ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន​តិច​ទេ​ណា​…​កម្ទេច​ចោល​អស់​ជិត​៥​តោន​ឯណោះ !

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​កាំកុងត្រូល​ដុត​បំផ្លាញ​ទំនិញ​ខូច​គុណ​ជិត​៥​តោន​ដែល​បាន​បង្ក្រាប​ដកហូត និង​រឹបអូស​នៅ​អំឡុង​ឆ្នាំ​២០១៨ នា​ពេល​កន្លង​មក​នៅ​ខេត្តបន្ទាយមានជ័យ ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​នៅ​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ផ្សារ​ហ៊ុយ​ឡេ​ង​សឿ ស្ថិត​ភូមិ​-​សង្កាត់​សឿ…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​កាំកុងត្រូល​ដុត​បំផ្លាញ​ទំនិញ​ខូច​គុណ​ជិត​៥​តោន​ដែល​បាន​បង្ក្រាប​ដកហូត និង​រឹបអូស​នៅ​អំឡុង​ឆ្នាំ​២០១៨ នា​ពេល​កន្លង​មក​នៅ​ខេត្តបន្ទាយមានជ័យ ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​នៅ​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ផ្សារ​ហ៊ុយ​ឡេ​ង​សឿ ស្ថិត​ភូមិ​-​សង្កាត់​សឿ ស្រុក​មង្គល​បូ​រី ។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ជា​ការ​យកចិត្តទុកដាក់​ពី​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​សហការ​ជាមួយ​មន្ត្រី​ពាណិជ្ជកម្ម​ខេត្ត​បាន​ចុះ​ផ្សព្វផ្សាយ និង​ពិនិត្យ​រក​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​នៅ​ផ្សារ​ហ៊ុយ​ឡេ​ង​សឿ​រ ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​ចុះ​ពិនិត្យ​ទំនិញ​ដូច​ជា មីសួរ គុយទាវ សណ្តែកបណ្តុះ និង​សាច់ក្រក ខ្វារ​គោ ប្រហិត​សាច់​គោ ចាហួយខ្មៅ លូត​ស្វិត បាញ់ឌុក និង​ទំនិញ មូ​យ​ចំនួន​ទៀត​ក្រោយ​ពេល​ពិនិត្យ​រក​ឃើញ​មាន​សារធាតុ​គីមី​តិចតួច ហើយ​ដកហូត​ទំនិញ​ហួសការ​បរិច្ឆេទ និង​ខូចគុណភាព​មាន​ទឹកក្រូច​ចំណុះ​៣​លី​ត្រ​៤​ដប ទឹកក្រូច​១​លី​ត្រ​កន្លះ​១០​ដប ។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ បាន​ណែនាំ​ដល់​អាជីវករ​លក់​គ្រឿងសំអាង​មាន​ម្ស៉ៅ​លាយ ឡេ​លាយ​ត្រ​បញ្ចប់​សកម្ម​លាយ​លក់​ធ្វើ​អោយ​ប៉ះពាល់​សុខភាព​ត្រូវ​បញ្ឈប់​រាល់​សកម្មភាព​ដំបូង​ណែនាំ និង​អប់រំ បើ​មាន​លើក​ក្រោយ និង​ចាត់ការ​តាម​វិធានការ​ច្បាប់ ។

លោក​បា​បញ្ជាក់​ថា ជា​ការ​ណែនាំ​ពី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ហើយ​មន្ត្រី​ជំនាញ​បាន​ធ្វើការ​ទប់ស្កាត់​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​ច្រក​តំបន់​ព្រំដែន​និង​ច្រករបៀង​ខុសច្បាប់ ។

ហើយ​ការ​ចុះ​ពិនិត្យ​ជា​ប្រចាំ​នៅ​តាម​ទីផ្សារ​ទូរ​ទាំង​ខេត្ត​ក្នុង ​១​ខែ​៤​លើក ដកហូត និង​រឹបអូស​មាន​ទំនិញ​ហួស​កាលបរិច្ឆេទ និង​ខូចគុណភាព​អំឡុង​ឆ្នាំ​២០១៨​ដុត​បំផ្លាញ​ចោល​ជិត​៥​តោន​ឯណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ