ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រីរ៉ូ​ណា ស្មី​ត លើក​ពី​ការ​កកស្ទះអ្នកទោស​ច្រើន​​ក្នុង​ពន្ធនាគារ​បច្ចុប្បន្ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នករាយការណ៍​ពិសេស​ស្តី​ពី​សិទ្ធិ​មនុស្ស​របស់អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​ប្រចាំ​ នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត មិន បាន​លើក​ពី​បញ្ហា​នយោបាយ និង​ករណី​លោក…

រាជធានី​ភ្នំពេញ ៖ អ្នករាយការណ៍​ពិសេស​ស្តី​ពី​សិទ្ធិ​មនុស្ស​របស់អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​ប្រចាំ​
នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត មិន បាន​លើក​ពី​បញ្ហា​នយោបាយ និង​ករណី​លោក កឹ​ម សុខា ដែល​កំពុង​ជាប់ពន្ធ​នាគារ​នោះ​ទេ ។

នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លី​ន​។ លោក ជិន ម៉ា​លី​ន បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​ពិភាក្សា​​រវាង លោកស្រី រ៉ូ​ណា ស្មី​ត ជាមួយលោក ជីវ សុង​ហាក់ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ នា​ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា នៅ​ទីស្តីការក្រសួង លោកស្រី រ៉ូ​ណា​ស្មី​ត មិន​បាន​លើកឡើង​ពី​បញ្ហា​នយោបាយ និង​ការ​ជាប់​ឃុំ​របស់ក្រុមប្រឆាំង ពិសេស​នោះ​ករណី​លោក កឹ​ម សុខា ទេ គឺ​លើក​ពី​ករណី​ដែល​អ្នក​ជាប់ពន្ធ​នាគារ​មាន​ចំនួន​ច្រើន ហើយ​ឲ្យ​ក្រសួង​រក​វិធានការដោះស្រាយ​តែ​ប៉ុណ្ណោះ ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​លើក​ឡើង​ថា ក្នុង​ជំនួប​បាន​លើក​ឡើង​ពី​បច្ចេកទេស​ផ្លូវច្បាប់​តែ​ប៉ុណ្ណោះ ក្នុង​ការ​ដោះស្រាយ​បញ្ហា​អ្នក​ជាប់​ពន្ធនាគារ​ដែល​មាន​ចំនួន​ច្រើន ធ្វើ​ឲ្យ​កកស្ទះ​នៅ​ក្នុង​ពន្ធនាគារ​នា​ពេល​បច្ចុប្បន្ន ។លោក​បញ្ជាក់​ថា «​គាត់​រីករាយ​នឹង​ជួយ​លើ​បញ្ហា​បច្ចេកទេស ហើយ​គាត់​ក៏​បាន​លើក​ឡើង ពី​កង្វល់​ពាក់ព័ន្ធ​នឹង​ការ​កកស្ទះ​ចំនួន​អ្នកទោស​នៅ​ពន្ធនាគារ ការ​ទទួល​បាន​សេវា​យុត្តិធម៌​ពី​ជន​គ្រប់​រូប​នៅ​កម្ពុជា វិធាន​ភ័ស្តុតាង​របស់​ចៅក្រម​ក្នុង​ការ​កាត់សេចក្តី​ជាដើម​» ។

លោក ជិន ម៉ា​លី​ន ថ្លែង​ថា ក្នុង​ជំនួប​នេះ ភាគី​ក្រសួង​ក៏​បាន​លើក​ឡើង​ពី​កា​រវិ​វត្ត​នៃ ទម្រង់​នីមួយ​ៗ ហើយ​ត្រូវ​បាន​លោកស្រី រ៉ូ​ណា​ស្មី​ត រីករាយ​និង​ស្វាគមន៍ និង​ស្នើ​ឲ្យ​ក្រសួង​ដោះស្រាយ​កង្វល់​មួយ​ចំនួន​នោះ​ផង​ដែរ ។ លោក​ថា ក្រសួង​បាន​ស្វាគមន៍​ក្នុង​ការ​ដោះស្រាយបញ្ហា​កង្វល់​ទាំងនោះ ។លោក ជិន ម៉ា​លី​ន បញ្ជាក់​ថា «​បញ្ហា​ដែល​គាត់​លើក​ឡើង​នោះ​ក៏​ជា​បញ្ហា​ដែល​យើង​កំពុង​តែ​ដោះស្រាយ ។

យើង​ពិភាក្សា​គ្នា​នេះ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​អនុម័ត​នូវ​បញ្ញត្តិ​ច្បាប់​ដែល​មាន​ចែង​ដូច​ជា ការ​អនុវត្ត​ទោស​សហ​គមន៍ ប៉ុន្តែ​យើង​មិន​ទាន់​អនុវត្ត​បាន ព្រោះថា​ប្រជាពលរដ្ឋ​មិន​ទាន់​បាន​យល់​នោះ​ទេ ។ ប្រសិនបើ​យើង​អនុ​វត្ត​ទៅ​នឹង​ទទួល​បាន​ភាព​បរាជ័យ ហើយ​បង្កើត​ជា​បញ្ហា​នៅ​ក្នុង​សង្គម​ទៅ​វិញ​ទេ ។ អុ​ី​ចឹ​ង​ក្នុង​ជំនួប​បាន​ពិភា​ក្សា​វិធានការ​នៃ​យន្តការ​ដែល​កម្ពុជា​មាន​ស្រាប់​ហើយ​មិន​ទាន់​អនុវត្ត​» ។

បើ​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​ដដែល​បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​នោះ​លោកស្រី រ៉ូ​ណាស្មី​ត មិន​បាន​លើក​ពី​ក្តី​កង្វល់​របស់​អតីត​គណបក្សសង្គ្រោះ​ជាតិ និង​ការ​ជាប់​ពន្ធនាគារ​របស់​អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា នោះ​ទេ ។ លោក​បញ្ជាក់​ថា​៖ «​គាត់​មិន​បាន​លើក​ឡើង​ករណី​ហ្នឹង​ទេ ដូច្នេះ​យើង​មិន​ចាំបាច់​អ្វី​ទៅ​ពន្យល់​រឿង​ហ្នឹង​ទៅ​ប្រាប់​គាត់​ទេ ។

គាត់​មិន​បាន​លើក​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ជា​ទូទៅ​ទេ គាត់​ផ្តោត​​លើក​ឡើង​តែ​ពាក់ព័ន្ធ​នឹង​ការ​កែ​លម្អ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ដើម្បី​លើ​កក​ម្កើ​ង និង​ការ​ធានា​ឲ្យ​ទទួល​​បានការ​ការពារ​ដោយ​យុត្តិធម៌​» ។ បើ​តាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ថា លោកស្រី រ៉ូ​ណា ស្មី​ត បាន​ចូល​ជួប​ពិភាក្សាជាមួយ​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​សម្រាប់​អាណត្តិ​ជា​អ្នករាយការណ៍​ពិសេស​របស់​អ​.​ស​.​ប ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ចំនួន​៦​លើក​ហើយ​គិត​ជា​ទាំង​លើក​នេះ ៕

អត្ថបទសរសេរ ដោយ