ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងកំពុងត្របាក់​ឆ្ងាញ់មាត់​នេះ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ខណៈ​នេះ​​ផ្ទះ​ឈើ​មួ​​យ​ខ្នង កំពុង​​ត្រូវ​អគ្គិភ័យ​ត្របាក់​យ៉ាង​សន្ធោសន្ធៅ ដែលឆាបឆេះ​ស្ទើ​រតែ​​អស់​ទាំងស្រុងទៅហើយ​ ​កើតឡើង​នារសៀលថ្ងៃទី០៧ វិច្ឆិកា នេះ ស្ថិត​នៅ​ខាង​វត្ត​ភ្នំ​…

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ខណៈ​នេះ​​ផ្ទះ​ឈើ​មួ​​យ​ខ្នង កំពុង​​ត្រូវ​អគ្គិភ័យ​ត្របាក់​យ៉ាង​សន្ធោសន្ធៅ ដែលឆាបឆេះ​ស្ទើ​រតែ​​អស់​ទាំងស្រុងទៅហើយ​ ​កើតឡើង​នារសៀលថ្ងៃទី០៧ វិច្ឆិកា នេះ ស្ថិត​នៅ​ខាង​វត្ត​ភ្នំ​ ក្នុង​ក្រុង​ស្ទឹង​ត្រែង ។

សេ​ចក្តីរាយការណ៍បន្តថា ​គេបានឃើញមនុស្សម្នាកំពុង​​​ផ្អើលឈូឆរ ដោយម្នាក់ៗបាន​សង្គ្រោះបឋម ក្នុង​នោះ​ក៏​មាន​​រថយន្ត​សង្គ្រោះ​​​បានចុះមក​​​បាញ់​ពន្លត់ដែរ ដើម្បីការពារ​កុំ​​ឆេះ​រាលដាល​ដល់​ផ្ទះ​ក្បែរ​ខាង ។ ជំហានដំបូង គេនៅមិនទាន់​ដឹងពី​មូលហេតុនោះទេ  ។

ព័ត៌មាន​បន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ