រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអះអាងថា លោកសម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងមិនដែលបានជួយជាតិនោះទេ ទាំងក្នុងសម័យខ្មែរក្រហម រហូត មកដល់បច្ចុប្បន្ន មានតែចង់បំផ្លាញជាតិទៅវិញ ។
សម្តេចតេជោបានលើកឡើងក្នុងជំនួបសំណេះសំណាលជាមួយកម្មករជាង២ម៉ឺននាក់ នៅក្នុងខេត្តតាកែវបានបញ្ជាក់យ៉ាងដូច្នេះថា «ពិបាកដែរអ្នកដែលបំផ្លាញយើងបំផ្លាញតាំងពីដើមរហូតមកដល់ថ្ងៃនេះ សូម្បីតែការជួយបន្តិចក៏គ្មានដែរ គេបានរួមជាមួយប៉ុល ពត វៃយើងបន្តទៅគេ ដើរឲ្យបរទេសផ្តាច់ជំនួយកុំឲ្យគេមកវិនិយោគកុំឲ្យមកទិញទំនេញពីកម្ពុជា គឺគ្មានចម្លែ កទាល់តែសោះ» ។ សម្តេចបានលើកឡើងថា អ្វីដែល សម រង្ស៊ី និយាយនោះ គឺជាការនិយាយគ្មានចំណេញ ដើម្បីខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់នោះការងាររបស់ក្មួយៗកម្មករមិនទាន់បាត់នោះគេ ការងារ និងប្រាក់ចំណូលមិនទាន់បានទេ ហើយប្រាក់ខែកាន់តែឡើង ។
ប្រមុខរាជរដ្ឋាភិបាលក៏បានគូសបញ្ជាក់ថា «អីញ្ចឹងទេគេបំភិតបំភ័យរហូតដល់ទៅលោក គង់ គាំ បានប្រកាសថា ជាការបំភិតបំភ័យកម្មករ ។ សួរថា អារឿងរកស៊ីពាណិជ្ជកម្មគេមិនចេះងាយធ្វើៗនោះទេ ។ ប៉ុន្តែគេចេះតែថា អញ្ចេះអញ្ចុះអាឡូវជិត១ឆ្នាំហើយគេថា ហ៊ុន សែន បែបនេះបែបនោះ ប៉ុន្តែផ្ទុយទៅវិញ ហ៊ុន សែន នៅតែឈរដដែល» ។ ជាមួយគ្នានោះដែរសម្តេចក៏បានលើកឡើងថា មនុស្សផ្សេងពីលោក សម រង្ស៊ី បានហ៊ាននិយាយ និងបង្ហោះលោកបណ្តាញយូធូបថា សម្តេចឈឺធ្ងន់រហូតមិនអាចរស់បានយូរទេ ព្រោះមហារីកខួរក្បាលដែលអាចរស់បានតែ៦ខែទៀតប៉ុណ្ណោះ ។ យ៉ាងណាក្តីសម្តេចបានអះអាងអ្វីដែលគេលើកឡើងនោះមិនពិតទេ ហើយជាការប្រមាថធ្ងន់ធ្ងរ ។
សូមជម្រាបថា ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលស្របពេលដែលលោក សម រង្ស៊ី កំពុងរស់នៅក្រៅប្រទេសបានដើរកៀរគរបរទេស ដើម្បីផ្តាច់ជំនួយមកកម្ពុជា និងឈប់ឲ្យមា នការបញ្ជាទិញទំនិញពីកម្ពុជា ៕
ចែករំលែកព័តមាននេះ