ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​នារី​ម្នាក់​ធ្វើ​ឲ្យ​ផ្អើល​គេឯង​ពេញ​ហ្នឹង ហើយ​ស្រែកយំ​មិន​ឈប់​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាននារី​វ័យក្មេង​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​លោតទឹក​សម្លាប់​ខ្លួន នៅ​ស្ពាន​ម៉ា​ឡេ ហើយ​ត្រូវ​បាន​សន្តិសុខ​យាម​ស្ពាន​ឃាត់​ទាន់​ដែល​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ស្ពាន​ម៉ា​ឡេ ភូមិ​មិត្តភាព…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាននារី​វ័យក្មេង​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​លោតទឹក​សម្លាប់​ខ្លួន នៅ​ស្ពាន​ម៉ា​ឡេ ហើយ​ត្រូវ​បាន​សន្តិសុខ​យាម​ស្ពាន​ឃាត់​ទាន់​ដែល​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ស្ពាន​ម៉ា​ឡេ ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ ។

តាម​សេចក្តីរាយការណ៍​ពី​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​កើតហេតុនារី​ខាងលើ​បាន​ធ្វើ​ដំណើរ ឡើង​ស្ពាន​ពី​លិចទៅ​កើត ហើយ​នៅ​ពេល​ធ្វើ​ដំណើរ​ដល់​លើ​ស្ពាន​ក៏​បាន​តោង​បង្កាន់ដៃស្ពាន​ប្រុង​លោតទឹក​សម្លាប់​ខ្លួន ហើយ​ក៏​ត្រូវ​បាន​សន្តិសុខ​ឃាត់​ទាន់ ។


ដែលនារី​ខាង​មានឈ្មោះ ស្រី​ណុ​ច អាយុ​១៨​ឆ្នាំ មាន​លំនៅ​សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ ។ ដែល​គេ​សង្ស័យ​ថា នាង​បាន​ញៀន​ថ្នាំ ដែល​ដៃ​នាង​មាន​ស្នាម​អារ ។ បន្ទាប់​ពី​ឃាត់ខ្លួន​នាង​ហើយ​ក៏​បាន​នាំ​មក​ប៉ុស្តិ៍ តែ​នាង​នៅ​តែ​ននៀល​ប្រកាច់​រើ​បម្រាស់​ប៉ុនប៉ង់​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ទៀត ដោយ​បាន​នាំ​នាង​មក​ដល់​ប៉ុស្តិ៍​ឬ​ស្សី​កែវ​ដែរ​នាង​ក៏​បាន​ដួល​សន្លប់​មួយសន្ទុះ ហើយ​ក៏​ដឹងខ្លួន​វិញ​ដែរ​តែ​នាង​នៅ​យំ​ស្រែក​ដដែល ។


បញ្ជាក់ ៖ មូលហេតុ​ដែល​នា​គិត​ខ្លី​បែប​នេះ​គឺ​ដោយសារ​ឪពុក​ម្តាយ​បាន​ដាក់​គម្នាប​មិន​ឲ្យ​ដើរ​លេង និង​ខឹង​សង្សារ​យកចិត្ត​មិត្តភក្តិ​ច្រើន​ជាង​ខ្លួន ។ នៅ​មុន​ពេល​កើតហេតុ​នាង​បាន​ជិះ​ម៉ូតូ​ជាមួយ​សង្សារ​មក​ចាក់​ថ្នាំបន្សាប ព្រោះ​នាង​បាន​លេបថ្នាំ​សម្លាប់​ខ្លួន​ម្សិលមិញ​ម្តង​មក​ហើយ ដែល​ចាក់​ថ្នាំ​នៅ​ជ្រោយចង្វារ ស្រាប់តែ​ដល់​រង្វង់​មូល​គួ​ច​សា​នុង នាង​ក៏​បាន​លោត​ចុះ​ពី​ម៉ូតូ​ដើរ​គេចខ្លួន​មក​លោតទឹក​សម្លាប់​ខ្លួន​នៅ​ស្ពាន​ម៉ា​ឡេ តែ​ត្រូវ​បាន​សន្តិសុខ​ឃាត់​ទាន់ ៕

https://www.youtube.com/watch?v=tEEzzsMytwY

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ