ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងខ្លាំង គាត់ជិះម៉ូតូទប់ជំហរលែងរួច

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ស្រវឹងស្រា​ជោក​ជាំ បាន​ជិះ​ម៉ូតូ​ដួល​បាក់​.ក​ស្លាប់ កាលពី​វេលា​ម៉ោង​៨ និង៤០​នាទី​យប់​ថ្ងៃ​ទី​៦​ វិច្ឆិកា ស្ថិតត្រង់​ចំណុច​ច្រាប​ក្រហម ​​ក្នុងភូមិ​ស្រែ​ជី​ពៅ…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ស្រវឹងស្រា​ជោក​ជាំ បាន​ជិះ​ម៉ូតូ​ដួល​បាក់​.ក​ស្លាប់ កាលពី​វេលា​ម៉ោង​៨ និង៤០​នាទី​យប់​ថ្ងៃ​ទី​៦​ វិច្ឆិកា ស្ថិតត្រង់​ចំណុច​ច្រាប​ក្រហម ​​ក្នុងភូមិ​ស្រែ​ជី​ពៅ ឃុំ​មាន​ជ័យ ស្រុក​សំឡូត​ ។

ជន​រង​គ្រោះ​ឈ្មោះ ពេជ្រ គឹ​ម​ចេ​ង អាយុ​៣៣​ឆ្នាំ មានមុខ​រប​ជាង​កាត់​កញ្ចក់ រស់នៅ​ភូមិ​អូរ​រំចេក​លេ​ី ឃុំអូរ​សំរិល ស្រុក​សំឡូត ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​  ពណ៌​ខ្មៅ ស៊េ​រី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខបាត់ដំបង 1AD-7637​ ។ ប្រភព​បានឱ្យ​​ដឹង​ថា ជន​រង​គ្រោះ​ស្រវឹងស្រា​ហើយ​ជិះ​ម៉ូតូ​ម្នាក់ឯង តែ​គេ​មិន​បានដឹង​ថា ជិះ​មកពីណា​ទេ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ដួល​បោក​ក្បាល​របួសធ្ងន់ តែ​ក្រោយមក​បាន​ស្លាប់ ពេល​ព្យា​យាម​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បាន​ពាក់កណ្ដាល​ផ្លូវ ព្រោះ​ឮ​ថា ជន​រង​គ្រោះ​បាក់​ក​ផង​។

សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង បណ្ដាល​ឲ្យ​បោក​ក្បាល​និង​បាក់​ក​ស្លាប់​។ បើ​តាម​សាក្សី​ថា ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោក​ជាំ​ផង ​។

យ៉ាងណា​ក៏​ដោយ​ សាក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ រីឯ​ម៉ូតូ​ត្រូវ​បាន​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ប៉ុ​ស្ដិ៍​នគរបាល​មូលដ្ឋាន ​។

អត្ថបទសរសេរ ដោយ