ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​ក៏​មិន​អាច​ជម្នះ​នឹង​ច្បាប់ធម្មជាតិ​បាន​ដែរ

5 ឆ្នាំ មុន

នៅ​ក្នុង​លោក​នេះ​គ្មាន​អ្វី​ដែល​ឋិតថេរ​ចេរកាល​ជា​ដរាប​នោះ​ទេ គង់​នឹង​ផ្លាស់​ប្តូរ ប្រែប្រួល​ទៅ​តាម​កាល​វេលា​យ៉ាងណា មនុស្ស​សត្វ​ទាំងអស់​ដែល​កើតមក​ហើយ ក៏​រមែង​ចម្រើន​វ័យ​វឌ្ឍនាការ​ជា​កំលោះ ក្រមុំ មាន​រូប​សម្រស់​ស្រស់​ស្អាត តែ​មិនយូរ​ប៉ុន្មាន​រូប​សម្រស់​ដ៏​ស្រស់​ឆើតឆាយ​នោះ​ក៏​ចាប់ផ្តើម​រោយ​ស្រពោន ស្រកស្រុត​ជា​ធម្មតា​មិន​អាច​ជម្នះ​នឹង​ច្បាប់ធម្មជាតិ​បាន​ក៏​យ៉ាងនោះ​ដែរ បើទុកជា​ចង់​ឬ​មិន​ចង់​ក៏​មិន​អាច​ប្រកែក​បាន​ឡើយ…

នៅ​ក្នុង​លោក​នេះ​គ្មាន​អ្វី​ដែល​ឋិតថេរ​ចេរកាល​ជា​ដរាប​នោះ​ទេ គង់​នឹង​ផ្លាស់​ប្តូរ ប្រែប្រួល​ទៅ​តាម​កាល​វេលា​យ៉ាងណា មនុស្ស​សត្វ​ទាំងអស់​ដែល​កើតមក​ហើយ ក៏​រមែង​ចម្រើន​វ័យ​វឌ្ឍនាការ​ជា​កំលោះ ក្រមុំ មាន​រូប​សម្រស់​ស្រស់​ស្អាត តែ​មិនយូរ​ប៉ុន្មាន​រូប​សម្រស់​ដ៏​ស្រស់​ឆើតឆាយ​នោះ​ក៏​ចាប់ផ្តើម​រោយ​ស្រពោន ស្រកស្រុត​ជា​ធម្មតា​មិន​អាច​ជម្នះ​នឹង​ច្បាប់ធម្មជាតិ​បាន​ក៏​យ៉ាងនោះ​ដែរ បើទុកជា​ចង់​ឬ​មិន​ចង់​ក៏​មិន​អាច​ប្រកែក​បាន​ឡើយ ។

ចំណែក​គុណធម៌​វិញ ពោល​គឺ​សេចក្តី​ល្អ​ដែល​មនុស្ស​បាន​ធ្វើ​ហើយ​រមែង​ចម្រើន​កើន​ឡើងជា​រឿយ​ៗ​ទៅ​តាម​កាល​វេលា ដោយ​មិន​ចេះ​ស្រកស្រុត​អាប់អន់​សោះឡើយ​។ វេលា​កាន់តែ​យូរ​ឆ្ងាយ ការ​កសាង​គុណធម៌​កាន់តែ​បាន​ច្រើន សេចក្តីចម្រើន​ក្នុង​ផ្លូវ​សុខ​ក៏​កើន​ឡើងជា​ភិយ្យោភាព គឺ​ចម្រើន​តាំងពី​លោក​នេះ​រហូត​ដល់​លោក​ខាង​មុខ ។

ព្រោះហេតុនោះ​បានជា​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​ចារ​ទុកជា​គតិ​ឲ្យ​យើង​បាន​ពិចារណា​ប្រព្រឹត្ត​តែ​អំពើ​ជា​កុសល ប្រារព្ធ​សេចក្តី​មិន​ប្រមាទ និង​ព្យាយាម​ធ្វើ​តែ​អំពើ​ល្អ កសាង​គុណធម៌​ដើម្បី​សេចក្តីចម្រើន​តរៀង​ទៅ ។