ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្ដិការណ៍​អន្ដរជាតិ​សំខាន់​ៗ​កើតឡើង​ថ្ងៃ​ទី​១២ មករា

14 ឆ្នាំ មុន

ឆ្នាំ​១៩៩១
-​សហរដ្ឋអាមេរិក ប្រើ​កំលាំងយោធា ដើម្បី​បង្ខំ​ឱ្យ​ប្រទេស​អ៊ី​រ៉ា​ក់​ចេញពី​គុយ​វ៉ែត ។
​ឆ្នាំ​១៩៩៨
-​ប្រជាជាតិ​អឺរ៉ុប​ចំនួន​១៩​ប្រទេស បាន ព្រមព្រៀង​គ្នា​ហាមប្រាម​មិន​ឱ្យធ្វើ​ការ​ក្លូ​ន មនុស្ស ។
​ឆ្នាំ​២០០៦
-​ប្រទេស​ទួ​រ​គី បាន​ដោះ​លែង​លោក​មេ ម៉េ​ត អា​លី អាកា ពី​ពន្ធនាគារ បន្ទាប់​ពី​ត្រូវ ឃុំខ្លួន​អស់​រយៈពេល​២៥​ឆ្នាំ​ដោយសារ​បា.ញ់ សម្ដេច​ប៉ាប​ច​ន​ប៉ូ​ល​ទី​២ ឱ្យ​រង​របួស ។
​ឆ្នាំ​២០០៩

ឆ្នាំ​១៥២៨
-​ហ្គុ​ស​តូ​វ​ទី​១ បាន​ក្លាយជា​ស្ដេច​នៃប្រទេស​ស៊ុ​យ​អែ​ត​ដំបូង​គេ ។
ឆ្នាំ​១៨៧២
-​យូ​ហាន​នេស​ទី​៤ បាន​ឡើង​គ្រងរាជ្យ ជា​ស្ដេច​នៃ​ប្រទេស​អេ​ត្យូ​ពី ហើយ​រាជវង្ស ព្រះ​អង្គ​ឡើង​គ្រងរាជ្យ​ដោយ​យក​ទីក្រុង​អា សូម (​Axum) ជា​រាជធានី​អស់​រយៈពេល ២០​ឆ្នាំ ។
ឆ្នាំ​១៨៧៥
-​ក្វា​ង​ស៊ូ បាន​ក្លាយជា​ស្ដេច​នៃ​ប្រទេស ចិន ។
ឆ្នាំ​១៨៩៨
-​លោក​អ៊ី​តូ ហ៊ី​រ៉ូ​បូ​មី បាន​ជាប់​ជានា​យក រដ្ឋមន្ដ្រី​ជា​លើក​ទី​៣​នៃ​ប្រទេស​ជប៉ុន ។
ឆ្នាំ​១៩០៨
-​សារ​តាម​វិទ្យុទាក់ទង​រយៈ​ចំងាយ​វែង ត្រូវ​បាន​គេ​ផ្ញើ​ពី​ទួ​រ​អេ​ហ្វែ​ល ប្រទេស​បារាំង ជា​លើក​ទី​១ ។
ឆ្នាំ​១៩១៥
-​សភា​អា​មេ​រិ​ក បាន​ច្រានចោល​សេចក្ដី ស្នើ​ច្បាប់​ដែល​ផ្ដល់​សិទ្ធិ​ឱ្យ​ស្ដ្រី​ក្នុង​ការ​បោះ ឆ្នោត ។
ឆ្នាំ​១៩១៨
-​ច្បាប់​ប្រទេស​ហ្វាំ​ង​ឡង់ អនុញាត​ឱ្យ ជនជាតិ​ជ្វី​ហ្វ​ក្លាយជា​ពលរដ្ឋ​ពេញ​សិទ្ធិ ។
ឆ្នាំ​១៩៣២
-​ហាត់​ទី កា​រា​វ៉េ បាន​ក្លាយជា​ស្ដ្រី​ទី​១ ដែល​ជាប់​ឆ្នោត​ជា​សមាជិកា​សភា​សហរដ្ឋ
អា​មេ​រិ​ក ។
ឆ្នាំ​១៩៦៦
-​ប្រធានាធិបតី​ទី​៣៦ សហរដ្ឋអាមេរិក លី​ន​ដុន  ច​ន​សុ​ន បាន​ថ្លែង​ថា សហរដ្ឋ​អា​មេ រិ​ក​គួរតែ​ឈរជើង​នៅ​វៀតណាម​ខាងត្បូង រហូត​ដល់​ការ​ឈ្លានពាន​របស់​ពួក​កុម្មុយនីស្ដ
នៅ​ទីនោះ​ត្រូវ​បាន​បញ្ចប់ ។
ឆ្នាំ​១៩៧០
សង្គ្រាមស៊ីវិល​នៅ​នី​ហ្សេ​រី​យ៉ា រវាងរ​ដ្ឋា​ភិ បាល និង​សាធារណរដ្ឋ​ប៊ី​យ៉ា​ហ្វ្រេ ជា​ខេត្ដ​នៅ ភាគ​ខាងជើង​ដែល​ទាមទារ​បំបែក​ខ្លួន ។ ចំនួន​អ្នក​ស្លាប់​ក្នុង​សង្គ្រាម​នេះ​ខាង​ប៊ី​យ៉ា ហ្វ្រេ​ស្លាប់​១​លាន​នាក់ រួម​ទាំង​ជន​ស៊ី​វិល ឯខាង​រដ្ឋាភិបាល​ស្លាប់​២០​ម៉ឺន​នាក់​រួម​ទាំង ជន​ស៊ី​វិល​ដូច​គ្នា ហើយ​ខាង​ប៊ី​យ៉ា​ហ្វ្រេ​បាន សុំ​ចុះចាញ់ ។
ឆ្នាំ​១៩៩១
-​សហរដ្ឋអាមេរិក ប្រើ​កំលាំងយោធា ដើម្បី​បង្ខំ​ឱ្យ​ប្រទេស​អ៊ី​រ៉ា​ក់​ចេញពី​គុយ​វ៉ែត ។
ឆ្នាំ​១៩៩៨
-​ប្រជាជាតិ​អឺរ៉ុប​ចំនួន​១៩​ប្រទេស បាន ព្រមព្រៀង​គ្នា​ហាមប្រាម​មិន​ឱ្យធ្វើ​ការ​ក្លូ​ន មនុស្ស ។
ឆ្នាំ​២០០៦
-​ប្រទេស​ទួ​រ​គី បាន​ដោះ​លែង​លោក​មេ ម៉េ​ត អា​លី អាកា ពី​ពន្ធនាគារ បន្ទាប់​ពី​ត្រូវ ឃុំខ្លួន​អស់​រយៈពេល​២៥​ឆ្នាំ​ដោយសារ​បាញ់ សម្ដេច​ប៉ាប​ច​ន​ប៉ូ​ល​ទី​២ ឱ្យ​រង​របួស ។
ឆ្នាំ​២០០៩
-​សាឡា​ង​នៅ​ឥណ្ឌូ​ណេ​ស៊ី​ឈ្មោះ​ M.V ថេ​រា​តៃ ព្រី​ម៉ា បាន​លិច​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់ ជាង​២៣០​នាក់៕