ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​១០​ឆ្នាំ​ផ្តល់​កំណើត​កូនប្រុស​ម្នាក់​…​ក្រោយ​បងប្រុស​ចាប់រំលោ.ភ​នាង

5 ឆ្នាំ មុន

តាម​ប្រភព​ពី​ Metroបាន​ឱ្យ​ដឹង​ថា ក្មេង​ស្រី​អាយុ​១០​ឆ្នាំបាន​ផ្តល់​កំណើត​ឱ្យ​កូនប្រុស​ម្នាក់ ក្រោយ​ពី​ត្រូវ​រំលោភ​ ដោយ​បងប្រុស​បង្កើត​ ។ ទារក​នោះ​ ត្រូវ​បាន​បង្កើត​ចេញ​មក​តាម​ការ​វះកាត់ នៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង Puerto…

តាម​ប្រភព​ពី​ Metroបាន​ឱ្យ​ដឹង​ថា ក្មេង​ស្រី​អាយុ​១០​ឆ្នាំបាន​ផ្តល់​កំណើត​ឱ្យ​កូនប្រុស​ម្នាក់ ក្រោយ​ពី​ត្រូវ​រំលោភ​ ដោយ​បងប្រុស​បង្កើត​ ។ ទារក​នោះ​ ត្រូវ​បាន​បង្កើត​ចេញ​មក​តាម​ការ​វះកាត់ នៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង Puerto Leguizamo នៃ​ប្រទេស​កូ​ឡុំ​ប៊ី ដែល​ទាំង​ម្តាយ​និង​កូន​មាន​សុវត្ថិ​ភាពល្អ​ធម្មតា​ ។

លោក​វេជ្ជបណ្ឌិត Camilo Diaz ដែល​ជា​ប្រធាន​មន្ទីរពេទ្យ បាន​មាន​ប្រសាសន៍​ថា​៖  «​យោង​តាម​ព័ត៌មាន​ដែល​យើង​ទទួល​បាន​ពី​ប៉ូ​លិស ក្មេង​ស្រី​ម្នាក់​នោះ​មាន​ទម្ងន់ ដោយសារ​តែ​បងប្រុស​របស់​នាង​ចាប់រំលោភ​» ។

តាម​ព័ត៌មាន​ក្នុងស្រុក​បាន​ឱ្យ​​ដឹង​ថា ម្តាយ​ឪពុក​របស់​ក្មេង​ស្រី​មិន​ហ៊ាន​ប្តឹង​ប៉ូ​លិស​ ព្រោះតែ​ខ្លាច​គេ​ចាប់​កូនប្រុស​យក​ទៅ​បាត់​។ តែ​ខាង​ប៉ូ​លិស​ពេល​នេះ កំពុង​តែ​ធ្វើ​បែបបទ​ចាប់ខ្លួន និង ចោទប្រកាន់​ពី​បទ​ចាប់​រំលោភ​និង​បំពាន​ហិង្សា​លើ​កុមារ ​។ គួរ​បញ្ជាក់​​ថា ទាំង​នាង​ជា​ប្អូនស្រី និង​បុរស​ជា​បងប្រុស មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ​នោះ​ទេ ​៕

អត្ថបទសរសេរ ដោយ