ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាចា​១០​យ៉ាង​លោក​ចាត់​ចូល​ជាស​ម្តី​ពិសេស

5 ឆ្នាំ មុន

នៅ​ក្នុង​ធម៌​ទាំង​៧​យ៉ាងដែល​នាំ​ឱ្យ​កើតជា​ព្រះឥន្ទ្រ ក្នុង​ចំណោម​នោះ​មាន​មួយ​ចំណុច​ផង​ដែរ​គឺ​ការ​ពោល​ពាក្យ​ផ្អែម​ពីរោះ វាចា​ទន់ភ្លន់​។ សម្តី​ស្រទន់ ផ្អែមល្ហែម មិន​ពោល​ពាក្យ​បង្កាច់បង្ខូច​អ្នក​ដទៃ ពោល​ពាក្យ​ជា​សោមនស្ស​រីករាយ​ដល់​អ្នក​ស្តាប់ មិន​ពោល​ពាក្យ​បាប​អាក្រក់ មាន​មុសាវាទ​ជាដើម ឬ​ពោល​តែ​កថាវត្ថុ​១០​យ៉ាង​ដែល​ជា​គុណប្រយោជន៍​យ៉ាង​ពិសេស…

នៅ​ក្នុង​ធម៌​ទាំង​៧​យ៉ាងដែល​នាំ​ឱ្យ​កើតជា​ព្រះឥន្ទ្រ ក្នុង​ចំណោម​នោះ​មាន​មួយ​ចំណុច​ផង​ដែរ​គឺ​ការ​ពោល​ពាក្យ​ផ្អែម​ពីរោះ វាចា​ទន់ភ្លន់​។ សម្តី​ស្រទន់ ផ្អែមល្ហែម មិន​ពោល​ពាក្យ​បង្កាច់បង្ខូច​អ្នក​ដទៃ ពោល​ពាក្យ​ជា​សោមនស្ស​រីករាយ​ដល់​អ្នក​ស្តាប់ មិន​ពោល​ពាក្យ​បាប​អាក្រក់ មាន​មុសាវាទ​ជាដើម ឬ​ពោល​តែ​កថាវត្ថុ​១០​យ៉ាង​ដែល​ជា​គុណប្រយោជន៍​យ៉ាង​ពិសេស ទាំង​អស់នេះ​លោក​ចាត់​ចូល​ជា​មធុ​វាចា​។

ដូច​នៅ​ក្នុង​គម្ពីរ​មង្គលសូត្រ ព្រះ​បរម​សាស្តា​ទ្រង់​ត្រាស់​ថា សុភា​សិ​តា ច យា​វាចា ឯ​ត​ម្មង្គល​មុត្ត​មំ ប្រែ​ថា​វាចា​ដែល​បុគ្គល​ពោល​ដោយ​ប្រពៃ​ប្រកបដោយ​ប្រយោជន៍​ជា​មង្គល​ដ៏​ឧត្តម​ ។

វាចា​ទាំង​១០​ប្រការ​នោះ​គឺៈ ១-​ពោល​អំពី​សេចក្តី​ដឹង​នូវ​ធម៌​ជា​គ្រឿង​រលត់ទុក្ខ​គឺ​ព្រះ​និព្វាន ២- ពោល​អំពី​សមាធិ​ប្រកបដោយ​ប្រយោជន៍​១០​យ៉ាង ៣- ពោល​អំពី​ការ​មិន​នៅ​ច្រឡូកច្រឡំ​ដោយ​ពួក​ដោយ​ក្រុម ៤- ពោល​អំពី​ការ​តាំង​ប្រារព្ធ​សេចក្តី​ព្យាយាម ៥-​ពោល​អំពី​សីល ៦-​ពោល​អំពី​បញ្ញា ៧- ពោល​អំពី​ព្រះ​និព្វាន ៨-​ពោល​អំពី​ហេតុ​នាំ​ឱ្យ​មាន​សេចក្តី​ប្រ​ថ្នា​តិច ៩-​ពោល​អំពី​ការ​ស្ងាត់​កាយ​ស្ងាត់​ចិត្ត
១០-​ពោល​ដោយ​សេចក្តី​សន្តោស ។

វាចា​ទាំង​១០​យ៉ាងនេះ ជា​ពាក្យ​ប្រកបដោយ​ប្រយោជន៍ នាំ​សត្វលោក​ឱ្យ​ដើរទៅ​រក​សេចក្តីសុខ​ស្ងប់​មិន​ត្រឡប់​ក្រោយ ។