ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជ្ញាធរ​ថៃ​ដោះ​លែងពលរដ្ឋ​​ខ្មែរម្នាក់​

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លែង​អ្នកទោស​ខ្មែរ​ម្នាក់​ឱ្យ​មាន​សេរីភាព​វិញ និង​នាំ​ខ្លួន​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​៥​វិច្ឆិកា​២០១៨​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ ក្នុងភូមិ​ជាំ​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។ អ្នកទោស​ខ្មែរ​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លែ​ង​ឈ្មោះ​យ៉ា​ន ក្រឹម…

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លែង​អ្នកទោស​ខ្មែរ​ម្នាក់​ឱ្យ​មាន​សេរីភាព​វិញ និង​នាំ​ខ្លួន​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​៥​វិច្ឆិកា​២០១៨​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ ក្នុងភូមិ​ជាំ​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

អ្នកទោស​ខ្មែរ​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លែ​ង​ឈ្មោះ​យ៉ា​ន ក្រឹម ភេទ​ប្រុស អាយុ​២១​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​បន្ទាយ​ចាស់​ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ បាន​ជាប់​ពន្ធនាគារ​នៅ​ស្រុក​ខាន់​តា​ឡាក់ ខេត្ត​សុ​សាកេ​ត ប្រទេស​ថៃ ពី​បទ​ឆ្លង​ដែន​ខុសច្បាប់​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ ហើយ​អាជ្ញាធរ​ថៃ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ ឆ្នាំ​២០១៦ ចូល​តាម​ច្រ​ភូមិសាស្ត្រ​ចាក់ច្រែង ដោយ​យោង​ទៅ​លើ​ឯកសា​របស់​ថៃ​។

មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ពលរដ្ឋ​ខ្មែរ​ម្នាក់​ពី​ក្រុម​អាជ្ញាធរ​ថៃ សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា រួច​ឱ្យត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ក្នុង​ថ្ងៃ​ដដែល​ផង​ដែរ​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ