ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ទួល​ស្វាយព្រៃ ខណៈ​ពន្លះ​ប៉ើងទាំង​​មនុស្ស​ហើយ ព្យាយាម​គេច​អូស​ទាំង​ម៉ូតូ​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឆ្លងផ្លូវ ត្រូវ​រថយន្ត​កូរ៉េ​ធុន​តូច​មួយ​គ្រឿង​ដឹក​ហ្គា​ស បុក​ពេញទំហឹង​កៀប​ម៉ូតូ​ជាប់​ក្រោម​រថយន្ត អូស​ជាង​៥០០​ម៉ែត្រ បណ្តាល​អោយ​បុរស​ម្នាក់​ជា​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់ នឹង​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ​រង​របួសស្រាល ។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​នឹង​១៥​នាទី​យប់​ថ្ងៃ​ទី​៦…

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឆ្លងផ្លូវ ត្រូវ​រថយន្ត​កូរ៉េ​ធុន​តូច​មួយ​គ្រឿង​ដឹក​ហ្គា​ស បុក​ពេញទំហឹង​កៀប​ម៉ូតូ​ជាប់​ក្រោម​រថយន្ត អូស​ជាង​៥០០​ម៉ែត្រ បណ្តាល​អោយ​បុរស​ម្នាក់​ជា​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់ នឹង​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ​រង​របួសស្រាល ។

ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​នឹង​១៥​នាទី​យប់​ថ្ងៃ​ទី​៦ ខែវិច្ឆិកា នៅ​តាម​បណ្តោយ​ផ្លូវ​៣៧៤​កែង​នឹង​ផ្លូវ​១៧៣ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន​។

រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​កូរ៉េ​ដឹក​អីវ៉ាន់​ធន់​តូច ពណ៌​ស បើកបរ​ដោយ​បុរស​ម្នាក់ និង​បុរស​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ ។ ចំណែក​ម៉ូតូ​រង​គ្រោះ​ម៉ាក អឹ​ម​អេស​អិ​ច ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FA-៤០៩៦​បើកបរ​ដោយ​បុរស​ម្នាក់ បាន​រង​របួសធ្ងន់​ម្នាក់ រីឯ​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ​បាន​រង​របួសស្រាល​ម្នាក់​។

ប្រភព​ព័ត៌មាន​ពីរ​ជន​រង​គ្រោះ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គឺ​ពួក​គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ជាមួយ​មិត្តភក្ដិ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៧៣ ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​ផ្លូវបំបែក​ជា​បួន ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ខាងលើ បើកបរ​តាម​ផ្លូវ​៣៧៤ ឆ្លងកាត់​ផ្លូវ​១៧៣ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​បាន​បុក​ចំពាក់​កណ្តាល​ម៉ូតូ​ពួក​គាត់​ពេញទំហឹង​បណ្តាល​អោយ​ប៉ើង​ទាំង​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​បោក​ផ្ទប់​នឹង​កញ្ចក់​រថយន្ត​រង​បួស​អ្នកបើកបរ​ម៉ូតូ​សន្លប់​ស្តូកស្តឹង នឹង​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ​បាន​រលាត់​ដៃជើង​ចេញ​ឈាម​រង​របួសស្រាល ។

ចំណែក​ម៉ូតូ​បាន​កៀប​ជាប់​ក្រោម​រថយន្ត​រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង ភ្លាម​ៗ​រថយន្ត​បង្ក​មិន​បាន​ឈប់​ដោះស្រាយ​ទេ បាន​ព្យាយាម​បើក​រត់គេច​ខ្លួន ទាំង​ម៉ូតូ​នៅ​ក្រោម​រថយន្ត បង្ក​ជា​ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ លុះ​បើក​បាន​ជាង​៥០០​ម៉ែត្រ មក​ដល់​ប៉ុស្តិ៍​២៤​ម៉ោង ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ឃាត់​ជាប់​ទាំង​រថយន្ត និង​អ្នកបើកបរ ប្រគល់​ទៅ​អោយ​ខាង​ជំនាញ​ចរាចរណ៍ ដោះស្រាយ​បន្ត​។

ភ្លាម​ៗ​បន្ទាប់​ពី​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ចំណែកឯ​ម៉ូតូ​រង​គ្រោះ​និង​រថយន្ត​ត្រូវ​កម្លាំង​សមត្ថកិច្ច​មូល​ដ្ធា​ន​ប្រគល់​ទៅ​អោយ​សមត្ថកិច្ច​ជំនាញ​ចរាចរផ្លូវគោក​នៃ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​វាស់វែង នឹង​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ