ចូលរួម​នៅ​ក្នុង​សកម្មភាព​ជាក់ស្ដែង និង​រីករាយ ជាមួយ “​ពិព័រណ៍​របស់​កុមារ​” និទស្សន៍​ស្ទែ​ម​លើ​ឆាក បាឋកថា​ស្ទែ​ម ការ​សំដែង​ទាក់ទង​នឹង​ស្ទែ​ម គម្រោង​ស្ទែ​ម​សរុប​ចំនួន​១០០​គម្រោង​សម្រាប់​ថ្ងៃ​នីមួយ​ៗ​នៃ​កម្មវិធី និទស្សន៍​រ៉ូ​បូត និង​ការ​ប្រកួត​រ៉ូ​បូត ”​ស៊ូ​ម៉ូ​” ទៀត​ផង​។ តារាង​ពេលវេលា​ផ្លូវការ​អំពី​សកម្មភាព​ទាំងនេះ​នឹង​ចេញផ្សាយ​លើ​បណ្ដាញ​​អន​ឡាញ នៅ​ពេល​ឆាប់​ៗ​នេះ​ហើយ​។

ខណៈ​សាធារណជន​កំពុង​រំភើប​ជាមួយនឹង​ការ​មក​ដល់​នៃ​ព្រឹត្តិការណ៍​នេះ អ្នក​ដែល​មាន​​បំណង​ចង់​ដាក់​តាំងពិព័រណ៍​គម្រោង​របស់​ខ្លួន ក៏​នៅ​មានឱកាស​ចុះ​ឈ្មោះ​ផង​ដែរ​។ ការ​ចុះ​បើក​ជូន​ចំពោះ​សិស្សានុសិស្ស​ចាប់ពី​ថ្នាក់​ទី​៤​ដល់ទី​១២ រួម​និង​និស្សិត​សកល​វិទ្យាល័យ ហើយ​សម្រាប់​ព័ត៌មាន​អំពី​ការ​ចុះ​ឈ្មោះ​ដាក់​តាំង​គម្រោង សូម​ចូល​ទៅ​កាន់ www.stemcambodia.org ។ ចំពោះ​កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ​ត្រូវ​បាន​លើក​ទៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ វិញ​។

ហេតុនេះ សូម​រួសរាន់​ឡើង​ដើម្បី​ចុះ​ឈ្មោះ និង​ទទួល​បាន​ឱកាស​ដើម្បី​តាំង​បង្ហាញ​ទេព​កោសល្យ​លើ​ផ្នែក​ស្ទែ​ម​របស់​អ្នក​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​។ ការ​ចុះ​ឈ្មោះ​ដាក់​តាំង​គម្រោង​ស្ទែ​ម​គឺ​ឥត​គិតថ្លៃ ហើយ​គម្រោង​ទាំងនោះ​អាច​មាន​លក្ខណៈ​ជា​ការ​ស្វែង​យល់ ផ្ដល់​ព័ត៌មាន និង​បង្ហាត់បង្ហាញ ដូចនេះ​បើ​ទោះជា​ពេលវេលា​នៅ​មាន​កំណត់​នៅ​មុន​ព្រឹត្តិការណ៍​នេះ​ក៏​ដោយ​ក្ដី លោក​អ្នក​នៅ​តែ​មានឱកាស​ដើម្បី​ចូលរួម​បង្ហាញ​ស្នាដៃ​ដដែល​។

ចំណែកឯ​កាលបរិច្ឆេទ​ផុតកំណត់​ទទួល​ស្នាដៃ​សិល្បៈ​របស់​ប្អូន​ៗ​សិស្ស​កម្រិត​បឋម​សិក្សា ក្រោម​ការ​ឧបត្ថម្ភ​ដោយ​អង្គការ​សត្វព្រៃ​និង​រុក្ខជាតិ​អន្តរជាតិ គឺ​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ហើយ​ការ​ប្រកួត​សំ​ណេ​រ​របស់​សិស្ស​កម្រិត​វិទ្យាល័យ ក្រោម​ការ​ឧបត្ថម្ភ​ដោយ Decathlon ជាមួយ​រង្វាន់​ដ៏​អស្ចារ្យ គឺ​ឈប់​ទទួលយក​នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ខាង​មុខ​នេះ​ហើយ​។

ចំពោះ​កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ​សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ឡើង​សំដែង​លើ​វេទិកា​ទាក់ទង​នឹង​ប្រធានបទ​ស្ទែ​ម គឺ​នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា​។ រីឯ​អ្នក​ដែល​មាន​បំណង​ផ្ដល់​​បាឋកថា​អំពី​ស្ទែ​ម សូម​មេត្តា​ចុះ​ឈ្មោះ​ឱ្យ​បាន​ត្រឹម​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ខាង​មុខ​នេះ​។
សម្រាប់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ការ​ចុះ​ឈ្មោះ​ខាងលើ​នេះ សូម​ពិនិត្យ​ត្រង់​ផ្នែក “Get Involved” នៅ​លើ​អាសយដ្ឋាន​វេ​ប www.stemcambodia.org ។

មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ​នេះ​ត្រូវ​បាន​ចូលរួម​ឧបត្ថម្ភ​ដោយ​បណ្ដា​ក្រុមហ៊ុន និង​ស្ថាប័ន​ដែល​មាន​នវានុវត្តន៍ និង​មានឈ្មោះ​ល្បីល្បាញ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ចំពោះ​ក្រុមហ៊ុន​ពាណិជ្ជកម្ម គ្រឹះស្ថាន​អប់រំ ឬ​ក្រុមហ៊ុន​ចំណីអាហារ​ដែល​មាន​បំណង​ចង់​ចូលរួម សូម​ទាក់ទង​មក​កាន់​អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​ភ្លាម​ៗ​តាម​រយៈ​អ៊ីមែល info@stemcambodia.ngo ។ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ